ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៦-២០១៧ នៅ​វិទ្យាល័យ ១០​មករា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្តសៀមរាប​ ៖ កាលពី ព្រឹក​ថ្ងៃ​ទី​០១ វិច្ឆិកា ២០១៦  ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ សិក្សា​ថ្មី ២០១៦-២០១៧ និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ​នូវ​អាហា​រដ្ឋា​ន​០១ កន្លែង របស់​វិទ្យាល័យ ១០  មករា ១៩៧៩ ក្រុង​សៀមរាប  ក្រោម​អធិបតីភាព ឯកឧត្តម  ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ព​ង់ ខ្ពស់​សម្តេច​តេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា  ចក្រ​កម្ពុជា ។​

​សមាសភាព​មានការ  អញ្ជើញ​ចូលរួម​ពី ឯកឧត្តម  វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ  នាយ​ឧត្តមសេនីយ៍ គីម ប៊ុន​ថា​ន  អគ្គមេបញ្ជាការ​រង​នៃ​ខ​.​ភ​.​ម នាយ​ឧត្តមសេនីយ៍ ខេង សុមេធ  អគ្គ​ស្នង​រង​នគរបាលជាតិ​និង ជា​ប្រធាន​គណៈ​បញ្ជាការ នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិ ភាគ​ទី​៤ ទី​៥ ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ព្រម  ទាំង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស ក្នុង​វិទ្យាល័យ ១០ មករា ១៩៧៩ ទាំងមូល​ផង​ដែរ ។​

​ឯកឧត្តម  ហ៊ុន ម៉ា​ណែ​ត  បាន​អបអរសាទរ​ជោគជ័យ លទ្ធផល​ការសិក្សា​កាលពី​ឆ្នាំ កន្លងទៅ និង​អបអរសាទរ ជាមួយនឹង​លោកគ្រូ​-​អ្នកគ្រូ  អាណាព្យាបាល​និងសិស្សា​នុ សិស្ស​ក្នុងឱកាស​បវេសនកាល  ឆ្នាំ​សិក្សា​២០១៦-២០១៧  និង​ការកសាង​នូវ​សមិទ្ធផល នានា​នៅក្នុង​វិទ្យាល័យ​នេះ​។

​លោក​បន្តថា វា​លំបាក  ណាស់​ដែល​យើង​ខិតខំ​កសាង  ប្រទេស​ឡើងវិញ ពី​បាតដៃ ទទេ​ក្រោយ​សង្គ្រាម ហើយ  ខិតខំ​អភិវឌ្ឍ​វិស័យ​អប់រំ​ដូច សព្វថ្ងៃនេះ ។ ក្រោម​ម្លប់​សន្តិ ភាព​រាជរដ្ឋាភិបាល​បាន​កសាង សាលារៀន​ជាច្រើន​ដល់​មូល ដ្ឋា​ន​ដើម្បី​ឱ្យ​កូនចៅ​ប្រជា​ពល រដ្ឋ​ទទួលបាន​ឱកាស​រៀនសូត្រ​។

​របត់​របស់​សិស្សានុសិស្ស  កំណែទម្រង់​ប្រព័ន្ធ​អប់រំ គោលនយោបាយ​របស់​រា​ជ​-​រដ្ឋាភិបាល បាន​ធ្វើ​ឱ្យ​សិស្ស   និស្សិត​កម្ពុជា​រៀន​ឈ្នះ​សិស្ស  និស្សិត​ជនជាតិ​ដទៃ ដែល​នេះ  គឺជា​មោទនៈភាព​នៃ​វិស័យ អប់រំ ។​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត  អះអាង​ថា​ថ្វីបើ​សេដ្ឋកិច្ច​របស់ ប្រទេស​មួយៗ​អាច​មាន​គម្លាត គ្នា ប៉ុន្តែ​ខួរក្បាល​របស់​មនុស្ស មិន​មាន​គម្លាត​គ្នា​ទេ ឱ្យតែ  មានឱកាស​រៀនសូត្រ ហេតុ នេះ​ហើយ​រាជរដ្ឋាភិបាល​បាន ផ្តល់ឱកាស​ឱ្យ​សិស្ស​និស្សិត រៀនសូត្រ គ្រប់​ទីកន្លែង ។

​ជាមួយគ្នានេះ ឯកឧត្តម  បាន​ផ្តល់​ដំបូន្មាន​ល្អៗ​ឱ្យ​សិស្សា នុ​សិស្ស​គោរព​វិន័យ និង​មាន គុណធម៌ សីលធម៌ រៀនសូត្រ ឱ្យបាន​ពូកែ​ត្រូវ​ជួយ​គ្នា​ទៅវិញ ទៅមក​ជៀសវាង​ការប្រព្រឹត្តិ អំពើ​អបាយមុខ​ផ្សេងៗ ដែល  បំផ្លាញ​ខ្លួនឯង គ្រួសារ​និង  សង្គម ព្រោះ​រាជរដ្ឋាភិបាល  បាន​ស្វែងរក​សន្តិភាព​ខិតខំ កសាង​សាលារៀន​ឪពុកម្តាយ ខិតខំ​ចិញ្ចឹម​បីបាច់​ថែរក្សា  លោកគ្រូ​-​អ្នកគ្រូ ខិតខំ​បង្រៀន  អស់ពី​កម្លាំងកាយ​ចិត្ត ។ ដូច្នេះ  ជោគជ័យ​មិន​ជោគជ័យ គឺ  អាស្រ័យ​លើ​ខ្លួនឯង ។​

​នៅក្នុង​ឱកាស​នោះ​ដែរ  ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន ថតរូប​អនុស្សាវរីយ៍​និង​ពិសា​មី ជាមួយនឹង​លោកគ្រូ​អ្នកគ្រូ  សិស្សានុសិស្ស​ប្រកបដោយ ភាពស្និទ្ធស្នាល ព្រមទាំង​ជា  មួយ​បងប្រុស​បងស្រី​អ្នកលក់ ដូរ​ប្រកប​បរិយាកាស​សោ​មន  ស្ស​រីករាយ​និង​ភាព​ភ្ញាក់ផ្អើល ក្រៃ​លែង​បន្ទាប់​ពិធី​កាត់​ខ្សែបូ​សម្ពោធ​អាហា​រដ្ឋា​ន​នៅក្នុង វិទ្យាល័យ​១០ មករា ក្នុង​ក្រុង  សៀមរាប ។​

​សូមបញ្ជាក់​ថា​ក្នុងឱកាស  នោះ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត  បាន​នាំយក​នូវ​សម្ភារៈ​អំណោយ សម្តេច​តេ​ជោមួយ​ចំនួន​ទៅ ឧបត្ថម្ភ​ជូន​លោកគ្រូ​-​អ្នកគ្រូ ១៧៣​នាក់​ក្នុង​ម្នាក់ៗ ទទួល បាន​ថវិកា​ចំនួន ៥​ម៉ឺន​រៀល  និង​សម្លៀកបំពាក់ ២​កំប្លេ  សិស្សានុសិស្ស ៤០៥០​នាក់  ក្នុង​ម្នាក់​ទទួលបាន​សៀវភៅ ០២​ក្បាល ប៊ិច​០១​ដើម និង ថវិកា​៣​ពាន់​រៀល លោកគ្រូ  អ្នកគ្រូ​ចូលនិវត្តន៍​ចំនួន ៦​នាក់ ម្នាក់ៗ ទទួល​បាន​ម៉ូតូ​ហុងដា  ០១​គ្រឿង កាកបាទ​ក្រហម ចំនួន​២០​នាក់ សិស្ស​កាយ​រិទ្ធ  ចំនួន ២០​នាក់ ក្រុមយុវជន ស​.​ស​.​យ​.​ក ២៥ នាក់​យុវជន អ​.​ម​.​ត ៥០​នាក់ សរុប ១១៥ នាក់ ម្នាក់ៗ​ទទួលបាន​ថវិកា  ១​ម៉ឺន​រៀល និង​បាន​ឧបត្ថម្ភ  ក្នុង​កម្មវិធី​នូវ​ថវិកា ៤​លាន​រៀល ៕

 

20161103b-1 20161103b-2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.