ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ខេត្ត​មណ្ឌលគិរី ត្រូវបាន​ធ្វើឡើង កាលពី​ថ្ងៃ​ទី​០២​ខែកញ្ញា​នេះ ដោយ​លោក លឹម ស្រេង អតីត​អនុប្រធាន​មន្ទីរ ឡើង​ធ្វើ​ជា ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ជំនួស​លោក សុខ សិរី  ដែល​បាន​ចូលនិវត្តិន៍​នាពេល​ថ្មីៗ​នេះ ។

​ក្នុង​ពិធី​នេះ​ដែរ​ក៏​ដាក់​សម្ភោ​ធ​អោយ​ប្រើប្រាស់​នូវ​អាគារ​រដ្ឋបាល​ការិយាល័យ​ស្រុក​អូររាំង និង​ស្រុក​ពេជ្រា​ដា ក្រោម​អធិបតីភាព ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម ម៉ែន ង៉ុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី​។​

​នៅក្នុង​ពិធី​នេះដែរ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​ខេត្ត​មណ្ឌលគិរី បាន​មានប្រសាសន៍ថា រយះពេល​២៣​ឆ្មាំ​នេះ លោក សុខ សិរី បាន​ដឹកនាំ​អនុវត្ត​ន៏​ការងារ​នៅក្នុង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​មណ្ឌលគិរី បាន​ល្អប្រសើរ  ដោយ​សហការ​ជាមួយ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការផ្តល់សេវា​ជូន​ដល់​អាជីវករ ពាណិជ្ជករ លើ​ការចុះបញ្ជី​ពាណិជ្ជកម្ម អនុវត្ត​តាម​យន្តការ ការផ្តល់សេវា​តាមរយៈ​មន្ទីរ​ពាណិជ្ជកម្ម និង​តាមរយៈ​ការិយាល័យ​ច្រក​ចេញចូល​តែមួយ ដោយ​មាន​ប្រសិទ្ធភាព តម្លាភាព និង​រហ័ស​ទាន់​ចិត្ត ធ្វើ​អោយ​មន្ទីរ​អាច​គ្រប់​គ្រង​អាជីវកម្ម​ក្នុង​ខេត្ត បង្កើន​នូវ​ចំណូល​ថវិការដ្ឋ​បាន​ល្អ​ប្រសើរ​ឡើង​ថែមទៀត​ផង ដូចនេះ​សូម​លោក លឹម ស្រេង ដែល​ទើប​តែងតាំង​ជា​ប្រធាន​មន្ទីរ​នាពេលនេះ ត្រូវ​បន្ត​ខិតខំ​អនុវត្ត​ន៏​ការងារ​នេះ​អោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​បន្តទៅទៀត​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍​ផ្តាំផ្ញើរ​ដល់​ប្រធាន​ប​ន្ទីរ​ដែល​ទើប​តែងតាំង​ថ្មី ត្រូវ​ខិតខំ​បំពេញ​តួនាទី ជា​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​មណ្ឌលគិរី អោយ​សក្កិសម​ជា​សេនាធិកា​ររបស់​ក្រសួ​ង និង​រដ្ឋបាល​ខេត្ត ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ អនុវត្ត​ន៏​នូវ​កម្មវិធី​ផែនការ​សកម្មភាព​ទិសដៅ​ដែល​ក្រសួង​ដាក់អោយអនុវត្ត​ន៏​អោយ​បាន​លទ្ធផល​ល្អប្រសើរ និង​ត្រូវ​ធ្វើ​ការបែងចែក​នូវ​តួនាទី​ភារកិច្ច ជូន​មន្ត្រី​ក្រោម​ឱវាទ​ទៅ​តាម​ជំនាញ  ដើម្បី​ប្រសិទ្ធភាព​ការងារ ព្រមទាំង​ត្រូវ​ពង្រឹង ថែរក្សា​ស្មារតី​សាមគ្គីភាព​ផ្ទៃក្នុង​របស់​មន្ទីរ​ផងដែរ​៕

 

IMG-20160902-WA0049 IMG-20160902-WA0050 IMG-20160902-WA0047 IMG-20160902-WA0048

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.