ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ពលរដ្ឋ​នាំគ្នា​ប្រមូលផ្ដុំ​តាម ចាប់​ឃាត់ខ្លួន​មេ​តុងទីន​ម្នាក់​ជា​ប្ដី ឲ្យទៅ​សមត្ថកិច្ច​ប៉ុស្ថិ៍​អូរ​តា​វ៉ៅ ក្រោយ​បោក​លុយ​រត់គេចខ្លួន​ជិត​១​ខែ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន ៖ បុរស​ម្នាក់ ត្រូវ​គេ​ស្គាល់​ថា ជា​ប្តី​ស្ត្រី​ជា​មេ​តុងទីន​ម្នាក់ ដែល​បាន​នាំគ្នា​វេច​លុយ​កូន​តុងទីន​នៅ​ផ្សារ​ប៉ាង​រលឹម អស់​ជិត​១០​ម៉ឺន​ដុល្លារ រួច​រត់គេចខ្លួន​អស់​រយៈពេល​ជិត​១​ខែ លុះ​យក​លុយ​មក​ទិញ​ត្រាក់ទ័រ​នៅក្នុង​ខេត្ត​ប៉ៃលិន​វិញ ខណៈ​កំពុង​បើកបរ​នៅលើ​ផ្លូវជាតិ បម្រុង​ត្រឡប់ទៅផ្ទះ​វិញ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ឃើញ ស្គាល់​ប្តឹង​សមត្ថកិច្ច​កង​រាជ​អាវុ ធ​ហត្ថ​ស្រុក​រតនមណ្ឌល​ចាប់​ឃាត់ខ្លួន​តែម្តង ។ ក្រោយមក ក៏​ប្រគល់​ជូន​ទៅ​ខាង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​អូរ​តា​វ៉ៅ ដើ ម្បី​រៀបចំ​សំនុំរឿង​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ខេត្ត ឱ្យ​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ។
​ហេតុ​ការ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង ៣០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៦ ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុង​ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ក្រោយមក​ប្រគល់ជូន​នគរបាល​ប៉ុស្តិ៍​អូរ​តា​វ៉ៅ​ក្រុងប៉ៃលិន​។​

​ប្រភពពី មានឈ្មោះ ឈួន ប៉ែត អាយុ​៣២​ឆ្នាំ បានឲ្យដឹង​ថា​ប្រពន្ធ​គាត់​មាន​ឈ្មោះ ឆន ស្រី​ពៅ អាយុ​៣៦​ឆ្នាំ​មានកូន​៣​នាក់ ប្រុស​១ ស្រី​២ មាន​ស្រុកកំណើត រស់នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ត​កណ្តាល បច្ចុប្បន្ន​ជួល​ផ្ទះ​គេ​ស្នាក់​នៅ​ខាងក្រោយ​ផ្សារ​ប៉ាង​រលឹម ក្នុងភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន គាត់​បន្ត​ទៀត​ថា​រូបគេ​មិន​បាន​ដឹងថា​ប្រពន្ធ​គេ​ជំពាក់​លុយ​គេ​ច្រើន​យ៉ាង​នេះ​សោះ​។​

​ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​អូរ​តា​វ៉ៅ បានឱ្យដឹងថា ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ​ខាងលើ​បាន​វេច​លុយ​កូន​តុងទីន​រត់គេចខ្លួន​អស់​រយៈពេល​ជាតិ​១​ខែ​មក​ហើយ លុះ​នៅ​ថ្ងៃកើតហេតុ ខណៈ​យក​លុយ​មក​ទិញ​ត្រាក់ទ័រ​នៅក្នុង​ខេត្ត​ប៉ៃលិន រួច​បើកបរ​បម្រុង​ត្រឡប់ទៅផ្ទះ​វិញ នៅឯ​ខេត្ត​កំពង់ធំ ស្រាប់តែ​ប្រជាពលរដ្ឋ​ម្នាក់​ឃើញ​ស្គាល់ ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចា ប់​ឃាត់ខ្លួន​តែម្តង ។​ក្រោយពេល​ឃាត់ខ្លួន​ប្តី​រួច ខាង​នគរបាល​បាន​ទាក់ទង​ទៅ​ប្រពន្ធ ដើម្បី​ចូល​ខ្លួន​ដោះស្រាយ តែ​អត់​មាន​អ្នក​លើក​ទូរស័ព្ទ ។​

​បើតាម​សម្តី​ស្ត្រី​ម្នាក់ ឈ្មោះ ពេជ្រ ផល្លា​អាយុ​៤០​ឆ្នាំ បានឱ្យ ដឹងថា គាត់​បាន​លេង​តុងទីន​ជាមួយ​ស្ត្រី​ខាងលើ​អស់​រយៈពេល​ជាង​២​ខែ​មក​ហើយ​ដោ​ឥ យ​ដាក់​លុយ​ចូល​លេង​ចំនួន​៣​លាន ៧០​ម៉ឺន​រៀល ហើយ​មិន​ទាន់​ដេញ​យក​ផង ត្រូវ​គេ​វេច​រត់គេចខ្លួន​តែម្តង ។ ស្ត្រី​ម្នាក់ ទៀត​ឈ្មោះ យាយ​គុន អាយុ​៥៧​ឆ្នាំ បានឱ្យដឹងថា គាត់​បាន​ចូល​លេង​ជិត​២​ឆ្នាំ​មកហើយ​ដែរ ដោយ​ដាក់​លុយ​អស់​ចំនួន​៧​លាន​រៀល នៅ​ចុងក្រោយ​នេះ​មិ ន​ទាន់​ដេញ​យក​លុយ​ខ្លួន​នៅឡើយ​ទេ ។ ពួក​គាត់​បន្ត​ទៀត​ថា អ្នក​ដែល​ចូលរួម​លេង​តុងទីន​ខាងលើ មាន​គ្នា​ជាង​៧០​នាក់ ហើយ​បើ​គិត​ជា​ទឹកប្រាក់​អស់​ជិត​១០​ម៉ឺន​ដុល្លារ​រួម​ទាំង​ប្រាក់​ចងការ និង លុយរាប់​ប្រចាំថ្ងៃ​ថែម​ទៀត ត្រូវ​គេ​វេច​យកទៅ​ទាំងអស់ ។ លើស ពី​នេះ​ពួកគាត់​មិន​ចង់​ប្តឹងប្តល់​ប្តី​ស្ត្រី​ខាងលើ​ដាក់គុក​ច្រ​វ៉ាក់​នោះទេ គ្រាន់តែ​ចង់ឱ្យ​សងលុ យ​ពួកគាត់​ត្រឡប់​មក​វិញ​នោះ​ជា​ការ​ស្រេច ។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ក្រោយពេល​ចាប់​ឃាត់ខ្លួន​រួច កូន​តុងទីន​ជាច្រើន​បាន នាំគ្នា​មក​ចោមរោម​ទារលុយ​ពី​ប្តី​ស្ត្រី​មេ​តុង​ទីន ហើយក៏​មាន​អ្នកខ្លះ​បន្ត​ដាក់ពាក្យ​ទៅ​ស្នងកា រ​នគរបាល​ខេត្ត ឱ្យ​ជួយ​អន្តរាគមន៍ និង​ដោះស្រាយ​ជូន​ពួកគេ​ទាំងអស់​នោះ​ផង​ដែរ ។

​មួយ​រយះ​នេះ គេ​សង្កេតឃើញ​មេ​តុងទីន​ជាច្រើន​នាក់ នៅ​ខេត្ត​ប៉ៃលិន បន្ទាប់​ពី​ប្រមូល​លុយ​បាន​រាប់​ម៉ឺន​ដុល្លារ តែងតែ​រត់​គេចខ្លួន ធ្វើឱ្យ​អ្នក​ខ្លះ​ខាត​លុយ​អស់​រាប់​ម៉ឺន​ដុល្លារ​ឯ ណោះ ៕
​ស សារឿ​ន នាគ​ខៀវ​ជាយដែន​

 

img-20161025-wa0019 img-20161025-wa0017

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.