ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

​មេ​ឈ្មួញ​ឈើ ឈ្មោះ ឃុន និង​ឈ្មោះ​ហាក់ អាង​អំណាច​ចៅហ្វាយខេត្ត​សៀមរាប​កាង​មុខរបរ​រកស៊ី​ឈើ​ខុសច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សៀមរាប​ ៖ ឈ្មោះ នឹន ឃុន និង​ឈ្មោះ​ហាក់ ដែល​ប្រជាពលរដ្ឋ​ស្គាល់​ច្បាស់​ថា ជា​ឈ្មួញ​ឈើ​ប្រណិត បាន​កំពុង​យកឈ្មោះ ចៅហ្វាយខេត្ត​សៀមរាប ពង្រាយ​បន្លាច​សមត្ថកិច្ច​នៅតាម​ដងផ្លូវ ដើម្បី​ការពារ​ការដឹកឈើ​ល្មើសច្បាប់ មក​ស្តុក​ទុក​នៅ​ក្នុង​សណ្ឋាគារ អង្គរ​អេរ៉ា​ដែលស្ថិត​កណ្តាល​ក្រុន​សៀមរាប​។​
​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ឱ្យដឹងថា សកម្មភាព​យកឈ្មោះ​អ្នកធំ​មក​បម្លាច​សមត្ថកិច្ច​ដើម្បី​ប្រព្រឹតត​បទល្មើស​ព្រៃឈើ​នេះ​បុស​ឈ្មោះ ឃុន និង​ឈ្មោះ ហាក់ បាន​ប្រើប្រាស់​ជា​យូ​ឆ្នាំ​មកហើយ ។​

​គេ​មិនដឹងថា តើ​ឈ្មួញ​ពីរ​នាក់​ខាងលើ​នេះ​ត្រូវជា​ក្មួយ​ចៅហ្វាយខេត្ត​សៀមរាប ឃឹម ប៊ុន​សុង មែន​ឬ​អត់​នោះទេ ព្រោះ​កន្លងមក មិនដែល​ឃើញ​មាន​ប្រតិកម្ម​ពី ឯកឧត្តម ឃឹម​ប៊ុន សុង សោះ ។ ចឹង​ឈ្មួញ​ពីរនាក់​នេះ​ចេះ​តែ​បានដៃ​ក្នុង​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ប្រឆាំង​បទបញ្ជារ​តេជោ​សែន​ចឹង​ទៅ​។​
​ជាក់ស្តែង​គេ​បាន​ឃើញ​ឈ្មោះ​ឃុន​ដឹក​ឈើប្រណិត​ដែល​មាន​មុខកាត់​ធំៗ​ដោយ​ចំហរ យក​ទៅ​ស្តុក​ទុក​ក្នុង​សណ្ឋាគារ អង្គរ​អេរ៉ា​។
​ប្រភព​ពី​សមត្ថកិច្ច​និយាយថា​ការដឹកឈើ​ចូលទៅក្នុង​សណ្ឋាគារ​ខាងលើ ទោះបី​សមត្ថកិច្ច​ជំនាញ​ឃើញ ក៏​មិន​ហ៊ាន​បង្ក្រាប​ដែរ​ពី​ព្រោះ​ខ្លាច​មេ​ឈ្មួញ​ឈ្មោះ​ឃុន​ប្តឹង​ចៅហ្វាយខេត្ត​ឱ្យ​ដក​តំណែង​(Sic)​។ ម្យ៉ាងវិញទៀត ថៅកែ​សណ្ឋាគារ​អង្គរ​អេរ៉ា ឈ្មោះ​លី ស៊ីណា ក៏​មាន​ខ្នងបង្អែក​អ្នកធំ ចឹង​ហើយ​ទើប​គេ​ហ៊ាន​ប្រមូល​ទិញ​ឈើប្រណិត​ខុសច្បាប់​ដោយ​មិន​ញញើត ។​

​សមត្ថកិច្ច​មេព្រៃ​ម្នាក់​និយាយថា​រាល់ថ្ងៃ​មិន​មែន​គេ​មិនដឹង​នោះ​ទេ​គ្រប់ពេល​ឈ្មោះ​ឃុន​និង​ឈ្មោះ​ហាក់​ដឹកឈើ​ពី​ស្រុក​ស្វាយ​លើ មក​ស្តុក​ទុក​ក្នុង​សណ្ឋាគារ​អង្គរ​អេរ៉ា ពេល​ណា​ក៏​ដឹង​តែ​ពួកគាត់​តូចតាច​មិន​ហ៊ាន​ទៅ​ក្បែរ​ទេ​គឺ​បាន​ត្រឹម​ដឹង​។​ព្រោះ​អី​ឈ្មួញ​ឈ្មោះ​ឃុន​រូប​នេះ​គេ​ថា​មានពួជា​ចៅហ្វាយខេត្ត​និង​មាន​បង​ធ​ម៏​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​គឺ​លោក​ទា​គឹម​សុទ្ធ​។​សមត្ថកិច្ច​មេព្រៃ​ម្នាក់​និយាយ​ទៀត​ថា​ករណី​នេះ​ខ្ញុំ​នឹង​ស៊ើប​ឱ្យ​ច្បាស់​ថា​បើ​មេព្រៃ​សុទ្ធតែ​បង​ធ​ម៏​មេ​ឈ្មួញ​នេះ​មែន​ហើយ​បើកដៃ​ឱ្យ​បុរស​ឈ្មោះ​ឃុន​ប្រព្រឹត្ត​បទល្មើស​ដោយ​មិន​ទប់ស្កាត់​ទៀត ខ្ញុំ​(​មេព្រៃ​)​នឹង​ប្តឹង​ទៅ​ថ្នាក់លើ​ឱ្យ​តាមដាន​។​

​តាមពិតទៅ បុរស​ជា​មេ​ឈ្មួញ​ឈើ​ឈ្មោះ​ឃុន​អាច​ត្រូវជា​ក្មួយ​ចៅហ្វាយខេត្ត​និង​ប្អូន​ធ​ម៏​លោកនាយ​ខណ្ឌ​មែន​ព្រោះ​គេ​រកស៊ី​ដឹក​ឈើ​ល្មើស​ច្បាប់​យក​មក​ស្តុក​ទុក​ក្នុង​សណ្ឋាគារ​អង្គរ​អេរ៉ា​ជិត​២០​ឆ្នាំ​មកហើយ​គ្មាន​មេព្រៃ​ណា​ហ៊ាន​ចាប់​គេ​ផង​។ ចំណុច​នេះ​មិន​ដឹង​ថា បុរស​ឈ្មោះ​ឃុន​ខ្លាំង ឬ​ថៅកែ​សណ្ឋាគារ​ខ្លាំង​នោះ​ទេ​។​
​ទោះបី​បុរស​ឈ្មោះ​ឃុន ដើរ​អួតអាង​តាម​ហាង​កាហ្វេ និង​តាម​កន្លែង​ផឹកស៊ី ថា​ខ្លួន​អាច​ដឹក​ឈើ​ចូល​មក​ក្រុង​សៀមរាប​បាន​គ្រប់ពេល​ព្រោះ​ខ្លួន​ជា​ក្មួយ​ចៅហ្វាយខេត្ត​និង​ប្អូន​ធ​ម៏​លោកនាយ​ខណ្ឌ​ទា គឹម​សុទ្ធ តែ​ក៏​នៅ​មតិ​ជាច្រើន​មិន​បាន​ជឿជាក់ ។ រហូត​រិះគន់ថា មិន​ដែល​ចៅហ្វាយខេត្ត​ឯ​ណា​យក​តួនាទី​របស់​ខ្លួន​ទៅ​ការពារ​ជន​អាក្រក់​ចឹង​ទេ ម្យ៉ាងទៀត​លោក​ទា គឹម​សុទ្ធ​ក៏​មិន​អាច​ចឹងដែរ ធ្វើ​ដល់​មេ​ខណ្ឌ​ព្រៃឈើ​ម៉ា​ខេត្ត ទៅ​យក​ខ្លួន​ការពារ​ឈ្មួញ​ឱ្យ​កូនចៅ​របស់​ខ្លួន​ស្អប់​។ តាមពិត​ពួក​អា​ក្រុម​ឈ្មួញ​ឈើ​នេះ ចេះ​តែ​ដើរ​អួតអាង​យកឈ្មោះ​អ្នកធំ​មក​លាប​ពណ៏​ទេ ។​តែ​ប្រសិនបើ​រឿងនេះ​វា​ជា​ការពិត ថ្នាក់លើ រួមទាំង​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ខ្លះ​ឬ​យ៉ាងណា ?៕

 

2015_01_08c 2015_01_08c (1)

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.