ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

​គណបក្ស​ប្រជាជន​កម្ពុជា ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​ទី​៣៦ ទិវា​ជ័យជំនះ ៧ មករា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ ពិធី​មិ​ទ្ទិញ​រំឭក​ខួប​ទី​៣៦ នៃ​ទិវា​ជ័យជម្នះ ៧​មករា ( ៧ មករា ១៩៧៩-៧ មករា ២០១៥ ) ត្រូវបាន​ប្រារព្ធ​ធ្វើឡើង ដ៏​អធឹកអធម​នោះ នា​ព្រឹក​ថ្ងៃទី ៧ មករា​នេះ នៅ​ទីស្នាក់ការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បុរី​ចំការមន ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ ​សម្តេច​ហេង​សំរិន និង​ភរិយា ប្រធានកិត្តិយស​គណបក្ស សម្តេច ហ៊ុន សែន អនុប្រធាន​គណបក្ស និង​សម្តេច​ភរិយា ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ គណបក្ស​នយោបាយ​ជា​ដៃគូ​សម្ព័ន្ធភាព និង​អង្គទូត​ជាច្រើន​ទៀត​។​

​សម្តេច ​ហេង ​សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឡើង​ថ្លែង​សន្ទរកថា ក្នុង​អង្គ​មិ​ទ្ទិញ នា​ព្រឹក​នេះ​ថា “​យើង​ប្រារព្ធ​ពិធីបុណ្យ​រំ​ឮ​ក​ដល់​ទិវា​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​នេះ ក្នុង​ស្មារតី​គោរព​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​វីរ​យុទ្ធជន យុទ្ធ​នារី អ្នកស្នេហាជាតិ​ដ៏​ច្រើន​ឥត​គណនា និង​វីរ​យុទ្ធជន​នៃ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ប្រយុទ្ធ និង​ធ្វើ​ពលិកម្ម​យ៉ាង​អង់អាច​ក្លាហាន​បំផុត ដើម្បី​រំដោះ​ប្រទេស​កម្ពុជា ពី​របប​ប្រល័យ​ពូជសាសន៍ និង​ការពារ​ការ​រស់​ឡើង​វិញ​របស់​ប្រជាជន​”​។​

​សម្តេច​ ហេង ​សំរិន បាន​រម្លឹក​ពី​ប្រវត្តិ​នៃ​ការផ្តួលរំលំ​របប​ខ្មែរក្រហម យ៉ាង​ដូច្នេះ​ថា “​ចលនា​បះបោរ​នៅ​ភូមិភាគ​បូ​ព៌ា គួបផ្សំ​នឹង​កម្លាំង​ដែល​កសាង​បណ្តុះបណ្តាល​ដោយ​សម្តេច ​ហ៊ុន ​សែន កម្លាំង​តស៊ូ​នៅ​ភូមិភាគ​ឥសាន និង​នៅ​ខេត្ត​កោះកុង ព្រមទាំង​ប្រជាជន​រាប់​ម៉ឺន​នាក់ ដែល​ភៀសខ្លួន​ពី​របប​ប៉ុលពត ទៅ​ប្រទេស​វៀតណាម និង​ឡាវ បាន​ក្លាយជា​មូលដ្ឋាន​នៃ​កម្លាំង​បដិវត្តន៍​ដ៏​ខ្លាំងក្លា​។ កម្លាំង​ទាំងនេះ បាន​ធ្វើ​ការឯកភាព​គ្នា បង្កើតឡើង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨”​។​

​ក្រៅពី​លើកឡើង​ពី​ប្រវត្តិ​តស៊ូ​ផ្តួលរំលំ​របប​ខ្មែរក្រហម សម្តេច​ ហេង ​សំរិន ក៏បាន​លើកឡើង​ពី​ការរីកចម្រើន​លើ​គ្រប់​វិស័យ​របស់​កម្ពុជា ក្នុង​រយៈពេល ៣៦ ឆ្នាំ​កន្លងមកនេះ បន្ទាប់​ពី​ជ័យជម្នះ​ថ្ងៃ​៧​មករា ១៩៧៩​ ។​

​ក្នុងឱកាស​រម្លឹក​ខួប​ទី​៣៦ ឆ្នាំ ថ្ងៃ​៧​មករា ១៩៧៩-​ថ្ងៃ​៧​មករា ២០១៥ សម្តេច​ហេង សំរិន ក៏​បាន​ឆ្លើយតប​នឹង​ការរិះគន់​របស់​មជ្ឈដ្ឋាន​មួយចំនួន លើ​ថ្ងៃ​៧​មករា ដែលថា ជា​ថ្ងៃ​វៀតណាម ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា​នោះ ៕

4Pict-07-01-15-4 8Pict-07-01-15-8

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.