ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

លោក មុំ ចែម ប្រធាន​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្ត​កំពង់ធំ ប្រព្រឹត្ត​អំពើ​ពុករលួយ និង​កឹបកេង​ថវិកាជាតិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កំពង់ធំ ៖ ចាប់តាំងពី​លោក មុំ ចែម ត្រូវបាន​តែងតាំង​ជា​ប្រធាន​មន្ទីរ​នោះ​រូបគាត់​បាន​រួម​ដៃ​ជាមួយ​លោក​ប្រធាន​ការិយាល័យ​រដ្ឋា​បាល លោក ថុង ប៊ុន​ធាង និង​លោក​ប្រធាន​ការិយាល័យ​គណនេយ្យ​លោក ចាន់ វុ​ធ​ថា ធ្វើការ​កិបកេង​ថវិការ​តាមបែប​ពុករលួយ​លើ​ថវិការ​ជាតិ​និង​ថវិការ​គំរោង​នានា​។​ក្រៅពី​នោះ​លោក មុំ ចែម បាន​ប្រើ​លោក ថុង ប៊ុន​ធាង ជា​ប្រធាន​ការិយាល័យ​រដ្ឋបាល​អោយ​ធ្វើការ​គាប​សង្ក​ត​ទៅ​មន្ត្រី​ចាស់ៗ ដែល​មិន​ស៊ី​ខ្សែរ​ជាមួយ​ខ្លួន​កាល​ពី​រូប​គាត់​នៅ​ជា​អនុប្រធាន​មន្ទីរ​។​
​តាម​ប្រភព​ពត៌មាន​បានអោយដឹងថា លោក មុំ ចែម ប្រធាន​អភិវឌ្ឍ​ន៏​ជនបទ​ខេត្ត​កំពង់ធំ ដែល​ទើបតែ​ឡើង​ជា​ប្រធាន​មន្ទីរ​នៅ​ដើមឆ្នាំ ២០១៤ បច្ចុប្បន្ន​កំពុង​តែ​ទទួល​ចំណូល​ពី​ការ​កិបកេង​ពី​ថវិការ​ជាតិ និង​ថវិការ​គំរោង​ដ៏​ច្រើន​សន្ធឹកសន្ធាប់​អាច​និង​ក្លាយជា​សេដ្ឋី​នៅពេល​ដ៏​ខ្លី​ខាងមុខ​។​
​តាម​ប្រភព​បាន​អោយដឹងថា​នៅក្នុង​ឆ្នាំ ២០១៤ គំរោង​ទាំងអស់​គឺ​ត្រូវបាន​លោក​មន្ទីរ លោក មុំ ចែម កាន់កាប់​តែម្នាក់ឯង ដោយ​មិន​បាន​បែងចែក​អោយទៅ​អនុប្រធាន​មន្ទីរ ប្ញ មន្ត្រី​ផ្សេងៗ​កាន់​នោះទេ​។ ដោយ​រូបគាត់​គិតតែ​ផលប្រយោជន៏​ផ្ទាល់ខ្លួន មិន​បាន​គិត​អំពី​មន្ត្រី​ថ្នាក់​ក្រោយ​នោះ​ឡើយ​។

​បច្ចុប្បន្ន​នៅ​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្តកំពង់ធំ​បច្ចុប្បន្ន​គឺ​ពោរពេញ​ទៅ​ដោយ​រឿងអាស្រូវ​អំពើពុករលួយ​និង​បក្ខពួកនិយម​ធ្វើអោយ​មន្ត្រី​ជាច្រើន​មិន​សប្បាយចិត្ត​ចំពោះ​លោក​ប្រធាន​មន្ទីរ មុំ ចែម ហើយ​មន្ត្រី​ជាច្រើន​ខ្លះ​ប្រុង​ផ្ទុះ​កំហឹង​តតាំង​និង​លោក​ប្រធាន​មន្ទីរ​ទៀតផង​។​

​តាម​ប្រភព​បាន​អោយដឹងថា​នៅ​ឆ្នាំ ២០១៤ ចាប់តាំងពី​លោក មុំ ចែម ឡើ់ង​ធ្វើ​ជា​ប្រធាន​មន្ទីរ​រូបគាត់​បាន​ប្រើ​គ្រប់​យុទ្ធសាស្ត្រ​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ​កិបកេង​ថវិការ​ជាតិ និង​ថវិកា​គំរោង​សរុប​ជា​ទឹកប្រាក់​រាប់រយ​លាន​រៀល ក្នុង​នោះ​ក្នុង​ជំពូក​៦០​លើ​ផ្នែក​សភារៈ​ផ្គត់ផ្គង់​ថែ​រទាំ ផ្នែក​សំភារៈ​ផ្គត់ផ្គង់​រដ្ឋបាល ផ្នែក​ថែ​រទាំ​ជួសជុល ផ្នែក​ទំនាក់ទំនង​និង​ផ្សព្វផ្សាយ ចំណាយ​ទូទាត់​សា​ហុយ​ក្នុងប្រទេស និង​ស៊ីប្រាក់​វិវត្តន៏​មន្ត្រី​ឈ្មោះ អ៊ុល ពេជ្រ​ចរិយា ដែល​ឈ្មោះ​នេះ​បច្ចុប្បន្នកំពង់​បំរើការ​អោយ​អង្គការក្រៅរដ្ឋាភិបាល​។​
​តាម​ប្រភព​បាន​បញ្ជ​ក់ថា​សំ​រាប់​ឆ្នាំ ២០១៣ គឺ​លោក មុំ ចែម មាន​តំណែង​ត្រឹមតែ​ជា​អនុប្រធាន​មន្ទីរ​ពិតមែន ប៉ុន្តែ​រូបគាត់​ជា​មន្ត្រី​មាន​សិទ្ធ​អំណាច​លើ​ប្រធាន​មន្ទី​រលោក ឈួ​រ សុធា ទៅទៀត ហើយ​កាលនោះ​ការចំណាយ​ថវិការ​នានា​សុទ្ទតែ​មាន​ការឆ្លងកាត់​ពី​លោក មុំ ចែម ទាំងអស់ ដោយសារ​លោក​ជា​មនុស្ស​ជំនិត​លោក​រដ្ឋមន្ត្រី ជា សុផារ៉ា ហើយ​នៅក្នុង​តំណែង​ជា​អនុប្រធាន​មន្ទីរ​ក៏​លោក មុំ ចែម បាន​កិបកេង​ថវិការ​ជាតិ និង​ថវិការ​គំរោង​មិន​ស្ទើរដែរ​។ សុំ​បី​អតីត​លោក​ប្រធាន​មន្ទីរ ឈួ​រ សុធា ក៏​មិន​អាច​ទទួលបាន​ផលប្រយោជន៏​ច្រើន​ដូច​លោក មុំ ចែម ទេ​។ ដោយ​លោក មុំ ចែម បាន​សហការ​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​លោក​ប្រធានការិយាល័យ រដ្ឋា​បាល ថុង ប៊ុន​ធាង និង​លោក​ប្រធាន​ការិយាល័យ​គណនេយ្យ ចាន់ វុ​ធ​ថា និង​បានផ្តួលោ​ក ឈួ​រ សុធា ចេញពី​ប្រធាន​មន្ទីរ​។​

​គួរ​រំលឹក​ផងដែរ​ថា នៅក្នុង​ឆ្នាំ​២០១៣ មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្ត​កំពង់ធំ បាន​ចំណាយ​ថវិកា​ជាតិ​មិនមែន​ជា​កម្មវិធី​សរុប​អស់​ចំនួន ១.០០១.៩៨១.៤០០​រៀល ក្នុងនោះ​ជំពូក ៦០​អស់​ចំនួន ១៦៣.៩៦៣.០០០​រៀល ក្នុងនោះ​ជំពូក ៦១ អស់​ចំនួន ៤០៣.២០៧.០០០​រៀល ជំពូក ៦២​អស់​ចំនួន ៩៨.៣២៧.៧៥០​រៀល ជំពូក ៦៤​អស់​ចំនួន ៣៣៤.៨៣៣.៦៥០​រៀល​។ សំរាប់​គំរោង​ចំណាយ​ឆ្នាំ ២០១៤ មាន​ទឹកប្រាក់​សរុប ៩៩២.០​លាន​រៀល ក្នុងនោះ​ជំពូក ៦0 មាន​ចំនូ​ន ១៥៤,៧​លាន​រៀល​ជំពូក ៦១ មាន​ចំនូ​ន ២៩៨,៤​លាន​រៀល ជំពូក ៦២ មាន​ចំនូ​ន ១២៨,២​លាន​រៀល ជំពូក ៦៤ មាន​ចំនូ​ន ៤០៧,៧​លាន​រៀល ប៉ុន្តែ​ថវិការ​គំរោង​ខាងលើ​រហូត​មកដល់​ចុងឆ្នាំ ២០១៤​នេះ​ឃើញថា បាន​ចំណាយ​ស្ទើរ​អស់​ដោយ​មាន​សេស​អស់​តែ​មួយ​ចំនូ​ន​តូច​បណ្ត​ល​មក​ពី​ការចាយ​មិន​ទាន់​និង​សល់​ពី​ការទិញ​ដូរ​តាម​បែប​លទ្ធកម្ម ទោះបី​ប្រាក់​ទាំងនេះ​មើលឃើញថា​មាន​ការចំណាយ​នៅសល់​ពិតមែន ប៉ុន្តែ​គឺ​ពោរពេញ​ទៅដោយ​អំពើ​ពុករលួយ​យ៉ាង​ខ្លាំង សូម្បី​តែ​ប្រាក់​សា​ហុយ​ទូរ​ទាត់​នៅក្នុង​ប្រទេស​ក៏​មាន​ការ​កិបកេង​មិនតិច​ជាង ៧០% លើ​ទឹកប្រាក់​ជាង ១០០​លាន​រៀល ។ ចំពោះ​ការចំណាយ​នៅក្នុង​ជំពូក ៦១ ផ្នែក​ថែ​រទាំ​និង​ជួសជុល (៦១៥) ដែល​មាន​ទឹកប្រាក់​ជាង ២០០​លាន​រៀល​ក៏​ឃើញ​ថា​មាន​ភាព​ធ្ងន់ធ្ងរ​ដែរ ។ ចំពោះ​ការប្រើប្រាស់​ប្រេង​ឥន្ទនៈ (៦០១៥) ក៏​ឃើញ​ថា​មាន​ភាព​មិន​ត្រឹមត្រូវ​ដោយ​អ្នក​ដែល​ទទួលបាន​ច្រើន​គឺ​តែ​បក្ខពួក​លោក​មន្ទីរ ហើយ​មន្ត្រី​ខ្លះ​មាន​តែ​ឈ្នោះ​ថា​បាន​ទទួល​ប្រេង ប៉ុន្តែ​ប្រេង​នោះ​ត្រូវបាន​គេ​ចាក់​ជំនួស​ទៅវិញ​។​

​ដោយ​មាន​សារ​មាន​អំពើរ​ពុករលួយ​និង​បក្ខពួក​និយម​ដ៏​ធ្ងន់ធ្ងរ​នៅ​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្ត​កំពង់ធំ បាន​ធ្វើអោយ​មន្ត្រី​ភាគច្រើន​ក្នុងចំណោម ៥៤​នាក់​មិន​ពេញចិត្ត​ចំពោះ​ការដឹកនាំ​របស់​លោក មុំ ចែម និង​បាន​អំពាវនាវ​សូម​អោយ​លោក​រដ្ឋមន្ត្រី​អភិវឌ្ឍ​ន៏​ជនបទ ជា សុផារ៉ា ជួយ​ប្រេន​ប្រដៅ​កូនចៅ​សំណព្វចិត្ត​របស់គាត់ របស់​គឺ លោក មុំ ចែម​ផង​។​

​បើ​យោង​តាម​ការស្រាវជ្រាវ​រឿងអាស្រូវ​ពុករលួយ និង​បក្ខពួក​និយម គឺ​បាន​ចាក់​ប្ញ​ស​យ៉ាងជ្រៅ​នៅ​ស្ទើរ​គ្រាប់​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ទូ​រទាំង​ប្រទេស ហើយ​ករណី​មន្ត្រី ប្តឹង​ប្រធាន​មន្ទីរ​ក៏​មាន​ច្រើនណាស់ ប៉ុន្តែ​អ្នក​ប្តឹង​ទោះបី​មាន​ភក្ក័​តាង​ត្រឹមត្រូវក៏​មិន​ទទួល​បាន​លទ្ធផល​ទេ ដូចជា​នៅ​មន្ទីរ​អភិឌ្ឍន៏ជនបទ​ខេត្ត​ឧត្តមានជ័យ និង​ស្វាយរៀង ។​ល​។​

​ទាក់ទិន​នឹង​បញ្ហា​ខាងលើ​នេះ សារព័ត៌មាន​យើង​ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​កំពង់ធំ​បាន​ទេ​នៅពេលនេះ ? ៕omyentieng_cheasophara

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.