ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្តាល កាក់កប​ប្រមូល​លុយ​ពី​ជញ្ជីង​ថ្លឹង​រថយន្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុម​អាជីវករ​និង​ប្រជាពលរដ្ឋ​ដែល​ដឹក​ទំនិញ​ឆ្លងកាត់​មុខ​ស្នាក់ការ​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ភូមិ​កំពង់ទួល បានឱ្យដឹង​ថា​ស្នាក់ការ​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ​មិន​ខុស​ពី​កុងត្រូលជជុះ​ទ្បើយ​។ កន្លងមក​គេ​ឃើញ​ទីតាំង​ជញ្ជីង​ចល័ត​ថ្លឹង​រថយន្ត​នេះ​ត្រូវបាន​ដកចេញ​ម្តង​រួចទៅហើយ ប៉ុន្តែ​ក្រោយមក​មិនដឹង​ជា​យ៉ាងម៉េច​នៅតែ​ឃើញ​ប្រជាពលរដ្ឋ​និង​ក្រុម​អ្នក​ដឹកជញ្ជូន​ទំនិញ​នៅ​តែ​ចូល​ទៅ​បង់លុយ​ឱ្យ​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្នាក់ការ​នោះ​ដូច​មុន​ដដែលៗ​។ បញ្ហា​នេះ​លោក ម៉ៅ​ភិរុណ ដែលជា​អភិបាលខេត្ត​កណ្តាល​ត្រូវ​ពិនិត្យ​មើល​សកម្មភាព​មិន​ប្រក្រតី​របស់​លោក ម៉ឹង យូ​ទ្បេង ជាបន្ទាន់ ព្រោះ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​មិន​ត្រឹមតែ​ទារលុយ​ពី​រថយន្ត​ដឹក​ទំនិញ​លើស​ចំណុះ​ប៉ុណ្ណោះ​ទេ គឹ​សូម្បីតែ​រថយន្ត​ដឹក​កសិផល​ក៏ត្រូវ​បង់លុយ​ដែរ ។​

​ប្រភព​ពី​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្តាល​បានឱ្យដឹងថា ជញ្ជីង​ថ្លឹង​ រថយន្ត​នៅ​តែ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក​ម៉ឹង យូ​ទ្បេង ដែល​ជា​ប្រធាន​មន្ទីរ ដោយ​មាន​មនុស្ស​ស្និទ្ធ​គាត់​មួយចំនួន​ជា​អ្នក​បំពេញ​តួនាទី​ក្នុង​ការប្រមូល​លុយ​។ ជាក់ស្តែង​ទីតាំង ជញ្ជីង​ចល័ត​ថ្លឹង​រថយន្ត​នៅ​ក្បែរ​ស្ពាន​៧​មករា​លើ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​ថា​មិន​ដែល​ឃើញ​ថ្លឹង​រថយន្ត​ដែល​ដឹក​ទំនិញ​ផ្ទុក​លើស​ទម្ងន់​នោះ​ទេ​។ ផ្ទុយទៅវិញ​គេ​តែងតែ​ឃើញ​រថយន្ត​ធំៗ​ផ្ទុកទំនិញ​លើស​ចំណុះ​មក​ឈប់​នៅមុខ​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ ហើយ​ព្រូ​រថយន្ត​យកលុយ​ទៅ​ហុច​ឱ្យ​អ្នក​អង្គុយ​ចាំ​នៅក្នុង​ស្នាក់ការ គឺជា​ការ​ស្រេច​។

​សមត្ថកិច្ច​ពាក់ព័ន្ធ​បានឱ្យដឹង​ថា​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្នាក់ការ​ជញ្ជីង​ថ្លឹង​រថយន្ត​ ក្បែរ​ស្ពាន​៧​មករា ផ្លូវជាតិ​លេខ​៣ ភូមិ​កំពង់ទួល​នោះ គឺជា​មន្ត្រី​មកពី​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​កណ្តាល សហការ​ជាមួយ​មន្ត្រី​មកពី​ក្រសួង​និង​មន្ត្រី​មក​ពី​សាលាខេត្ត​ជា​ ​អ្នក​គ្រប់គ្រង​ចំណូល​ចំណាយ​។ ការពិត​ការ​ដាក់​ជញ្ជីង​ថ្លឹង​រថយន្ត​នេះ​គឺ​ដើម្បី​ទប់ស្កាត់​កុំឱ្យ​ ​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​ធ្វើឱ្យ​ខូចខាត​ផ្លូវ​និង​ស្ពាន ប៉ុន្តែ​ជាក់ស្តែង​ពួកគេ​ឆ្លៀតឱកាស​ ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​សុខ​ស្រួល​បំផុត​។ ក្នុងនោះ​លោក ម៉ឹង យូ​ទ្បេង ដែលជា​ ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្តាល គឺជា​អ្នក​ទទួល​ផលប្រយោជន៍​ច្រើនជាងគេ​តាមរយៈ​ការប្រព្រឹត្ត​អំពើ​ពុករលួយ​បក្ខពួកនិយម ដូច្នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​ចាត់វិធានការ​ទប់ស្កាត់​ជា​បន្ទាន់​បំផុត​។​

​ទាក់ទិន​នឹង​បញ្ហា​ខាងលើ​នេះ សារព័ត៌មាន​យើង​ពុំ​សុំ​ការបំភ្លឺ​ពី​លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កណ្តាល​បាន​នោះទេ ?

tramivtoek_moengyoulenga

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.