ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​ក្រុម​ចោរ​កំពុង​តែ​ធ្វើ​សកម្មភាព ចូល​ផ្ទះ​ប្រជាពលរដ្ឋ​លួច​មាស ប្រាក់ និង​ដាក់​ថ្នាំ​សណ្តំ​យក​ម៉ូតូ​១​គ្រឿង នៅ​ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ចំនួន​ពីរ​គ្រួសារ នៅ​ភូមិ​អូរ​រអិល ត្រូវ​ក្រុមចោរ​ចូល​លួច​លុ យ នៅ​ក្នុង​តូប​លក់​ឥ​វ៉ាន់ ខណៈ​ម្ចាស់​ដើរ​ទៅ​ខាងក្រោយ​១​ភ្លែត រី​ឯ​យុវជន​ម្នាក់​ទៀត​ឌុប ចោរ​ពី​ព្រំដែន​ចូល​ទៅក្នុង​ហាង​ផឹកស៊ី ហើយ​ត្រូវ​ចោរ​ដាក់​ថ្នាំពុល បណ្តាល​ឱ្យ​ក្អួតចង្អោរ​ស​ម្លប់​ម្នាក់ឯង រួច​ទាញ​យក​ម៉ូតូ ជិះ​រត់​គេចខ្លួន​បាត់​ស្រមោល ។​

​ហេតុការណ៍​នេះ បាន​កើតឡើង​បន្តបន្ទាប់ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ និង​ភូមិ​អូរ​តា ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។​

​ករណី​ទី​១. បើ​តាម​ការរៀបរាប់​ពី​យុវជន​ម្នាក់​ឈ្មោះ សេង សុគា អាយុ​២៣​ឆ្នាំ ជា​អ្ន ក​រត់​ម៉ូតូឌុប រស់នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បានឱ្យដឹងថា រូបគេ​បានទិ ញ​ម៉ូតូ​១​គ្រឿង ម៉ាក​ឌ្រី​ម ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ប៉ៃលិន 1A- 05 33 ហើយ នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា រូបគេ​បាន​ចេញ​ទៅ​រត់​ឌុប​នៅឯ​ព្រំដែន ពេលព្រឹក ស្រាប់តែ​មានបុរ ស​ម្នាក់ អាយុ​៣០​ឆ្នាំ បាន​ហៅ​ឱ្យ​ដឹក​ឆ្ពោះ​ទៅ​ក្រុង​ប៉ៃលិន ។​

​ប្រភព​បន្តទៀតថា ពេលទៅដល់​ហាង​មួយ បុរស​នោះ បាន​ចូល​ទៅ​ទិញ​ស្រា​បៀ​រ​១​កំប៉ុង​ផឹក លុះ​អស់​ក៏​ឱ្យ​គេ​ដឹក​បន្ត​ទៅ​ហាង​មួយទៀត ឈ្មោះ សួន​មនោ​រម្យ ក្នុង​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដោយ​ទិញ​ស្រា​បៀរ​ប្រហែល​៦​កំប៉ុង អង្គុយ​ផឹក​ម្នាក់ឯង ដោយ​រូបគេ​អង្គុយចាំ​លើ​ម៉ូតូ​នៅ​ខាង​មុខ​ហាង លុះ​មួយសន្ទុះ​ក្រោយមក​បុរស​នោះ បាន​បបួល​រូបគេ​ឱ្យ​ចូល​ទៅ​ផឹក​បង្ហើយ ដើម្បី​ឆាប់​នឹង​ដឹក​ទៅ​កន្លែង​ផ្សេងទៀត ។ គ្រាន់តែ​ផឹក អស់​ជិត​កន្លះ​កំប៉ុង ស្រាប់តែ​បែក​ព ពុះ​មាត់ ដួលសន្លប់​នៅ​នឹង​កន្លែង ហើយ​បុរស​នោះ​ក៏​ទាញ​ម៉ូតូ​របស់​ខ្លួន​ជិះ​គេចខ្លួន​បាត់​ស្រ មោល ។

​ក្រោយមក​ម្ចាស់​ហាង​បាន​ទូរស័ព្ទ​ហៅ​ក្រុម​គ្រួសារ​គេ​ឱ្យ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ចាក់​ថ្នាំ និង​ដាក់​សេរ៉ូម​តែម្តង ។ រូបគេ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹង​កាច់ និង​ប៉ុស្តិ៍​ប៉ៃលិន​រួចរាល់​អស់ហើយ តែ​គ្មាន​សង្ឃឹមថា​នឹង​បាន​ម៉ូតូ​ត្រឡប់​មក​វិញ​នោះ​ឡើយ ។
​ករណី​ទី​២. កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី ថ្ងៃទី​២៧ ខែ​សីហា ស្ត្រី​ចំណាស់​ម្នាក់ ឈ្មោះ ទី ថា អាយុ​៦៥​ឆ្នាំ ត្រូវ​ចោរ​ស្រី​ម្នាក់ ជិះ​ម៉ូតូ​ចូល​ទៅ​លួច​លុយ​ក្នុង​កន្ត្រក​លក់ ចាប់ហួយ អស់​ជាង​២០​ម៉ឺន​រៀល និង​បុរស​ម្នាក់​ឈ្មោះ គិន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ប្រពន្ធ ឈ្មោះ ហឿន អាយុ​៤៩​ឆ្នាំ ត្រូវ​ចោរ​ប្រុស​ចូល​ផ្ទះ វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​លួច​លុយ​អស់​១៥​ម៉ឺន​រៀល ខណៈ​រូបគាត់​ដើរ​ទៅ​ផ្ទះ​ខាងក្រោយ​មួយ​ភ្លែត លុះ​ត្រឡប់​មក​វិញ​ក៏​ឃើញ ចោរ​នោះ​ជិះ​ម៉ូតូ​រត់​គេចខ្លួន​បាត់​ស្រមោល ។

​ប្រជាពលរដ្ឋ​បានឱ្យដឹងថា បច្ចុប្បន្ន​ក្រុម​ចោរ​កំពុង​តែ​រាតត្បាត​យ៉ាងខ្លាំង​នៅក្នុង​ក្រុ ង​ប៉ៃលិន ក៏ដូចជា​ទូទាំងប្រទេស​ផងដែរ ដូច្នេះ​ពួកគាត់​កំពុងតែ​ភ័យព្រួយ​អំពី​បញ្ហា​ភូមិ​ឃុំ​សុវត្ថិភាព ។ ពួក​គាត់​បញ្ជាក់​ទៀត​ថា តាម​មើល​ទៅ​ភូមិ​ឃុំ​សុវត្ថិភាព​មាន​តែ​ទៅលើ​លោក​មេឃុំ និង​សមត្ថកិច្ច​ប៉ុណ្ណោះ ចំណែក​ពួកគាត់​ដេក​មិន​លក់​បក់​មិន​ល្ហើយ​នោះទេ ព្រោះក្រែ ង​ចោរ​ចូល​លួច​ប្លន់​កាប់​សម្លាប់​យក​ទ្រព្យសម្បត្តិ​ផ្សេងៗ​ជាដើម ៕
​ដោយ ៖ នីយ៉ា​

 

 

IMG-20160829-WA0005 IMG-20160829-WA0001

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.