ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ប្រជាពលរដ្ឋ​ចោទ​អាជ្ញាធរ​ថា ឃុបឃិត​ជាមួយ​ឈ្មួញ យក​គ្រឿងចក្រ​ទៅ​ជីក​រំលាយ​ភ្នំ​តំបន់​អភិរក្ស​លក់​យ៉ាង​គគ្រឹកគគ្រេង មិន​ព្រម​ហាមឃាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ចេញចូល​ទៅ​មក​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ស្រងាកចិត្ត​យ៉ាងខ្លាំង ខណៈ​ឃើញ​ភ្នំ​អភិរក្ស​មួយកន្លែង ត្រង់​ចំណុច​ក្រោយ​កាស៊ីណូ​ម្កុ ដ​ពេជ្រ ក្បែរ​វត្ត​សារ​វ៉ាន់ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ កំពុង​ទទួល​រង​ការ​រ លាយ​បាត់បង់ ដោយសារតែ​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ ឃុបឃិត​ជាមួយ​ឈ្មួញ​មាន​លុយ យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ ដឹក​តាម​រថយន្ត​លក់​យ៉ាង​គគ្រឹកគគ្រេង ហើយ​ពេល​រាបស្មើ​យក​ធ្វើ​ជាក  ម្ម​សិទ្ធិ​ផ្ទាល់ខ្លួន ។ ខណៈ​ក្រុម​អ្នកសារព័ត៌មាន​ចុះទៅ​សួរនាំ​កាលពី​រសៀល​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ នេះ ស្រាប់តែ​គេ​ប្រាប់ថា មាន​ប្លង់​ចេញ​ពី​អាជ្ញាធរ​ភូមិ ឃុំ រហូតដល់​ស្រុក​ខេត្ត អស់ហើយ បើ​ចង់​ចុះផ្សាយ​អី ក៏​គេ​មិន​ខ្លាចញញើត​នោះដែរ ។

​បើ​តាម​ប្រជាពលរដ្ឋ​ជាច្រើន រស់នៅ​ក្បែរ​កន្លែង​ជីក​កកាយ​ដីភ្នំ​នោះ បាន​លើកឡើង​ថា ភ្នំ​នៅ​តំបន់​អភិរក្ស​ខាងលើ ត្រូវបាន​ឈ្មួញ​មាន​លុយ ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី ដឹក​លក់​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​ខែ​កន្លងមកហើយ តាំង​ពី​ភ្នំ​ខ្ពស់ រហូត​ដល់​ក្លាយទៅជា​រាបស្មើ​អស់រលីង ។ ប្រភព​បន្តទៀតថា បើសិនជា​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ មិន​ចុះ​ហត្ថលេខា ឬ​បើកដៃ​ឱ្យ​ពួក​ឈ្មួញ​យក​គ្រឿងចក្រ​ទៅ​ជីក​ក​កា យ​បែបនេះ​ទេ ក៏​ពួកគេ​មិន​ហ៊ាន​បែបនេះ​ដែរ ។ ដូច្នេះហើយ មើល​ទៅ​ភ្នំ​អភិរក្ស​នៅក្បែរច្រ ក​ទ្វារ​អន្តរជាតិ​ព្រំ នឹង​រលាយ​ទាំងអស់​នា​ពេល​ឆាប់ៗ ខាង​មុខ​ជាក់​ជាមិនខាន ។ ប្រជា​ព ល​រដ្ឋ បាន​បញ្ជាក់ទៀតថា ទោះបីជា​យ៉ាងណា​ក៏ដោយ តំបន់ភ្នំ​អភិរក្ស គឺជា​កន្លែង​ដែល​អាជ្ញាធរ​មាន​តួនាទី​ថែរក្សា​ទាំង​ដើមឈើ និង​តួ​ភ្នំ​ទាំងមូល មិន​អាច​ឈ្មួញ​ណា​ម្នាក់ យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ ស្រេច​តែ​នឹង​ចិត្ត​នោះឡើយ ហើយ​មិន​ត្រូវ​ធ្វើឱ្យ​ខូច​ទ្រង់ទ្រាយ​ដើម​នោះ​ដែរ ។ ប្រជាពលរដ្ឋ​សម្តែង​នូវ​ការខកចិត្ត អស់​សង្ឃឹម​យ៉ាង​ខ្លាំង ចំពោះ​គ្រប់គ្រង ធនធានធម្មជាតិ​របស់​អាជ្ញាធរ ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ ព្រោះ​ភ្នំ​ជាច្រើន ដែល​ជា​កេរ្តិ៍តំណែល សល់​ពី​ដូនតា ត្រូវបាន​គេ​បំផ្លិចបំផ្លាញ​អស់​យ៉ាងដំណំ​រៀងរាល់ថ្ងៃ ។ មើល​ទៅ​កូនចៅ​ជំ​នា ន់​ក្រោយ លែង​បាន​ស្គាល់​ភ្នំ​នៅ​តំបន់​ខាងលើ​នេះ​ទៀតហើយ បើ​ក្រុម​ឈ្មួញ​ចេះតែ​ឃុបឃិត​ជាមួយ​នឹង​អាជ្ញាធរ យក​គ្រឿងចក្រ​ទៅ​ជីក​រំលាយ​ភ្នំ​ស្រេច​តែ​ចិត្ត​នឹក​ឃើញបែបនេះ ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បានឱ្យដឹងថា ការជីក​កកាយ​ដីភ្នំ​អភិរក្ស​នេះ គឺ​គេ​មាន​ប្លង់​រួចរាល់​អស់ហើយ ។ ម្យ៉ាងវិញទៀត ម្ចាស់​ដី នោះ​គេ​មាន​ខ្នង​ធំ​ណាស់ ខាង​លោក​មិន​ហ៊ាន​ចុះ​ទៅ​ធ្វើ​ការហាមឃាត់​នោះឡើយ មានតែ ពឹង​ឱ្យ​ខាង​សារព័ត៌មាន​ចុះ​ផ្សារ​ប៉ុណ្ណោះ ។

​ចំណែក​លោក សំ សារ៉េត អភិបាល​ស្រុក​សាលា​ក្រៅ បានឱ្យដឹងថា ខាង​លោក​មិន ទាន់​បាន​ដឹង​រឿង​នេះ​ច្បាស់​នៅឡើយ​ទេ បន្ទាប់ពី​ទទួល​ដំណឹង​មួយ​នេះ ចាំ​មើល​នៅ​ថ្ងៃ​ខា ង​មុខ លោក​នឹង​ចាត់​ឱ្យ​មន្ត្រីក្រោមឱវាទ​ចុះទៅពិនិត្យ​មើល ដើម្បី​ធ្វើ​ការហាមឃាត់​ម្ចាស់​គ្រឿងចក្រ​ទាំងនោះ​ទុក​តែ​ម្តង  ៕ ដោយ ៖ នីយ៉ា​

 

 

img-20161015-wa00013 img-20161015-wa00012

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.