ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

​រដ្ឋមន្ត្រី​កសិកម្ម និង​សហការី បាន​បន្តដំណើរ​មក​ខេត្ត​កំពង់ចាម ដើម្បី​ចុះ មក​ពិនិត្យ​ប្រព័ន្ធ​ស្រោចស្រប​ស្វាយ​ប្រវត្តិ របស់​សហគមន៍​បន្លែ​កោះ​រកា ដែល​មាន​ទីតាំង​នៅ​ភូមិ​កោះ​រកា ឃុំ​កោះ​រកា ស្រុក​កំពង់សៀម​

​រដ្ឋមន្ត្រី​កសិកម្ម និង​សហការី បាន​បន្តដំណើរ​មក​ខេត្ត​កំពង់ចាម ដើម្បី​ចុះ មក​ពិនិត្យ​ប្រព័ន្ធ​ស្រោចស្រប​ស្វាយ​ប្រវត្តិ របស់​សហគមន៍​បន្លែ​កោះ​រកា ដែល​មាន​ទីតាំង​នៅ​ភូមិ​កោះ​រកា ឃុំ​កោះ​រកា ស្រុក​កំពង់សៀម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

កម្ម​វិធី​ទី​២៖
​ចេញពី​ខេត្ត​ព្រៃវែង ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី បាន​បន្តដំណើរ​មក​ខេត្ត​កំពង់ចាម ដើម្បី​ចុះ មក​ពិនិត្យ​ប្រព័ន្ធ​ស្រោចស្រប​ស្វាយ​ប្រវត្តិ របស់​សហគមន៍​បន្លែ​កោះ​រកា ដែល​មាន​ទីតាំង​នៅ​ភូមិ​កោះ​រកា ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ដោយ​រួម​ដំណើរ​ជាមួយ​លោក​អភិបាលស្រុក​ផងដែរ​។​

​មិន​ខុស​ពី​ស្រុក​កញ្ជ្រៀច សហគមន៍​បន្លែ​កោះ​រកា មាន​សមាជិក ៤៥​គ្រួសារ ប្រកប​របរ​ដាំ​បន្លែ​ចម្រុះ រួម​ទាំង​ដំណាំ​ពោត​ផងដែរ (​ក្នុង​ខែ​នេះ​ភាគច្រើន​កសិករ​ដាំ​ពោត​) ចាប់ពី​ខែ​តុលា ទើប​ចាប់ផ្តើម​ដាំ​បន្លែ ប៉ុន្តែ​បន្ទាប់ពី​ទទួលបាន​ប្រព័ន្ធ​ស្រោចស្រព​នេះ ពួកគាត់​នឹង​ចាប់ផ្តើម​ដាំ​បន្លែ វិលជុំ សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុង​ខេត្ត និង​រាជធានី​ភ្នំពេញ​ផង​ដែរ​។ ដោយ​មាន​លក្ខណ​អំណោយផល​ទឹក ពួក​គាត់​ថា​នឹង​ពង្រីក​ផលិតកម្ម​បន្លែ និង​ពោត​ឲ្យបាន​ច្រើន​ថែមទៀត និង​ខិតខំ​អនុវត្ត​បច្ចេកទេស​ដើម្បី​បង្កើន​ផលិតកម្ម ធានា​បាន​បរិមាណ​ផ្គត់ផ្គង់ គុណភាព និង​សុវត្ថិភាព​ផលិតផល​បន្លែ​នាពេល​អនាគត​។​

​បាន​ទទួល​ប្រព័ន្ធ​ស្រោចស្រព​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លារ​របស់​សម្តេច​តេជោ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សំណូមពរ​ឲ្យ​សហគមន៍​ជួយ​ថែរក្សា ការពារ​ឲ្យបាន​គង់វង្ស​ល្អ ប្រយោជន៍​ទុក​ប្រើប្រាស់​រួម​ឲ្យអស់​លទ្ធភាព​លើ​ផ្ទៃ​ដី​ជាង ៥០​ហ​ត ទុក​សម្រាប់​បម្រើ​ឲ្យ​ផលិតកម្ម​ដំណាំ​បន្លែ និង​ពោត​ដែល​ជា​ប្រភព​ចំណូល​គ្រួសារ​ប្រកបដោយ​និរន្តរភាព និង​ឈាន​ជា​ជំហានៗ​ធ្វើការ​កែប្រែ​ជីវភាព តាមរយ​:​ការកែប្រែ​ទម្លាប់​ដាំ​ដុះ ដែល​ពឹង​អាស្រ័យ​ទាំងស្រុង​លើ​ទឹកភ្លៀង អនុវត្ត​បច្ចេកទេស​ឲ្យបាន​ត្រឹមត្រូវ ការជ្រើសរើស​ពូជ ការប្រើ​ជី ថ្នាំ​សម្លាប់​សត្វល្អិត និង​ការអនុវត្ត​បច្ចេកវិទ្យា​ក្រោយពេល​ប្រមូល​ផល​។ មន្ទីរ​ក៏​ត្រូវ​ចុះមក​ជួយ​ពិនិត្យ តាមដាន​លើ​ការប្រើប្រាស់​ប្រព័ន្ធ​នេះ​ឲ្យបាន​សមស្រប មាន​តម្លាភាព និង​ប្រសិទ្ធភាព​។​

​សហគមន៍​នេះ ក៏​មិន​ខុស​ពី​សហគមន៍​បន្លែ​សុវត្ថិភាព និង​សរីរាង្គ​ទួល​ត្រពាំង​ស្រស់បំព្រង​ដែរ​នាយកដ្ឋាន​វិស្វកម្ម​កសិកម្ម​បាន​ជួយ​សាងសង់​ប្រព័ន្ធ​ស្រោចស្រព​ដូចខាងក្រោម​៖
– ត​បណ្តាញអគ្គីសនី​ចូលក្នុង​ទីតាំង​ដាំ​បន្លែ​របស់​សហគមន៍​
– តម្លើង​អាង​ស្តុក​ទឹក​បេតុង​ចំណុះ​៥០​ម៉ែត្រគូប និង​បំពាក់​ម៉ូទ័រ​សម្ពាធ​(42m3/h) ចំនួន​២​ម៉ូទ័​រ​
– បុក​អណ្តូង​មុខកាត់​១៥០​ម​ម​ជម្រៅ​ពី ៦០​ម ចំនួន​៣​កន្លែង​និង​បំពាក់​ម៉ូទ័រ​ចំនួន ៣​ម៉ូទ័​រ​
– តម្លើង​ទុយោ​មេ PE មុខកាត់​១១០​ម​ម​ប្រវែង​៤៨៤​ម​
– តម្លើង​ទុយោ​PVC មុខកាត់​៦០​ម​ម​ភ្ជាប់​ពី​អណ្តូង​ទៅ​អាងទឹក​ប្រវែង​៣៨៦​ម​
– តម្លើង​រេ​ហ្គែ​រ​(0.8m x 0.8m x 0.6m) និង​វ៉ាន​សម្រាប់​បើក​បិទ​លាង​កករ​ដី​ចំនួន​៤​កន្លែង​
– បំពាក់​កុងទ័​រទឹក​លេខ​៤០ វ៉ាន​បិទ​បើក តេ និង​ទុយោ ចំនួន​២៨​ឈុត​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.