ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

ប្រទេស និង​ប្រជារាស្ត្រ​ថៃ​ទើប​បាន​បាត់បង់​ព្រះមហាក្សត្រ​ព្រះ​ចៅ ភូមិបុល អាប់​ឌុល​យ៉ា​ដេត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ព្រះអង្គ​បាន​សោយ​ទិវង្គត​នៅក្នុង​មន្ទីរពេទ្យ​ស៊ី​រី​រ៉ា​នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ តុលា​ក្នុង​ព្រះជន្ម ៨៨​ព្រះវស្សា​។ លោកនាយក​រដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ ចាន់​អូ​ចា​បានប្រកាសឲ្យ​ដឹងភ្លាមៗ​ថា ពិធី​កាន់ទុក្ខ​ព្រះ​បរមសព​ព្រះ​ចៅ​ភូមិបុល​នឹង​ត្រូវ​ធ្វើ​រយៈពេល ១​ឆ្នាំ ហើយ​រាល់​កម្ម​វី​ធី​ផ្សេងៗ​នឹង​ត្រូវ​កាត់បន្ថយ​រយៈពេល ១​ខែ​។ ទន្ទឹមគ្នានេះ លោក​ចាន់​អូ​ចា​ក៏​បាន​ប្រាប់ឲ្យដឹង​ថា រាជទាយាទ​ម៉ា​ហា វិជ្ជ​រ៉ា​ឡុង​កននឹង​ឡើង​សោយរាជ្យ​ជា​មហាក្សត្រ​ថ្មី​។​
​ដំណឹង​សោយ​ទិវង្គត​ព្រះ​ចៅ​ភូមិបុល អាប់​ឌុល​យ៉ា​ដេត​ក្នុង​មន្ទីរពេទ្យ​ស៊ីរី​រ៉ា​ត្រូវបាន​ប្រកាស​ដោយ​ព្រះបរមរាជវាំង​តាមរយៈ​សេចក្តីជូនដំណឹង​មួយ​។ ភ្លាមៗ​នោះ គ្រប់កា​ណាល់​ទូរទស្សន៍​ក្នុង​ស្រុក​ទាំងអស់ក៏​បាន​ផ្អាកក​ម្ម​វិធី​ផ្សាយ​ធម្មតា​របស់​ខ្លួន​ដោយ​បង្ហាញ​លើ​អេក្រង់​ជា​ពណ៌​ប្រផះ​។ ចំណែក​ប្រជារាស្ត្រ​ថៃ​ជា​ច្រើន​រាប់រយ​នាក់​មាន​កាន់​ទង់​រាជានិយម​ពណ៌​ផ្កាឈូក និង​លឿង​ដែល​បាន​នាំគ្នា​ទៅ​បន់ស្រន់​នៅក្នុង និង​ក្រៅ​បរិវេណ​មន្ទីរពេទ្យ​ស៊ី​រី​រ៉ា​ក៏​បាន​នាំគ្នា​លុតជង្គង់ ក្រាប​ទ្រហោយំ​គ្រប់ៗ​គ្នា​។​

​សូម​ជម្រាប​ជូន​ថា មាន​ព្រះជន្ម ៨៨​ព្រះវស្សា ព្រះ​ចៅ​ភូមិបុល​ត្រូវបាន​ប្រជារាស្ត្រ​ថៃ​ទូទៅ​គោរព​ដូចជា​ព្រះអាទិទេព​។ ព្រះអង្គ​បាន​ឡើង​សោយរាជ្យ​ក្នុង​ឆ្នាំ ១៩៤៦ បន្ទាប់​ពី​ការ​សោយ​ទិវង្គត​យ៉ាង​អាថ៌កំបាំង​របស់​បងប្រុស​ព្រះអង្គ ហើយ​តាំងពី​ពេលនោះ​មក ប្រជារាស្ត្រ​ថៃ​មិន​ដែល​ធ្លាប់​ស្គាល់​មហាក្សត្រ​អង្គណា​ផ្សេង​ទេ​។ តាំងពី​២​ឆ្នាំ​កន្លងទៅនេះ ព្រះ​ចៅ​ភូមិបុល​ដែលមាន​ជម្ងឺរ​លាត​សួត និង​ទឹក​ក្នុង​ខួរក្បាល​បាន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ជាប្រចាំ និង​ដែល​ជិត ១​ឆ្នាំ​កន្លង​ទៅ ព្រះអង្គ​មិន​ដែល​បានបង្ហាញ​ព្រះ​ភក្ត្រ​ជា​សាធារណៈ​ទេ​។​

​លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា​បានប្រកាសឲ្យ​ដឹងភ្លាមៗ​ក្នុង​ថ្ងៃ​សោយ​ទិវង្គត​ព្រះ​ចៅ​ភូមិបុល​ថា ការ​កាន់ទុក្ខ​ព្រះ​បរមសព​នឹង​ត្រូវ​ធ្វើ​ក្នុង​រយៈពេល ១​ឆ្នាំ ហើយ​គ្រប់​កម្មវិធី​ផ្សេងៗ​ជា​សាធារណៈ​នឹង​ត្រូវ​កាត់បន្ថយ​រយៈពេល ១​ខែ​។ ទន្ទឹមគ្នានេះ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​ក៏បាន​ប្រាប់ឲ្យដឹង​ថា រាជទាយាទ​ម៉ា​ហា វិជ្ជ​រ៉ា​ឡុងកន​ដែល​មាន​ព្រះជ​ន្ម ៦៤​ព្រះវស្សា​នឹង​ឡើង​សោយរាជ្យ​ជា​មហាក្សត្រ​ថ្មី​។ សូម​ជម្រាប​ជូន​ថា​មក​ទល់​សព្វថ្ងៃ​នេះ រាជទាយាទ​ម៉ា​ហា វិជ្ជ​រ៉ា​ឡុងកន​បាន​គង់នៅ​ក្នុ​ង​ទឹកដី​អាល្លឺម៉ង់​ច្រើនជាង​ក្នុង​ទឹកដី​ថៃ​។​

​នៅក្នុង​ប្រទេស​ថៃ ក្រុម​គ្រួសារ​រាជវង្ស​ត្រូវបាន​ការពារ​ដោយ​ច្បាប់​យ៉ាង​តឹងរឹង​ជាទីបំផុត​មួយ​ក្នុង​លោក​។ រាល់​ទង្វើ​ទាំងឡាយណា​ដែល​មាន​លក្ខណៈ​ប្រមាថ ឬ​ដៀមដាម​លើ​ក្រុម​គ្រួសារ​រាជវង្ស​អាច​នឹង​ដេក​ក្នុង​គុក​ដល់​ទៅ ១៥​ឆ្នាំ​។ អ្វី​ជា​ការកត់សម្គាល់ ការ​សោយរាជ្យ​រយៈពេល ១០​ឆ្នាំ​ចុងក្រោយ​របស់​ព្រះ​ចៅ​ភូមិបុល​បាន​ពើបប្រទះ​នឹង​វិបត្តិ​នយោបាយ​ហែកហួរ​ផ្ទៃក្នុង​យ៉ាងជ្រៅ​រវាង​ក្រុម​អាវ​លឿង និង​ក្រុម​អាវ​ក្រហម​។ វិបត្តិ​ដែល​ត្រូវបាន​គេ​មើលឃើញ​គ្មាន​ទីបញ្ចប់​ជាមួយនឹង​មហាក្សត្រ​ថ្មី​ដែល​មិនសូវ​មាន​ប្រជាប្រិយភាព​ដូច​ព្រះបិតា និង​ដែល​ប្រជារាស្ត្រ​ថៃ​មិនសូវ​ស្គាល់​៕​

 

 

he_thai_king img-20161014-wa0012 img-20161014-wa0014 img-20161014-wa0015 img-20161014-wa0017

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.