ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

កិច្ចប្រជុំ​ពិភាក្សា​ការងារ​ចាំបាច់​មួយ​ចំនួន​របស់​រដ្ឋបាលខេត្តកែប លើការពង្រឹង​ការអនុវត្ត​តួរ​នាទី​ភារកិច្ច និង​នីតិវិធី​ផ្តល់​សេវា​សាធារណៈ​ និងដំណោះស្រាយការងារ​ផ្តល់​សេវា​អោយមាន​ភាពរលូន​

កិច្ចប្រជុំ​ពិភាក្សា​ការងារ​ចាំបាច់​មួយ​ចំនួន​របស់​រដ្ឋបាលខេត្តកែប លើការពង្រឹង​ការអនុវត្ត​តួរ​នាទី​ភារកិច្ច និង​នីតិវិធី​ផ្តល់​សេវា​សាធារណៈ​ និងដំណោះស្រាយការងារ​ផ្តល់​សេវា​អោយមាន​ភាពរលូន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ គណ​:​អភិបាលខេត្ត បាន​អញ្ញើ​ញដឹក​នាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ចាំបាច់​មួយ​ចំនួន​របស់​រដ្ឋបាលខេត្ត ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក លោក​អភិបាលរង​ខេត្ត​កែប នាយក នាយករង​រដ្ឋបាលខេត្ត លោក លោកស្រី នាយក នាយករង ទីចាត់ការ អង្គភាព​ជំនាញ និង​ប្រធាន​អនុប្រធាន​ការិយាល័យ​ចំណុះ​រដ្ឋបាលខេត្ត​ផងដែរ ។

ក្នុង​កិច្ចប្រជុំ ឯកឧត្តម អភិបាលខេត្ត បាន​លើក​យក​របៀបវារៈ​ចំនួន​២​យកមក​ពិភាក្សា​៖
១-​ការពង្រឹង​ការអនុវត្ត​តួរ​នាទី​ភារកិច្ច និង​នីតិវិធី​ផ្តល់​សេវា​សាធារណៈ​ផ្តោតលើ សេវា​សុរិយោដី សេវា​សំណង់​។
២-​បញ្ហា​ផ្សេងៗ ដែល​ផ្តោតលើ​ការងារ​ប្រឈម និង​ដំណោះស្រាយ ដើ​ម្បី​អោយ​ការងារ​ផ្តល់​សេវា​មាន​ភាពរលូន​ហើ​យ ប្រជាពលរដ្ឋ​អាច​ទទួលយកបាន​។​
​
ឯកឧត្តម អភិបាល បានលើកឡើង​អំពី​សកម្មភាព​ការងារ និង​ថ្លែងអំណរគុណ​ចំពោះ លោក លោកស្រី នាយក នាយករង​ទីចាត់ការ លោក លោកស្រី ប្រធាន អនុប្រធាន អង្គភាព ជំនាញ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ច​ការងារស​ព្វ​គ្រប់​បែប​យ៉ាងនា​ពេលកន្លងមក​។​ជា​កិច្ចបញ្ចប់ ឯកឧត្តម អភិបាល ជំរុញ​អោយ​មន្ទីរ​នា​ញ​អង្គភាព​គ្រប់​រចនាសម្ព័ន្ធ​ត្រូវ​អនុវត្ត​ការងារ និង​តួរ​នាទី​ភារកិច្ច​អោយបាន​លឿន និង​មាន​ភាពល្អប្រសើរ​ជាង​មុន​បន្ថែមទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.