ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចេញ​ប្រតិបត្តិការ តាម​ចាប់​អ្នកជំងឺ​កូវី​ដ ដែល​រត់​ចេញ​ពី​មណ្ឌល​ព្យាបាល ក្នុង​រយៈពេល​១៥​នាទី​!

​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចេញ​ប្រតិបត្តិការ តាម​ចាប់​អ្នកជំងឺ​កូវី​ដ ដែល​រត់​ចេញ​ពី​មណ្ឌល​ព្យាបាល ក្នុង​រយៈពេល​១៥​នាទី​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ល្ងាច ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២១ អ្នកជំងឺ​កូវី​ដ​-១៩​ម្នាក់ បាន​រត់ចេញ​ពី​មណ្ឌល​ព្យាបាល បង្ក​ការភ្ញាក់ផ្អើល ដល់​ក្រុម​គ្រូពេទ្យ ដែល​ប្រចាំការ​ក្នុង​មណ្ឌល​គ្រប់ៗ​គ្នា​។​
​
បន្ទាប់ពី​បាន​ទទួល​ការស្នើសុំ ឲ្យជួយ​អន្តរាគមន៍​ពី​ក្រុមគ្រូ​ពេទ្យ កម្លាំង គ​-​អន្តរាគមន៍ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានចេញ ស្រាវជ្រាវ​រុករក​មុខសញ្ញា​តាម​បណ្តា​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ រយៈពេល​ត្រឹមតែ​១៥​នាទី ក៏​រកឃើញ​អ្នកជំងឺ​កូវី​ដ​១៩​ម្នាក់​នោះ រត់​ដល់​ចំណុច ស្តុប Nokia ក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​នៅ​តែ​បន្ត​ព្យាយាម​គេចវេស​មិន​ព្រម​ប្រគល់​ខ្លួន រហូត​ដល់​ចំណុច​ផ្លូវ​៣៧១ កែង​នឹង​ផ្លូវ​២០០២ ទើប​សមត្ថកិច្ច​អាវុធហត្ថ​ភ្នំពេញ​ដែល​បាន​ត្រៀម​រួចជាស្រេច ជាមួយ​សម្លៀកបំពាក់ ការពារ​មេរោគ និង ឧបករណ៍​ចាប់ពី​ចម្ងាយ​ស្វ័យប្រវត្ត ចាប់​ឃាត់ខ្លួន​អ្នកជំងឺ​កូវី​ដ​១៩​នោះ​ភ្លាមៗ និង​បាន​ប្រគល់​ទៅឲ្យ​ក្រុម​គ្រូពេទ្យ ដើម្បី​យកទៅ​ធ្វើការ​ព្យាបាល​បន្ត​។​
​
ករណី​រត់គេច​នេះ គឺជា​ការបំពាន​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ដែល​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​ដាក់​ពន្ធា​គា​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល ទៅ ២០​លាន​រៀល តែបើ មាន​ការចម្លង​ដល់​អ្នកដទៃ នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធា​គា​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ ជាមិនខាន​។​
​
ហេតុដូចនេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ធ្វើការ​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ដែលមាន ក្រុមគ្រួសារ វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក៏ដូចជា សា​ម៉ី​ខ្លួន​ដែល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ផ្ទាល់ សូម​ចូលរួម​អនុវត្តតាម​វិធានការ​ព្យាបាល របស់​ក្រសួង​សុខាភិបាល ដោយ​ការ អត់ធ្មត់​ក្នុង​រយៈពេល​ខ្លី ដើម្បី​ឲ្យ​ជាសះស្បើយ ប្រសើរ​ជាង​រត់គេច​ដែល​អាច​នាំទុក្ខ​ដល់​សុខភាព​ខ្លួន​ផង នាំទុក្ខ​ដល់​អ្នក ដ៏​ទៃ​ក្នុង ក្រុមគ្រួសារ​និង​សហគមន៍​ផង និង ត្រូវមាន​ទោសទណ្ឌ ជាប់ពន្ធនាគារ​រយៈពេល​វែង​ផងដែរ​។​

​រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​អ្នកជំងឺ​កូវី​ដ​-១៩ តាមរយៈ ក្រុមគ្រូពេទ្យ​ក្រសួងសុខាភិបាល និង​ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត​យុវជន សម្តេច​តេជោ ហៅ​កាត់​ថា (TYDA) ខិតខំ​ប្រឹងប្រែង​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​គ្មាន​ពេល​សម្រាក ដើម្បី​ពិនិត្យ ព្យាបាល អ្នកជំងឺ​កូវី​ដ​-១៩ ឲ្យបាន​ជា​សះស្បើយ ដូច្នេះ​សូម​ចូលរួម​ទាំងអស់គ្នា អនុវត្ត​នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​សម្តេច​តេជោ និង​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​សុវត្ថិភាព​សហគមន៍​យើង ជៀសផុត​ពី​ជំងឺ​កូវី​ដ​-១៩៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.