ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាល៩០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៩៤នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams ទេ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ==> សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន មិនមែនជាជម្រើសរបស់កម្ពុជាឡើយ

​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​គ្រួស​ក្រហម​ប្រវែង​៤៥០០​ម៉ែត្រ​ក្នុង​ភូមិ​ក្រពើ​ជើង​ក្រពើ​ត្បូង​និង​ក្រពើ​កើត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ ផ្លូវលំ​១​ខ្សែ​ប្រវែង​៤៥០០​ម៉ែត្រ សំរាប់​ប្រជាកសិករ​ដឹក​កសិផល​ក្នុងភូមិ​ក្រពើ​ជើង​ក្រពើ​ត្បូង និង​ក្រពើ​កើត​ឃុំ​ភ្នំ​សំពៅ ដែល​រង​ការខូចខាត​ជា​ដំណំ​ដោយ​គ្រោះទឹកជំនន់ កាលពី​ឆ្នាំ​២០១៣ ត្រូវបាន​ឯកឧត្តម ហែម ថេង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ភ្នំ​សំពៅ បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​គ្រួស​ក្រហម​ឡើងវិញ កាលពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៥ ។​

​តាម​ការ​អោយ​ដឹង​ពី​លោក ជុំ ញ៉ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​បាណន់ បានអោយដឹងថា ផ្លូវលំ​១​ខ្សែ​ធ្លាប់​បំរើ​ប្រជាកសិករ​ក្បែរ​ដីស្រែ​ប្រមាណ ៤ ពាន់​ហិកតា ក្នុងភូមិ​ចំនួន​៣​គឺ​ភូមិ​ក្រពើ​ជើង ភូមិ​ក្រពើ​ត្បូង និង​ភូមិ​ក្រពើ​កើត​ឃុំ​ភ្នំ​សំពៅ ត្រូវបាន​ទឹកជំនន់​ឆ្នាំ​២០១៣ វាយ​លិច​ខូតខាត​ទាំងស្រុង ។ នៅ​ឆ្នាំ​២០១៥​នេះ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម ស ខេង ប្រធាន​ក្រុម​ការងា​មណ្ឌល​ខេត្ត​បាត់ដំបង និង​ឯកឧត្តម សុខ ផល ប្រធាន​ក្រុមការងារ​ស្រុក​បាណន់ បាន​ឯកភាពគ្នា​ដាក់​ទិសដៅ​និង​ប្រគល់​ប្រាក់​អោយ​ឯកឧត្តម ហែម ថេង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ភ្នំ​សំពៅ ជួយ​ចាត់ចែង​កសាង​ផ្លូវ​នេះ​ឡើងវិញ ដើម្បី​អោយ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​ដឹក​កសិផល​ទៅ​ទុក​ឃ្លាំង ឬ​លក់​ទីផ្សារ​បាន​ស្រួល​ទាន់ពេលវេលា ចំណេញ​ផលប្រយោជន៍​ច្រើន ។​

​ឯកឧត្តម ហែម ថេង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ភ្នំ​សំពៅ បាន​មានប្រសាសន៍ថា ផ្លូវ​ដែល​កសាង​ថ្មី​មាន​ទំហំ​ទទឹង ៤,៥ ម៉ែត្រ​កំរាស់​ដីក្រហម​២,៥ តឹក មាន​បណ្តោយ​ប្រវែង​៤៥០០​ម៉ែត្រ ចំណាយ​ទឹកប្រាក់​របស់​ឯកឧត្តម ស ខេង ប្រធាន​ក្រុម​ការងា​មណ្ឌល​ខេត្ត​បាត់ដំបង និង​ឯកឧត្តម សុខ ផល ប្រធាន​ក្រុមការងារ​ស្រុក​បាណន់​ចំនួន ៩០០០ ដុល្លា ។ ក្នុងនាម​ជា​ថ្នាក់ដឹកនាំ ក៏​ដូច​ជា​អាណាព្យាបាល​ត្រូវ​ជួយ​ទំនុក​បម្រុង បងប្អូន​ពេល​មាន​ទុក្ខ​លំបាក​មិន​ចេះ​តែ​ថា​មិន​ធ្វើ​នោះ​ទេ ដូច្នេះ​បងប្អូន​ត្រូវ​តែ​ជឿ​លើ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​តែងតែ​គិតគូ​ដល់​បងប្អូន​គ្រប់​វេលា សូម​បើក​ការដ្ឋាន​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃនេះ​ទៅ ។​

​លោក តុង អោក អាយុ​៦២​ឆ្នាំ តំណាង​ប្រជាពលរដ្ឋ​ក្នុងភូមិ​សូម​ថ្លែងអំណរគុណ ដល់​ក្រុម​ការងារ​បាន​ជួសជុល​ស្ថាបនា​កសាង​ផ្ឡុ​វ​១​ខ្សែ​នេះ​ឡើងវិញ ជាពិសេស​ឯកឧត្តម ស ខេង ប្រធាន​ក្រុម​ការងា​មណ្ឌល​ខេត្ត​បាត់ដំបង និង​ឯកឧត្តម សុខ ផល ប្រធាន​ក្រុមការងារ​ស្រុក​បាណន់ ។​

​លោក យ៉ាង ពឿត អាយុ​៦២​ឆ្នាំ ប្រជាពលរដ្ឋ​បានអោយដឹងថា រូប​លោក​មិន​ដែល​ឃើញ​ក្រុម​ការងារ​ចុះ​ដល់​មូលដ្ឋាន​ទេ ហើយ​ពេលនេះ ក្រុមការងារ​ចុះ​ដល់​មូលដ្ឋាន​ហើយ​បាន​ប្រគល់​ផ្លូវ​ក្រាល​គ្រួស​ក្រហម ១ ខ្សែ​ទៀត ដែល​អោយ​ពួគគាត់​ដឹកជញ្ជូន​កសិផល​ទាន់​ពេល​វា​លា​មិន​អោយ​លិច​ទឹក ឬ​ភ្លើង​ឆាបឆេះ​ជា​ដើម និង​ដឹក​លក់​ទៅ​ទីផ្សារ​ទាន់​ហាងឆេង​ទៀត ។ ដូច្នេះ សូម​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​គ្រប់រូប ដែល​បាន​ខ្នះខ្នែង​ចំណាយ​ពេលវេលា​យកចិត្ត​ទុកដាក់​បំរើ​រាស្ត្រ ជាពិសេស សម្តេច​ទាំង ៣ ដែល​បាន​ជួយ​រំដោះ​ប្រជាពលរដ្ឋ​អោយ​រួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ដែល​សម្លាប់​មនុស្ស​រាប់​លាន​នាក់​កាលពី​ថ្ងៃ ៧ មករា ១៩៧៩ ៕

l4 (3) l4 (5) l4 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.