ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

អ្នក​ដាំ​ទុរេន​នៅ​ខេត្ត​កំពត សប្បាយ​ប្រមូល​ផល ខណៈ​ហាងឆេង​ផ្លែ​ទុរេន​មាន​តម្លៃ​ខ្ពស់​គួរសម​

អ្នក​ដាំ​ទុរេន​នៅ​ខេត្ត​កំពត សប្បាយ​ប្រមូល​ផល ខណៈ​ហាងឆេង​ផ្លែ​ទុរេន​មាន​តម្លៃ​ខ្ពស់​គួរសម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​ខេត្ត​កំពត​)៖ ជាទូទៅ​ពលរដ្ឋ​ក្នុង​ខេត្ត​កំពត​មួយចំនួន​នៅតែ​និយម​ចូលចិត្ត​ប្រកប​ការងារ​ដាំ​ទុរេន ព្រោះតែ​ដាំ​ណាំ​មួយ​ប្រភេទ​នេះ​ទទួល​ភោគផល​បាន​គួរសម ឯ​តម្លៃ​ក៏​មាន​ហាងឆេង​ខ្ពស់​មិន​ធម្មតា​។​

​យ៉ាងណាមិញ​តាម​ការលើកឡើង​ពី​មជ្ឈដ្ឋាន​គ្រប់​ស្រទាប់​ទូទាំងប្រទេស តែងតែ​និយម​ចូលចិត្ត​ថែម​ទាំង​ឲ្យ​តម្លៃ និង​ទទួលស្គាល់​នូវ​រសជាតិ​ផ្អែម​ឆ្ងាញ់​ដាច់​គេ នៃ​ទុរេន​ខេត្ត​កំពត ហើយ​ភាពល្បីល្បាញ​នេះ ក៏​បាន​ធ្វើឲ្យ​វិសាលភាព នៃ​ទុរេន កំពត​(​ទិស​និរតី​) ក្លាយ​ជា​អត្តសញ្ញាណ​សម្រាប់​ខេត្ត​កំពត​ផងដែរ​។​

​បើ​ក្រលេក​មក​មើល​ចំការ​ទុរេន​របស់​អ្នក​មីង សន ស្ថិតក្នុង​ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្ត​កំពត ដែល​ក្នុង​ចំការ​នោះ អ្នក​មីង​បាន​ដាំ​ទុរេន​ចំនួន​ជាង​៣០០​ដើម បើ​មើល​ឃើញ​ហើយ​ពិត​ជា​ចង់​គយគន់ ព្រោះ​ទុរេន​របស់គាត់​លូតលាស់​ល្អ​ណាស់​។

​បាន​ជួប​ជាមួយ​អ្នកយកព័ត៌មាន​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២១​នេះ អ្នក​មីង​បានឲ្យដឹងថា ក្នុងឆ្នាំនេះ​ថ្វី​ត្បិត​ទុរេន​មាន​តម្លៃ​ខ្ពស់​គ្រាន់បើ ប៉ុន្តែ​ទិន្នផល​ដែល​ទទួលបាន​ភោគផល គឺ​ចាញ់​ឆ្នាំ​មុន​បន្តិចបន្តួច តែ​គ្មាន​បញ្ហា​គួរ​ឲ្យ​ស្មុគស្មាញ​ឡើយ ព្រោះ​គាត់​លក់​បាន​ប្រាក់​យក​ទៅ​ទូទាត់​តម្លៃ​ការងារ​របស់​កម្មករ គឺ​នៅតែ​ចំណេញ​លុយ​រាប់ម៉ឺន​ដុល្លារ​។​

​អ្នក​មីង​បានបញ្ជាក់​ផងដែរ​ថា តម្លៃ​ហាងឆេង​ទុរេន​ឆ្នាំនេះ គាត់​លក់​ចេញ​ទៅឲ្យ​ឈ្មួញកណ្តាល​ក្នុង​១​គីឡូក្រាម តម្លៃ​២១,០០០៛ ហើយ​ឆ្នាំ​នេះ​ក្នុង​ទុរេន​ជាង​៣០០​ដើម គាត់​ប្រមូល​ផល លក់​ចេញ​ទទួលបាន​ប្រាក់​ចំណេញ​ប្រមាណ​ជាង​២​ម៉ឺន ដុល្លារ ។​ដោយឡែក​ក្រៅពី​ប្រមូល​ផល​ទុរេន អ្នក​មីង​ក៏​ដាំ​ដើម​សាវម៉ាវ​ខ្មែរ យក​ផ្លែ​សម្រាប់​លក់​យក​កម្រៃ​បន្ទាប់បន្សំ​ផងដែរ​។​

​ចំពោះ​បងប្អូន​អាជីវករ​ដែល​ទិញ​បន្ត​ទុរេន​យកទៅ​លក់​បន្ត គាត់​និយាយ​ថា លក់​យកចំណេញ​ខ្លះៗ​ដោយ​ក្នុង​តម្លៃ​១​គីឡូក្រាម ២៧,០០០៛ ឬ ២៨,០០០៛ ទៅ​តាម​តំបន់ ជួនកាល​កន្លែង​ខ្លះ​អាច​លក់​ក្នុង​តម្លៃ​ថោក​ជាង​នេះ​ក៏មាន​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.