ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់ខ្លួន​យាយ​ព្រឿង មេក្លោង​ឈ្មួញ​ឈើ​ដ៏​ធំ ប្រចាំ​ភូមិភាគឦ​សាន្ត​បានហើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្ទឹងត្រែង​៖ យាយ​ព្រឿង ជនជាតិ​វៀតណាម ដែល​ជា​ឈ្មួញ​ឈើ​ដ៏​ធំ​ប្រចាំ​ភូមិភាគ​ឦសាន្ត និង​មាន​ទីតាំង​ស្តុក​ឈើ​ជាច្រើន​កន្លែង​នៅក្នុង​ខេត្ត​ស្ទឹងត្រែង ត្រូវបាន​កម្លាំង​ក្រុម​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឃាត់ខ្លួន​បាន​ហើយ កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ នៅក្នុង​បរិវេណ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់ ខេត្ត​ស្ទឹងត្រែង បន្ទាប់​ពី​មេ​ឈ្មួញ​ដ៏​ធំ​រូប​នេះ បាន​យក​រថយន្ត​២​គ្រឿង និង​កម្មករ​៧​នាក់ មក​រំដោះ​ឈើ ដែល​សមត្ថកិច្ច​បង្ក្រាប​ចាប់ ហើយ​នាំយក​មក​រក្សាទុក​នៅក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​នោះ ។

​គួរបញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​ក្រុមការងារ ស្រាវជ្រាវ ព័ត៌មាន និង​បង្ក្រាប​ព្រៃឈើ របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ស្រាវជ្រាវ រកឃើញ​គំនរ​ឈើ​ដ៏​ច្រើន ត្រូវបាន​គេ​យក​ទៅ​លាក់ទុក​នៅក្នុង​ដីចម្ការ ស្ថិតក្នុង​ភូមិ ឃុំ ស្រែ​ក្រសាំង ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង ។

​សមត្ថកិច្ច​បានឲ្យដឹងថា ឈើ​ទាំង​នោះ ជា​ប្រភេទ​ឈើ​ប្រណីត ដែល​មាន​ចំនួន​ដ៏​ច្រើន ត្រូវបាន​ក្រុម​ការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ ដឹកជញ្ជូន​ឈើ​ទាំងនោះ យកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​តាំង​ពី​រសៀល​ថ្ងៃ​ទី​១២ ខែតុលា រហូត​ដល់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ ទើប​រួចរាល់ ដែល​ឈើ​ទាំងនោះ មាន​ចំនួន​៦​ឡាន​សាំ​យ៉ុង និង​៦​ឡាន​បែន ។

​បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​យកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់ ស្រាប់តែ​នៅវេលា​ម៉ោង​៤​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ ក៏​មាន​វត្តមាន​យាយ​ព្រឿង ថៅកែ​ឈ្មួញ​ឈើ​ល្មើសច្បាប់ ជាមួយ​កម្មករ​៧​នាក់ និង​រថយន្ត​២​គ្រឿង ១​គ្រឿង​ម៉ាក​បា​ឡែន ពណ៌​ស និង​មួយ​គ្រឿង​ទៀត​ម៉ាក​សាំ​យ៉ុង ចូល​មក​រំដោះ​ឈើ និង​ឡោមព័ទ្ធ​មក​លើ​កងកម្លាំង ដែល​កំពុង​យាម​ឈើ​នៅ​ក្នុង​ទីតាំង​នោះ​ថែម​ទៀត ។​

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន យាយ ព្រឿង ក្នុង​បទល្មើស​ជាក់ស្តែង មក​រំដោះ​ឈើ​នៅក្នុង​បរិវេណ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​អូរ​ពងមាន់ ។ ដោយឡែក កម្មករ​៧​នាក់ ត្រូវ​បាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ ។

​ពាក់ព័ន្ធ​ទៅនឹង​ករណី​យាយ ព្រឿង ចូល​មក​រំដោះ​ឈើ សង្ស័យ​មាន​អំពើ​ឃុបឃិត​គ្នា​ណាមួយ រវាង​រដ្ឋបាល​ព្រៃឈើ ជាមួយនឹង​យាយ​ព្រឿង ខណៈ​ឈើ​ត្រូវ​បាន​រក្សាទុក​នៅក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ​រួចរាល់ រួម​ទាំង​ចាក់សោ តែ​មាន​វត្តមាន​យាយ ព្រឿង ចូលទៅ​ក្នុង​បរិវេណ​ជាមួយនឹង​កម្មករ​៧​នាក់ ដើម្បី​រំដោះ​ឈើ ចំណុច​នេះ មានន័យ​ថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំការ​នៅ​ទីនោះ អាច​ចាក់សោ​ឲ្យ​ក្រុម​យាយ​ព្រឿង​ចូល រួចខ្លួន​បែរជា​ទៅ​សម្ងំ​ដេក ដើម្បី​បំភ័ន្ត​សមត្ថកិច្ច ។

​មួយរយៈ​កន្លងទៅនេះ ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បំពេញ​ការងារ​ដ៏​សស្រាក់សស្រាំ ចុះ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដូចជា​ករណី ឈើ​ជា​ច្រើន​កំណាត់​នៅក្នុង​ដីចម្ការ ស្ថិតនៅក្នុង​ភូមិ ឃុំ ស្រែ​ក្រសាំង ស្រុក​សៀម​បូក គឺ​ឈ្មួញ​យាយ ព្រឿង នេះ​តែម្តង បាន​យក​ទៅ​លាក់​ទុក​ស្ទើរតែ​គ្រប់​ទីកន្លែង ដែល​ធ្វើឲ្យ​សមត្ថកិច្ច​ពិបាក​ក្នុង​ការរុករ​ក ។

​ពាក់ព័ន្ធ​ទៅនឹង​ករណី ដែល​យាយ​ព្រឿង នាំ​កម្មករ​ទៅ​រំដោះ​ឈើ​នៅ​ក្នុង​បរិវេណ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់ មិន​ត្រឹមតែ​សង្ស័យថា ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់​លោក ឆៀង តុលា មាន​ករណី​ឃុបឃិត​គ្នា​ជាមួយ​យាយ​ព្រឿង ប៉ុណ្ណោះ​ទេ សូម្បី​តែ​ករណី រដ្ឋបាល​ព្រៃឈើ ប្រើប្រាស់​រថយន្ត និង​កម្មករ មក​ដឹកជញ្ជូន​ឈើ​នៅ​ក្នុង​ដីចម្ការ​ខាងលើ ដែល​ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ប្រគល់ឲ្យ ក៏​ត្រូវបាន​គេ​ដឹងថា ជំនាញ​រដ្ឋបាល​ព្រៃឈើ បាន​យក​រថយន្ត និង​កម្មករ​របស់​យាយ​ព្រឿង មក​ធ្វើ​ជា​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ទាំងនេះ យកទៅ​រក្សាទុក និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​ទៀតផង ។

​ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ និង​ឈាន​ដល់​ឃាត់ខ្លួន​យាយ ព្រឿង ដែល​ជា​ឈ្មួញ​ល្មើស​ច្បាប់​ដ៏​ធំ​នៅ​ភូមិភាគ​ឦសាន្ត ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​មាន​ការគាំទ្រ​ចំពោះ​ចំណាត់ការ​របស់​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ខិតខំ​បំពេញ​ការងារ​របស់​ខ្លួន ទទួលបាន​លទ្ធផល​ជោគជ័យ ទន្ទឹម​នឹង​ករណី​នេះ​ផង​ដែរ សមត្ថកិច្ច​ក៏​បន្ត​នីតិវិធី បើក​ការស្រាវជ្រាវ​ពី​បញ្ហា​មន្ត្រីរដ្ឋបាល​ព្រៃឈើ ហេតុអ្វី​ក៏​មាន​ការពាក់ព័ន្ធ​ជាមួយនឹង​យាយ​ព្រឿង ឈាន​ដល់​ការឃុបឃិត រំដោះ​ឈើ​នៅក្នុង​បរិវេណ​ដែល​ខ្លួន​គ្រប់គ្រង​ថែមទៀត​? ៕

 

 

img-20161013-wa0041 img-20161013-wa0040

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.