ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ទំនិញ​ខូច​គុណភាព ជាង​មួយ​តោន ត្រូវបាន​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន ដុត​កំទេច​ចោល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ រយៈពេល​៥​ខែ ចុងឆ្នាំ​២០១៦ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន បាន​រិប​អួស​ទំនិញ​ខូច​គុណភាព និង​ហួស​កាល​បរិច្ចេទ ចំនួន​១៤៣១​គឺ​ឡូ​ក្រាម ព្រមទាំង​យក​ទៅ​ដុត​កំទេច​ចោល​ផងដែរ ។ ពិធី​នេះ​ប្រព្រិត្ត​ទៅ​នា​រសៀល​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៦ ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ព្រមទាំង​មាន​ការចូលរួម​ពី​លោកស្រី ជា លាភ អភិបាលរង​ខេត្ត ,​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន ,​លោក សុក សា​ធី​ម ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​។ ការ​ដុត​កំទេច​ទំនិញ​ខូច​គុណភាព​ទាំង​នេះ​ដែរ​ស្ថិតក្នុង​ភូមិ​ក្បាល​ព្រលាន សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន មាន​ប្រសា​ស​ន៏​ឲ្យដឹងថា​៖​រយៈពេល​៥​ខែ ចុងឆ្នាំ​២០១៦ សាខា​កាំកុងត្រូល​ខេត្ត បាន​ចុះ​ពិនិត្យ​ទំនិញ​ហួស​កាល​បរិច្ចេទ និង​ខូចគុណភាព បាន​០៩​លើក ព្រមទាំង​រិប​អួស​ទំនិញ​ទាំងនោះ​បាន​ចំនួន​១៤៣១​គឺ​ឡូ​ក្រាម ផងដែរ ។ លោក​បន្ត​ឲ្យដឹងថា​៖  រាល់ថ្ងៃ​នេះ​សុខភាព​ប្រជាពលរដ្ឋ​អាច​ប្រឈម​ហានិភ័យ ដោយ​ទទួលទាន​មុខទំនិញ ផលិតផល​ម្ហូបអាហារ​ជាច្រើន​មុខ ខណះពេលដែល​ពួកគាត់​ខ្វះ​ការយល់ដឹង​ទំនិ​ញទាំង​នោះ ហើយ​សុខភាព​មនុស្ស​គ្រប់ៗ​រូប​មាន​តម្លៃ​ជាង​គ្រាប់ពេជ្រ ដូច្នេះ​ហើយ​ក្នុង​នាម​លោក​និង​មន្ត្រីក្រោមឱវាទ​នៅតែ​បន្ត អនុវត្តន៍​បន្ថែម​នូវ​អនុសាសន៍​ពី​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​ឯកឧត្តម ប៉ាន់ សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ឯកឧត្តម កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ថ្លែងអំណរគុណ​ដល់​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត ដែល​យកចិត្តទុកដាក់ ក្នុង​ការចុះពិនិត្យ​ទំនិញ ដែល​តាំង​លក់​ក្នុង​ខេត្ត​ប៉ៃលិន​ទាំងមូល ព្រមទាំង​មាន​ការចុះ​ពន្យល់​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ ឲ្យ​យល់ដឹង​ពី​សុខភាព​ជា​ចំបង ផងដែរ ។​ជាងនេះទៅទៀត​ឯកឧត្តម​អភិបាលខេត្ត ក៏បាន អំពាវ​នា​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ឈ្មួញ ម្ចាស់​ទំនិញ​ម្ហូបអាហារ​ទាំងអស់ ត្រួវ​ចូលរួម​សហកា​រណ៍​ជា​មន្ត្រី​កាំកុងត្រូល​សាខា ខេត្ត​ប៉ៃលិន ធ្វើយ៉ាងណា​លក់ទំនិញ​ដែល​ហួស​កាល​បរិច្ចេទ​ប្រើប្រាស់ ព្រោះ​វា​បណ្តាល​ឲ្យ​ខូចសុខភាព​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ ។
​សូមបញ្ជាក់​ថា​៖ ទំនិញ​ខូច​គុណភាព​ដែល​យក​មក​ដុត​កម្ទេច​ចោល រួមមាន កម្ទេច​មី ទឹកក្រូច ម្សៅ​ស៊ុប​រ៉​ត​ឌី ទឹក​ផ្លែឈើ​ចម្រុះ ទឹក​ខ្មេះ ហៅ​ទឹក​អាស៊ី​ក មី​កំប៉ុង មី​កញ្ចប់ អូ​វ៉ាន់​ទីន ត្រីខ  សរុប​១៤៣១​គឺ​ឡូ​ក្រាម​ផងដែរ ៕
​អត្ថបទ សេង សុវណ្ណារិទ្ធ​

 

img-20161208-wa0027 img-20161208-wa0028 img-20161208-wa0032

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.