ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ប្រជាពលរដ្ឋ​ចំនួន​១១​គ្រួសារ ដែល​ចេញ​មុខ​តវ៉ា និង​អះអាងថា មិន​បាន​ទទួល​សំណង​ពី​អាជ្ញាធរ​ដូច​ការចុះផ្សាយ​កន្លងមក​នោះទេ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ដោយ​កើតទុក្ខ​មិន​សុខចិត្ត​នៅ​ព្រឹក​ថ្ងៃទី​២២ តុលា ប្រជាពលរដ្ឋ​ទាំង​១១​គ្រួសារ បាន​ជួបជុំគ្នា​នៅ​ចំណុច​ដី​មាន​ទំនាស់ ហើយ​បាន​សំនូមពរ​ឲ្យ​ប្រព័ន្ឋ​ផ្សព្វផ្សាយ ជួយ​ផ្សាយ​ពី​បញ្ហា​ដែល​ពួកគាត់​កំពុង​រង​នូវ​ភាពអយុត្តិធម៌​នោះ​។​

​ប្រជាពលរដ្ឋ​ទាំង​១១​គ្រួសារ​បាន​និយាយថា មូលហេតុ​ដែល​ពួកគាត់​នាំគ្នា​មក​ជួប​ប្រជុំ​ថ្ងៃនេះ ព្រោះ​តែ​បាន​ឃើញ​ព័ត៌មាន​មួយ​បាន​ចេញផ្សាយ​កាលពី​២១ តុលា ថា ខេត្ត​បាន​ជួយ​ដោះស្រាយ​សំណង​ជូនទៅ​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​បាន​ជួប​បញ្ហា​ដីធ្លី​នៅ​ជើងភ្នំ​ដោះ​ក្រមុំ ប៉ុន្តែ​ជា​ការពិត​មាន​អ្នកខ្លះ​បាន​ទទួល​សំណង​ពិតមែន តែ​ពួកគាត់​ចំនួន​១១​គ្រួសារ​មិន​បាន​ទទួល​សំណង​សូម្បី​មួយ​កាក់​មួយ​សេន​ពី​អាជ្ញាធរ​ឡើយ​។​

​អ្នកស្រី​លី សំនៀង បានឲ្យដឹងថា គាត់​បាន​ទៅ​រស់នៅ​លើ​ដី​នោះ​តាំងពី​ឆ្នាំ​២០០១ ដោយ​ដី​អ្នកស្រី​មាន​ទំហំ​៣១​ម៉ែត្រ​គុណ​៧០​ម៉ែត្រ ហើយ​នៅ​ឆ្នាំ​២០១៦ ស្រាប់តែ​អាជ្ញាធរ​បាន​ទៅ​បណ្តេញ​ពួកគាត់​ឲ្យ​ចាកចេញ​ពី​ដី​នោះ​ជាបន្ទាន់ ដោយ​មន្ត្រី​អាជ្ញាធរ​បាន​និយាយថា ដី​នៅ​ចំនុច​ជើងភ្នំ​ដោះ​ក្រមុំ ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ នោះ​ជា​ដី​របស់​រដ្ឋ ។​

​អ្នកស្រី​បន្ត​ថា ពួកគាត់​ទាំង​១១​គ្រួសារ មិន​យល់​ថា ហេតុ​អី​បាន​ជា​ប្រជាពលរដ្ឋ​ដែល​មាន​ក​ម្មសិ​ទ្ឋ​នៅ​ចំនុច​ជើងភ្នំ​ដោះ​ក្រមុំ​សរុប​ចំនួន​៥៧​គ្រួសារ គ្រួសារ​ខ្លះ​បាន​ទទួល​សិទ្ឋ​ស្រប​ច្បាប់​ពី​អាជ្ញាធរ​មូលដ្ឋាន ខ្លះ​បាន​ទទួល​សំណង​ជា​ថវិកា គ្រួសារ​ខ្លះ​បាន​ដី​កន្លែង​ផ្សេង​ជា​ថ្នូរ​និង​ការដោះដូរ សល់​តែ​គ្រួសារ​របស់​ពួកគាត់​ចំនួន​១១​គ្រួសារ​នេះ មិន​បាន​ទទួល​សំណង​និង​គេ​។​

​លោក កែវ សុខុម បានឲ្យដឹងថា គាត់​បាន​ទៅ​រស់នៅ​ខេត្តមណ្ឌលគិរី​ជាង​៣០​ឆ្នាំ​ហើយ ចំណែក​ដី​ដែល​គាត់​មាន​នៅ​ចំនុច​ជើងភ្នំ​ដោះ​ក្រមុំ គាត់​បាន​ទិញ​ពី​គេ​បន្ត​កាលពី​ឆ្នាំ​២០០៣ ទំហំ​៥០​ម៉ែត្រ គុណ ៧០​ម៉ែត្រ ដោយ​មាន​ការដឹងឮ​ពី​ភូមិ​សង្កាត់​។​លោក​ថា នៅ​ឆ្នាំ​២០១២ អាជ្ញាធរ​ក្រុង​បាន​ឈួសឆាយ​ដី​ធ្វើឲ្យ​ខូចខាត​ផលដំណាំ និង​ផ្ទះសម្បែង​របស់គាត់ ក្រោយ​ធ្វើការ​ឈួសឆាយ គាត់​តែង​ឮថា មាន​ការដោះដូរ​ដី​ជា​សំណង ប៉ុន្តែ​គាត់​មិន​បាន​ទទួល​ដូច​គេ​ឡើយ​។​

​ប្រជាពលរដ្ឋ​ទាំង​១១​គ្រួសារ​ខាងលើ បានស្នើរ​សល់​លោក​អភិបាលខេត្ត​មណ្ឌលគិរី ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួកគាត់​ផង ព្រោះ​បញ្ហា​នេះ បាន​ជាប់​គាំ​អស់​ពេល​ជាច្រើន​ឆ្នាំ​មកហើយ តាំងពី​ជំនាន់​លោក​អភិបាលខេត្ត​ចាស់ លោក ចាន់ យឿន និង​ត​មក​លោក អេង ប៊ុន​ហ៊ាង ឥឡូវ​ដល់​ជំនាន់​លោក​ស្វាយ សំ​អ៊ាង ហើយ​សូម​ជួយ​ដោះស្រាយ​ឲ្យបាន​ចប់​ផង​។​

​ក្នុង​ឯកសារ​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​៥ តុលា ២០១៦ លោក​ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​បាន​ថា ចំពោះ​បញ្ហា​ប្រជាពលរដ្ឋ​ចំនួន​១១​គ្រួសារ ដែល​មាន​ការប៉ះពាល់ អាជ្ញាធរខេត្ត​ក៏​និង​ស្នើរ​សុំ​ដល់​ក្រុម​ការងារ​ក្រសួង ដើម្បី​កាត់ចេញ​និង​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ ដោយ​ក្នុង​មួយ​គ្រួសារ​ស្នើរ​សុំ​ផ្តល់ជូន​៥​ម៉ែត្រ គុណ​៣០​ម៉ែត្រ ដោយ​ត្រូវ​គិត​ចាប់ពី​ទីតាំង ដែល​បាន​ស្នើរ​សុំ​ផ្តល់​ជូន​សម្រាប់​សាសង់​ស្ថានីយ៏​ផ្គត់ផ្គង់​ទឹកស្អាត​។​

​ពាក់ព័ន្ឋ​បញ្ហា​ដី​នៅ​ភ្នំ​ដោះ​ក្រមុំ​នេះ កាលពី​ឆ្នាំ​២០០៣ លោក​ខូយ ឃុន​ហួរ អតីត​អភិបាលរង​ខេត្ត​បាន​ស្នើរ​សុំ​រក្សា​ដី​នេះ​ទុក​សម្រាប់​បងប្អូន​ជនជាតិដើម​ភាគតិច ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ទំហំ​ច្បាស់លាស់​នោះ​ទេ​។​ម្យ៉ាងវិញទៀត ចំពោះ​សេចក្តីជូនដំណឹង​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ក៏​មិន​បាន​បញ្ជាក់​អំពី​ទំហំ​ឲ្យបាន​ច្បាស់លាស់​ផង​ដែរ​។​បញ្ហា​នេះ​ធ្វើឲ្យ​យើងទាំងអស់គ្នា​មាន​ការលំបាក​ក្នុង​ការ​ដោះស្រាយ ព្រោះថា បញ្ហា​មានការ​ស្មុគស្មាញ និង​ប្រទាក់ក្រឡា​គ្នា ដែល​កន្លងមក​តាម​ដែល​ខេត្ត​បាន​ដឹង ផ្ទៃដី​សរុប​តំបន់ភ្នំ​ដោះ​ក្រមុំ​នេះ មាន​ចំនួន​១០៣​ហិច​តា ប៉ុន្តែ​ក្រោយមក​នៅ​សល់​តែ​៨៧​ហិច​តា​។​

​លោក​សី ទូច ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បះ​បាន​បន្តថា ផ្ទៃដី​ទីតាំង​ភ្នំ​ដោះ​ក្រមុំ ដែល​ស្ថិតនៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ មាន​ទំហំ​សរុប​១០៣​ហិច​តា ដោយ​រាប់បញ្ចូល​ទាំង​ទីតាំង​សំណង់​ផ្សេងៗ​ដែល​បាន​សាងសង់​នៅ​ជើងភ្នំ​ផងដែរ​។​ប៉ុន្តែ​រហូត​ដល់​បច្ចុប្បន្ន​នេះ ដី​នៅ​សល់​ចំនួន​ត្រឹមតែ​៨៧​ហិច​តា ប៉ុណ្ណោះ ដោយ​កាត់​ផ្ទៃ​ដី​ពាក់ព័ន្ឋ​ចេញ​អស់ លើកលែង​តែ​ផ្ទៃដី​ស្នើរ​សុំ​ទុក​សម្រាប់​សាងសង់​អគារ​រដ្ឋបាល​ចំនួន​៣​អង្គភាព​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.