ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

ពិធីបុណ្យ​ចេញ​ព្រះវស្សា​ប្រណាំងទូក និង​អកអំបុក​សំពះ​ព្រះ​ខែ នៅខេត្តបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង៖ ពិធីបុណ្យ​ចេញ​ព្រះវស្សា​ប្រណាំងទូក ចាប់ពី​ថ្ងៃ​ទី​១៥ តុលា ២០១៦​វេលា​ម៉ោ​២​រសៀល ត​ទៅ​ក្នុង​ប​វេណ​ក្រុង​បាត់ដំបង​តាម​បណ្តោយ​ដងស្ទឹង​សង្កែ  មាន​ពិធី​ប្រណាំងទូក​ឆ្នាំនេះ  គឺជា​ការរៀបចំ លើក​ទី​១៦​ដែល​គណៈកម្មាធិកា​រៀបចំ​ពិធី​ប្រណាំងទូក​បានរៀបចំ​មិន​ខុស​ពី​ឆ្នាំមុនៗ គឺ​រៀបចំ​ឲ្យ​ត្រូវ នឹង ថ្ងៃ​ចេញ​ព្រះវស្សា​គឺជា​ថ្ងៃ ១៤-១៥​កើត​ខែអស្សុជ​ដោយ​ផ្សារភ្ជាប់​ទៅតាម​ទំនៀម​ទំលាប់​ជា​ប្រពៃណីជាតិ និង​វ​ប្បធ​ម៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង​ហើយ​បាន​ប្រារព្វ​ឡើង​ជា​ប្រចាំ​ឆ្នាំ​និង​ជា​ប្រពៃណីជាតិ​ដោយ​រដ្ឋបាល​ខេត្ត​បាន​រៀបចំ​ឡើង​រៀងរាល់ឆ្នាំ​ក្រោម​អធិបតីភាព​។​

ឯ​.​ឧ ចន្ទ សុផល អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រមទាំង​ឯកឧត្តម លោក​ឧកញា លោកជំទាវ លោក លោកស្រី​ភ្ញាវ​ជាតិ អន្តជាតិ និង​ភ្ញាវកិត្តិយស​បងប្អូន​ប្រជាពលរដ្ឋ​បាន​ចូលរួម​ក្នុង​ពិធី​ចេញ​ព្រះវស្សា និង ប្រណាំងទូក​នា​ឱកាស​នោះ​ ដែល​មាន​ទូក​ចំនួន​២៦ ទូកខ្លី​ខ្នាត​អន្តជាតិ បុរស​៧​ទូក   ទូក​ខ្នាត​ខ្លី​អន្តជាតិ​នារី​៣​ទូក និង​ទូកខ្លី​ប្រពៃណី ៩​ទូក   ទូកវែង​ប្រពៃណី ៣​ទូក​និង​ទូក​បើកឆាក ៤​ទូក និង​កីឡាករ​ចំនួន​៨៩៤​នាក់​និង​កីឡា​បំរុង​២៥៩​នាក់ ក្នុងនោះ​មាន​កីឡាករ​​ការិនី ៩០ នាក់ បំរុង ២៤​នាក់ ។​

ការរៀបចំ​ពិធី​នេះ​ឡើង​គឺ​បាន​ធ្វើ​ជា​ប្រចាំ​ឆ្នាំ ដើម្បី​រំលឹក​អំពី​គំរូ​វីរភាព​ដ៍​អង់អាច​ក្លា​ហ៊ាន​របស់​កងទ័ព​ជើង​ទឹក​និង​គោក​របស់​បុព្វបុរស​និង​បង្ហាញ​ពី​ការ​សាមគ្គីភាព​មិត្តភាព​របស់​ស្ថាប័ន​នានា​និង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ឲ្យមាន​ស្មារតី​ផុសផុល​ឡើង​ចូលរួម​ចំណែក​លើក​ស្ទួយ​រក្សា​នូវ​វ​ប្បធ​ម៍​ប្រពៃណី​ជូន​ដូនតា​របស់​ខ្មែរ​យើង​តាំងពី​បរម​កាល​តរៀងមក ម្យ៉ាងវិញទៀត​ដើម្បី​បង្ក​ភាពសប្បាយ​រីករាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ។​

គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​អន្តជាតិ​ដើម្បី​ជ្រើសរើស​ទូក​ដែល​ជាប់​ចំណាត់ថ្នាក់ ទៅ​ចូលរួម​ប្រណាំង​នៅ​រាជធានី​ភ្នំពេញ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​បណ្តែត​ប្រទីប​សំពះ​ព្រះខែ អកអំបុក​ឆ្នាំនេះ​នាពេល​ខាងមុខ​នេះ​ផង​ដែរ ៕

​ជា​លទ្ធផល​ក្នុង​ការប្រលង​ប្រណាំងទូក ( ង )​ប្រពៃណី​និង​ខ្នាត​អន្តរជាតិ លើក​ទី​១៦​ឆ្នាំ​២០១៦  លេខ​១ ខ្នាត​ប្រពៃណី បាន​ទៅ​លើ​. ទូក​ធនាគា​ស្រូវ  ,​លេខ​២​ទូក​.​ហង្ស​ទេព្យ​មានជយ័  ,​ទូក​លេខ​៣​ម៉ោង​ឬ​ស្សីបារមី​ដំបង​ដែក    និង​ទូក​ខ្នាត​អន្តរជាតិ  ចំណុះ​២២​នាក់​វិលជុំ  បាន​ទៅ​លើ​ទូក​សាធារណការ សជយ័បារមី​កចាយ​មារ  ,​ទូក​លេខ​២​ស​ជ័យ​បា​មី​គង្គា​(​ស ស យ ក​) ,​ទូក​លេខ​៣​ផ្សោត​មាន​ជយ័​ដែនដី​សុវណ្ណ​។  ទូកង​ខ្នាត​អន្តរជាតិ  ផ្នែក​នារី  លេខ​១​បាន​ទៅ​លើ   ទូក​នារី​សង្ក​ម​កិច្ច  , ទូក​លេខ​២ អប់រំ​សែន​ជយ័  ទូក​លេខ​៣  នារីរ​តនះ​មានជយ័​។  ទូកង​ប្រពៃណី នារី​លេខ​១​ទូកភ័​ត្រា   លេខ​២​ទូក​នរិន្ធ   និ​លេខ​៣  ទូក​ព្រែក​លួង​សជ័យ ៕

 

20161017a-1 20161017a-2 20161017a-3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.