ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

ហេតុ​អ្វី​លោក ណៅ ធួ​ក មិន​ចាត់វិធានការ​លើ​មេ​ផ្នែក​រដ្ឋបាល​ជលផល​ស្រុក​ក្រគរ​ឈ្មោះ​តាំង​លី​និង​អនុ ប្រធាន​ឈ្មោះ​សុង​លី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត ?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បទល្មើស​នេសាទ កើត​ទ្បើង​យ៉ាង​ពេញ បន្ទុក​នៅក្នុង​ស្រុក​ក្រគ រ ក្នុង​បឹង​ទន្លេសាប នៃ​ខេត្ត​ពោ​ធ៏សាត់  ​ត្រូវបាន​គេ​ដឹងថា មាន​ការបើក​ដៃ​ពី​លោក  ​តាំង​លី​ប្រធាន និង​អនុប្រធាន​ឈ្មោះ​សុង​លី  ​ដែល​ជា​នាយ​ផ្នែក  ​រដ្ឋបាល​ជលផល​ខេត្ត​ពោ​ធ៏ សា​ត់  ​។

ប្រជា​នេសាទ ក្នុងស្រុក  ​ស្រុក​ក្រគ  ​បាន​រាយការណ៍​ជា បន្តបន្ទាប់​ពី​រឿង​មេ​រដ្ឋបាល ជលផល​បើកដៃ​ឱ្យ ជនជាតិ​យួន និង​ខ្មែរ​ប្រើ ឧបករណ៍​ខុសច្បាប់ ដូច​ជាណរ​រាវ​បំផ្លាញ ធនធាន​មច្ឆជាតិ​តាម អំពើ​ចិត្ត​។  ​ប៉ុន្តែ​លោក ណៅ  ​ធួ​ក ដែល​ជា​មេ​រដ្ឋបាល ជលផល​ធ្វើ​មិនដឹង មិនឮ​អ្វី​ទាំងអស់  ​បើទោះបី​លោក  ​ឈ្មោះ​តាំង​លី និង​អនុប្រធាន​ឈ្មោះ​សុង​លី ក្លាយ​ជា​បងធំ​កាង​បទល្មើស​នេសាទ​ក្នុងស្រុក​ក្រគរ បឹង​ទន្លេសាប​នៃ ខេត្ត​ពោ​ធ៏សាត់ ។​

​ប្រភព​បាន​ឱ្យដឹងថា​លោក​ប្រធាន​ឈ្មោះ​តាំង​លី​និង​អនុប្រធាន​ឈ្មោះ​សុង​លី​បាន​បញ្ចា​ឱ្យ​ឈ្មួញ​ដាក់​ណ​រាវ​និង​ឆ្នុក​ឈ្មោះ​១​ឆៃលី​និង​២​ភឿន​៣​ហេង​និង​ឈ្មោះ​អាត​ដើរ​ប្រមួល​លុយ​ពី​បទល្មើស​នេសាទ​ខុសច្បាប់​ជាង​២០០​កន្លែង​ក្នុង​ណរ​រាវ​មួយ​ត្រួវ​បង់​១​លាន​២០​មឺ​នរៀល​ក្នុង​មួយរ​ដូវ​។​
​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​ខេត្ត​ពោ​ធ៏សាត់ បាន​កត់សម្គាល់​ថា រដូវ​បើក​នេសាទ គឺ​ជនជាតិ​យួន​និង​ខ្មែរ​បាន​ប្រើ​ឧបករណ៍ ខុស​ច្បាប់​ជាច្រើន​ប្រភេទ​ចាប់យក​ត្រី​តាម​អំពើ​ចិត្ត​។​

​ជាមួយគ្នា​នេះ​មន្ត្រីជលផល​ក្រោម​ការគ្រប់គ្រង របស់​លោក​ឈ្មោះ​តាំង​លី​និង​អនុប្រធាន​ឈ្មោះ​សុង​លី បានធ្វើ​សកម្មភាព​ជំរិត​យក​លុយ​ពី​ឈ្មួញ ស្រេច​តែ​អំពើ​ចិត្ត​របស់​ពួកគេ​។ បញ្ហា​នេះ​លោក ណៅ ធួ​ក ដែលជា​អគ្គនាយក​រដ្ឋបាល​ជល​ផល​មិន​ត្រូវ​មើលរំលង​តទៅទៀត​ទេ ប្រសិនបើ​គ្មាន​ពាក់ព័ន្ធ​ផលប្រយោជន៍ ជាមួយ​ឈ្មោះ​តាំង​លី​និង​អនុប្រធាន​ឈ្មោះ​សុង​លី ។​

​សេចក្តីរាយការណ៍​មួយចំនួន​បាន​ដាក់​ការសង្ស័យថា ប្រហែល​ជា​លោក ណៅ ធួ​ក អគ្គនាយក​រដ្ឋបាល​ជ​ល​ផល​ទទួលបាន​ផលប្រយោជន៍​ពី​លោក​  តាំង​លី​និង​អនុប្រធាន​ឈ្មោះ​សុង​លី  ​មេ​ផ្នែក​រដ្ឋបាល​ជលផល​ខេត្ត​ពោ​ធ៏សាត់ ជាប្រចាំ​ទើប​បណ្តោយឱ្យ ឈ្មោះ​តាំង​លី​និង​អនុប្រធាន​ឈ្មោះ​សុង​លី ក្លាយទៅជា​បងធំ​កាង​បទល្មើស​នេសាទ​យ៉ាង​ក្រអឺតក្រទម​។ ជាក់ស្តែង​រយៈពេល​នេះ​បទល្មើស​នេសាទ​ក្នុងស្រុក​ក្រគរ​កើត​ទ្បើង​យ៉ាង ពេញបន្ទុក ហើយ​ក្រុម​ជនល្មើស ភាគច្រើន​ជា​ជនជាតិ​យួន និង​ខ្មែរ​ប៉ុន្តែ​លោក ណៅ ធួ​ក មិន​បាន​យកចិត្តទុកដាក់​ចាប់​វិធានការ​បង្ក្រាប​ទ្បើយ​។ ផ្ទុយ​ទៅ​វិញ​លោក ណៅ ធួ​ក បាន​បើកដៃ​ឱ្យ​បុគ្គល​ឈ្មោះ​តាំង​លី​និង​អនុប្រធាន​ឈ្មោះ​សុង​លី ធ្វើ​អ្វីៗ​យ៉ាង​គឃ្លើន​ជាន់ឈ្លី​បទបញ្ជា​លេខ​០០១​របស់​រដ្ឋាភិបាល​តាម​អំពើ ចិត្ត​។​

nesat_krorkor (2) nesat_krorkor (1)

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.