ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

​ចោរ​គាស់​សោរ​តូប​ក្នុង​ផ្សារ​សាលា​ក្រៅ លួច​យក​អស់​ឥ​វ៉ាន់​របស់​អាជីវករ​អស់​ជាច្រើន ខណៈ​ម្ចាស់​ផ្សារ​អត់​មាន​ជួល​សន្តិ​សន្តិសុខ ការពារ​ផ្សារ​នៅពេល​យប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ តូប​លក់​ស្បែកជើង និង​សំលៀកបំពាក់​ចំនួន​២​កន្លែង នៅក្នុង​ផ្សារ​សាលា​ក្រៅ ក្នុង​ភូមិ​សាលា​ក្រៅ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ត្រូវបាន​ក្រុម​ចោរហារយ ចួលគាស់​សោទ្វា​រតូប ដែល​ម្ចាស់​ចាក់សោ​.​ទុក​ចោល​នៅ​ពេលយប់ ខណៈ​អ្នកគ្រប់គ្រង​ផ្សារ ឬ​ម្ចាស់ អត់​មាន​ជួល​សន្តិសុខ ឬ​សមត្ថកិច្ច​ណា​ម្នាក់​ឱ្យទៅ​យាម​តូប​ក្នុង​ផ្សារ ទើប​បណ្តាលឱ្យ​ចោរ​សប្បាយ​នឹង​លួច​គាស់​យក​ឥ​វ៉ាន់​អស់​ជាច្រើន​រួច​គេច​ខ្លួន​យ៉ាង​រលូន​តែម្តង ។

​រី​ឯ​ម្ចាស់​ផ្សារ​វិញ ពេល​អាជីវករ ដែល​ត្រូវ​ចោរ​ចូល​លួច​យក​របស់របរ​ទៅ​សួរនាំ បែរ​ខឹងសម្បារ ហើយ​ស្តីបន្ទោស​ទៅលើ​ជនរងគ្រោះ​ស្ទើរ​ងើប​មុខ មិន​រួច​ថែមទៀត​ផង ។

​ហេតុការណ៍​នេះ បាន​កើតឡើង​ប្រហែល​ម៉ោង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៦ លុះដល់​វេលា​ម៉ោង​៥ និង​៥០​នាទី​ព្រឹក ខណៈ​អាជីវករ និង​ម្ចាស់​ដើរ​ទៅ​បើក​តូប​លក់ដូរ ក៏​ឃើញ​ទ្វារ​តូប​របើក បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​តែ​ម្តង ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ម្ចាស់​តូប​ទី​១ មានឈ្មោះ ជឹម វ៉ាន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​អាជីវករ មាន​ប្រពន្ធ ឈ្មោះ សួង ដា​រី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹង ត្រង់ ស្រុក​សាលា​ក្រៅ ត្រូវ​ចោរលួច​អស់​ខោ ខាវ​ប៊​យ​ប្រហែល​៧០​ខោ និង​កន្សែង​អស់​ជាច្រើន ម្ចាស់​តូប​ទី​២. ឈ្មោះ ង៉ែត មុំ អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​វាល ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ត្រូវ​ចោរលួច​អស់​ខោ​អាវ​កីឡា ជាច្រើន​កំប្លេ និង​ស្បែកជើង​កីឡា​មួយចំនួន​ផងដែរ ។

​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​តូប​ទាំងពីរ​ខាងលើ បានឱ្យដឹងថា ជា​រៀងរាល់​យប់ គាត់​តែង តែ​ចាក់សោ​.​តូប រួច​នាំ​គ្នា​ត្រឡប់​ទៅផ្ទះ​រៀងៗ​ខ្លួន លុះដល់​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​កើតហេតុ ខណៈ​អ្នកផ្សេង​ដើរ​ទៅ​បើក​តូប​លក់ដូរ ស្រាប់តែ​ឃើញ​តូប​របស់​ពួកគាត់​នៅក្បែរ​គ្នារ​បើក​សោ​.​ទ្វារ ក៏​ប្រាប់​ម្ចាស់​ឱ្យទៅ​មើល​ហើយ​ឃើញ​បាត់​អស់​សំលៀកបំពាក់ និង​ស្បែកជើង​តែម្តង ។

​ពួក​គាត់​បន្ត​ទៀត​ថា នៅក្នុង​ផ្សារ​សាលា​ក្រៅ​នេះ ជា​ផ្សារ​ឯកជន ដែល​មាន​ម្ចាស់​ឈ្មោះ វន ស៊ីថាន ភេទ​ស្រី អាយុ​ប្រហែល​៦០​ឆ្នាំ ហើយ​ម្ចាស់​ផ្សារ​អត់​ធ្លាប់​មាន​ជួល​សន្តិ​សុ ខ ឬ​អ្នកយាម​ឱ្យ​ទៅ​ចាំ​មើល​ផ្សារ​នៅ​ពេល​យប់​នោះ​ឡើយ ។ លើសពីនេះ បន្ទាប់​ពី​តូប​រប ស់​ពួក​គាត់ ត្រូវ​ចោរលួច​គាស់​យក​ឥ​វ៉ាន់ ហើយ​ពួកគាត់​ដើរ​ទៅ​សួរនាំ ស្រាប់តែ​កូន​ម្ចាស់​តូប​ស្តីបន្ទោស​ដល់​ពួក​កាត់​ស្ទើរ​ងើប​មុខ​មិន​រួច ដោយ​និយាយថា ម្ចាស់​ផ្សារ​មិនមែន​ជា​អ្នក​ដេកចាំ​ឥ​វ៉ាន់​របស់​អាជីវករ​ឡើយ ការបាត់បង់​នោះ​គឺ​តែ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង ។ ម្យ៉ាងវិញទៀត ពួកគាត់​ចង់​ឱ្យ​ម្ចាស់​ផ្សារ រៃអង្គាស​ពី​អាជីវករ ដើម្បី​យកប្រាក់​ទៅ​ជួល​សន្តិសុខ​ឱ្យ​ដើរ​យាម​នៅ​ពេលយប់ ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ផ្សារ​ផង​ដែរ ។​

​បន្ទាប់​ពី ចោរ​ចូល​គាស់​តូប​ដូច្នេះ​ម្នាក់ៗ​មានការ​ខ្លាចរអា​យ៉ាងខ្លាំង ដោយ​សំណូមពរ​ដល់​អាជ្ញាធ​រមូ ល​ដ្ឋា​ន​មេត្តា​យកចិត្តទុកដាក់​ចំពោះ​សន្តិសុខ​សណ្តាប់ធ្នាប់​ប្រជាពលរដ្ឋ​ផង​ដែរ ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ ភ្នាក់ងារ​យើង​បាន​ទាក់ទង​ទៅ​លោក ស្រី​វន ស៊ីថាន ជា​ម្ចាស់​ផ្សារ​ខាងលើ ដើម្បី​បំភ្លឺ​ចំពោះ​ករណី​ក្រុម​ចោរ​ចូល​គាស់​តូប​អាជីវករ​លួច​យក​អស់​សម្ភារៈ និង​ឥ​វ៉ាន់ តែ​បិទ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន​ឡើយ ។

​សូម​បញ្ជាក់​ផង​ដែរ​ថា ផ្សារ​សាលា​ក្រៅ ធ្លាប់​ត្រូវបាន​ក្រុម​ចោរ​ចូល​ទៅ​ដាក់​ថ្នាំ​សណ្តំ យក​ប្រាក់​ពី​អាជីវករ​អស់​ជាច្រើន​កាលពី​ប៉ុន្មាន​ខែ​កន្លងទៅនេះ ខណៈ​ផ្សារ​ឯកជន​មួយ នេះ អត់​មាន​សមត្ថកិច្ច​នគរបាល​ឬ​សន្តិសុខ​សូម្បី​តែ​ម្នាក់​ឈរ​យាម​រក្សា​សន្តិសុខ​នោះឡើ យ ។ ម្យ៉ាងវិញទៀត នៅក្នុង​ផ្សារ​មួយ​នេះ ឱ្យតែ​មាន​ក្រុម​អ្នកដើរ​សុំទាន​ប្រុស​ស្រី​ចូល​ជា​ញឹកញាប់ តែងតែ​មាន​ករណី​ដូច​ខាងលើ​ផងដែរ ៕
​ដោយ ៖ នីយ៉ា​

 

img-20160914-wa0016 img-20160914-wa0015

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.