ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
(បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦

ប្រជា​កសិករ​ម្នាក់​នៅ​ក្រុងប៉ៃលិន កាក់កប​នឹង​របរ​ដាំ​បន្លែ ទំពាំង​បារាំង ដែល​ជា​ពូជ​បន្លែ​ម្យ៉ាង ទើប​នាំ​ចូល​មក​ពី​ប្រទេស​ថៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ ប្រជា​កសិករ​ម្នាក់ កំពុង​កាក់កប​នឹង​របរ​ដាំ​បន្លែ ទំពាំង​បារាំង នៅក្នុង​ចម្ការ​ក្រោយ​ផ្ទះ​របស់​ខ្លួន ដែល​ជា​បន្លែ​អន្លក់​ម្យ៉ាង ទើប​នាំ​គ្រាប់ពូជ​ចូលមក​ពី​ប្រទេស​ថៃ ហើយ​ក្នុង​មួយថ្ងៃៗ គាត់​ដក​ខ្នែង​ទំពាំង​នេះ លក់​នៅ​ក្នុង​ភូមិ និង​តាម​ផ្សារ បាន​ប្រាក់​ចាប់ពី​៤០​ទៅ​៥០​ម៉ឺន​រៀល​ឯណោះ ។ ដូច្នេះ​ការដាំ​បន្លែ​នេះ បាន​ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​ក្រុមគ្រួសារ​របស់​គាត់ ខណៈ​ដំណាំ​ពោត និង​ដំឡូង​មី មាន​រយៈពេល​យូរ ទើប​ប្រមូល​ផល​យកទៅលក់​នៅ​តាម​ស្តង់​ក្នុង​ក្រុងប៉ៃលិន ។

​ជាក់ស្តែង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៦ កន្លងទៅនេះ មាន​បុរស​ម្នាក់​ឈ្មោះ វ៉ាន់ សុខ​ម៉ៅ អាយុ​៤៧​ឆ្នាំ មាន​ប្រពន្ធ ឈ្មោះ លឹម សុភាព អាយុ​៤៧​ឆ្នាំ​ដូចគ្នា រស់នៅ​ភូមិ​ក្រចាប់​ក្រោម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន កំពុងប្រ មូល​ផល​បន្លែ​អន្លក់​ទំពាំង​បារាំង ដែល​ខ្លួន​ដាំ​៥​ទៅ​៦​ពាន់​គុម្ព ។

​ប្រភព​ព័ត៌មាន​ពី​លោក វ៉ាន់ សុខ​ម៉ៅ បាន​រៀបរាប់​ឱ្យដឹងថា គាត់​បាន​ទទួល​ទិញ​ពូជ​បន្លែ​អន្លក់​ទំពាំង​បារាំង​នេះ ពី​បុរស​ម្នាក់ ឈ្មោះ ញឹក សាន់ អាយុ​៥០​ឆ្នាំ រស់នៅ​ក្រុង​ប៉ៃលិន ដោយ​នាំចូល​មកពី​ប្រទេស​ថៃ ។ គាត់​ទិញ​គ្រាប់ ក្នុង​១​គីឡូក្រាម​តម្លៃ​៨​ពាន់​បាត (​ប្រាក់​ថៃ​) ជាង​៨០​ម៉ឺន​រៀល ។ លោក​បន្ត​ទៀត​ថា ក្រោយពី​ទទួល​ពូជ និង​មាន​ការបង្រៀន​ពី​អ្នក​ជំ​នា ញ​មកពី​ប្រទេស​ថៃ និង​បុរស​ខាងលើ ឱ្យ​បណ្តុះ​គ្រាប់ រួច​ក៏​ដក​យក​ទៅ​ដាំ​ក្នុង​ចម្ការ ចន្លោះ​ពី​១​ដើម​ទៅ​១​ដើម ប្រវែង​៥​តឹក និង​វា​ស់រង​ឃ្លាត​ពីគ្នា​ប្រវែង​១​ម៉ែត្រ​កន្លះ ហើយ​បាន​រៀប​ទុយោ ស្រោច​ទឹកជា​រៀងរាល់ថ្ងៃ ។ បើ​គ្មាន​ទឹក​គ្រប់គ្រាន់ បន្លែ​អន្លក់​ប្រភេទ​នេះ អាច​ប្រឈម​នឹង​ក្រៀម​ស្វិត​ងាប់ ហើយ​មាន​ខ្នែង​មិនសូវ​ធំ​ល្អ ។​

​លោក​បញ្ជាក់ទៀតថា ពេលនេះ​ក្រុមគ្រួសារ​របស់​លោក លែង​ភ័យព្រួយ​ខ្វះមុខខ្វះក្រោយ​ទៀតហើយ ព្រោះ​ទទួលបាន​ប្រាក់​ចំ ណូល​ប្រចាំថ្ងៃ ហើយ​មាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​មក​តាំងពី​ភ្នំពេញ បាត់ដំបង និង​នៅក្នុង​ខេត្ត​ប៉ៃលិន ចូល​ទៅ​ទិញ​បន្លែ​របស់​លោក​ដល់ផ្ទះ​តែម្តង ។ នៅ​ថ្ងៃ​ខ្លះ​ដក​ខ្នែង​ទំពាំង​ពីរ​ទៅ បី​ដង ដាក់លក់​ស្ទើរតែ​មិនទាន់ ព្រោះ​គេ​ចូលចិត្ត​ហូប​បន្លែ​ប្រភេទ​នេះ​ខ្លាំងណាស់ ។
​ចំណែក​លោក ញ៉ឹក សាន់ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ជា​ឈ្មួ ញ នាំ​គ្រាប់​ទំពាំង​បារាំង ចូល​ទៅ​លក់​ឱ្យ​កសិករ​ដាំ​នៅក្នុង​ក្រុងប៉ៃលិន បានឱ្យដឹងថា ការ​ដាំ​បន្លែ​ទំពាំង​បារាំង​នេះ មាន​រយៈពេល​ចាប់ពី​៤ ទៅ​៥​ខែ នោះ​អាច​ប្រមូល​ផល​បាន ហើយ តាំង​ពី​ដាំ​រហូតដល់​ដើម​នោះ​ងាប់​ទៅវិញ មាន​រយៈពេល​១០​ឆ្នាំ​ឯណោះ ។​

​លោក​បន្ត​ទៀត​ថា នៅ​ប្រទេស​ថៃ គេ​ដាំ​តែ​កន្លះ​ហិកតា នោះ​អាច​រកបាន​ប្រាក់ចំណូល​រាប់ពាន់​បាត ក្នុង​មួយ​ថ្ងៃៗ ដោយ​គ្រាន់តែ​ថែទាំ​ដកស្មៅ និង​ស្រោច​ទឹក​ជាប្រចាំ​ប៉ុណ្ណោះ មិន​ត្រូវ​ការប្រើ​ជីគីមី​អ្វី​នោះឡើយ គ្រាន់​តែ​ប្រើ​ជីលា​មក​គោ ក្របី មាន់​ទា ប៉ុណ្ណោះ ហើយ​បើ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន មាន​ដី​ដាំដំឡូង​មី​ច្រើន​ហិកតា សូម​ឱ្យ​ទុក​មួយ​ចំនែក​តូច ដើម្បី​ដាក់​ដាំ​បន្លែ​ទំពាំង​បារាំង នោះ​នឹង​មាន​លុយ​សល់ សម្រាប់​ចាយវាយ​ប្រចាំ​ថ្ងៃ​ចិញ្ចឹម​ក្រុមគ្រួសារ​ជាក់​ជា​មិនខានឡើយ ។

​ម្យ៉ាងវិញទៀត បើសិនជា​គ្មាន​ទីផ្សារ​លក់ដូរ​នោះ​ទេ សូម​ប្រមូល​ផល​យ កមក​លក់​ជូន​លោក​វិញ ដើម្បី​ឱ្យ​លោក​នាំចេញ​ទៅ​លក់​នៅ​ប្រទេសក្រៅ​ដូចជា​ប្រទេស​ថៃ ចិន និង​ប្រទេស​ផ្សេងៗ ទៀត​ច្រើន ដោយ​ក្នុង​១​គីឡូក្រាម ទទួល​ទិញ​តម្លៃ​៤​ពាន់​រៀល ។ លោក​បញ្ជាក់ទៀតថា នៅក្នុង​ខេត្ត​ប៉ៃលិន ទើបតែ​មាន​កសិករ​ម្នាក់​ដាំ​បន្លែ​នេះ ហើយ​ក៏​ទ ទួលបាន​ផល​ជាទី​គាប់ចិត្ត ព្រោះ​បន្លែ​នេះ​អាច​យក​ទៅ​ធ្វើ​ម្ហូប ដូចជា​ស្ងោរ ស្ល ហូប​ជា​អន្លក់​ក៏​បាន​ដែរ ។

​បើ​ចង់បាន​គ្រាប់ពូជ​បន្លែ​ទំពាំង​បារាំង​ប្រភេទ​ថ្មី​នេះ​យក​ទៅ​ដាំ​សាកល្បង​មើ ល សូម​ទាក់ទង​តាម​លេខ​ទូរស័ព្ទ ០៩៧ ៧ ៨២ ៨៣ ៣៤ ៕
​ដោយ ៖ នីយ៉ា​

 

 

IMG-20160830-WA0050 IMG-20160830-WA0049

Filed in: កសិកម្ម, ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.