ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

បុរស​ម្នាក់​កើតទុក្ខ​មិន​សុខចិត្ត ប្តឹង​ម្ចាស់​ល្បែង​បៀរ ជ្រក​ក្រោម​ស្លាក អ៊ិន​ធើ​ណិ​ត ចូល​តុលាការ​រឿង​កៀបស៊ី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ បុរស​ម្នាក់​បាន​សំរេច​ចិត្ត​ដាក់​ពាក្យបណ្តឹង ចូល​តុលាការ អោយ​ជួយ​រក​យុត្តិធម៌ ដោយ​ចោទ​ថា ពេល​គាត់​លេង​ចាញ់​ម៉ាស៊ីន​ដើរ​ធម្មតា តែ​ពេល​លេង​ឈ្នះ​ម៉ាស៊ីន បែរ​ជា​រអាក់រអួល ហើយ​ម្ចាស់​មាន​ចេតនា​មិន​ចង់​ស៊ីសង ខណៈ​គាត់​ចាញ់ល្បែង​បៀ​នេះ​អស់ ១៦០០ ដុល្លារ​។​

​ករណីនេះ កើតឡើង កាលពី​ព្រឹក​ថ្ងៃទី​២៤ សីហា ២០១៦ នៅក្នុង​ហាង​អ៊ិន​ធើ​ណិ​ត​មួយកន្លែង ស្ថិតក្នុង​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ។

​ម្ចាស់​ទីតាំង​នេះ ត្រូវបាន​ស្គាល់​មានឈ្មោះ ជិន យ៉ា​ន្នី ហៅ ពេជ្រ ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ ។​

​បុរស​ដែល​អះអាង​ថា ម្ចាស់​បន​ល្បែង ប្រើល្បិច​កៀបស៊ី​នេះ បានអោយដឹង កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៦ ថា រូបគាត់​បាន​ដាក់ពាក្យ​បណ្ដឹង ទៅ​សាលាដំបូង​ខេត្ត​កំពត ដោយ​ចោទប្រកាន់​អ្នកបើក​អ៊ី​ន​ធើ​ណេតមួយ​កន្លែង​ថា បើក​ល្បែងស៊ីសង ដោយ​ប្រើ​ល្បិច​កៀបស៊ី​តាម​កុំព្យូទ័រ និង​ប្រព័ន្ធ​អ៊ី​ន​ធើរ​ណេត បន្ទាប់ពី​គាត់​បាន​លេងបៀ​បា​កា​រ៉ាត់​ចាញ់​អស់​ប្រាក់ ១ ម៉ឺន ៦ ពាន់​ដុល្លារ ដោយ​ការ​កៀបស៊ី ធ្វើអោយ​គាំងម៉ាស៊ីន ។​
​យោងតាម​ពាក្យបណ្ដឹង បានឲ្យដឹងថា លោក លឹម ទ្រី អាយុ​៥៣​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត បាន​ប្តឹង​ចោទប្រកាន់​ឈ្មោះ ជិន យ៉ា​ន្នី ហៅ ពេជ្រ មុខរបរ​បើក​បើក​អ៊ី​ន​ធើ​រណេត​នៅ​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ។​

​យោងតាម​ពាក្យបណ្ដឹង​បានឲ្យដឹង​ទៀតថា រយៈពេល​៤-៥​ថ្ងៃ​ជនរងគ្រោះ​បាន​លេងល្បែង​ចាញ់​អស់​១​ម៉ឺន​៦​ពាន់​ដុល្លារ​ព្រោះ​ស្មានថា​លេង​ដោយ​យុត្តិធម៌ តែ​តាមពិត​គឺ​មាន​ល្បិច ដោយ​ពេល​គាត់​លេង​កំពុង​ឈ្នះ ស្រាប់តែ​បិទ​អ៊ី​ន​ធើរ​ណេត​ទូ​ររបស់​គាត់​ដើម្បីឲ្យ​ពិបាក​ឈ្នះ ។​

​នៅក្នុង​ពាក្យបណ្ដឹង​បាន​ចោទប្រកាន់​ទៀតថា បន្ទាប់ពី​ជនរងគ្រោះ​ដឹងថា​ជា​ល្បិច កន្លែង​អ៊ី​ន​ធើរ​ណេត​នោះ​ក៏បានបិទទ្វារ​ដើម្បី​កុំ​ឲ្យ​អាជ្ញាធរ​ដឹងឮ ហើយ​ជនរងគ្រោះ​ក៏​បានដឹង​ដែរ​ថា កន្លែង​នោះ​គ្មាន​ច្បាប់​ដែរ តែ​ម្ចាស់​ទីតាំង​នោះ​អះអាង​ប្រាប់​គាត់​ថា “​ប្តឹង​ដល់​ណា​ប្តឹងទៅ ព្រោះ​សុទ្ធតែ​បក្សពួក​វា វា​បាន​បង់​ឲ្យ​អាជ្ញាធ​រអស់​រាប់ពាន់​ដុល្លារ​ជា​រៀងរាល់​ខែ​អស់ហើយ​” ។​

​ជនរងគ្រោះ ក្នុង​ល្បែង​បៀ​បា​ការ​រ៉ាត់​នេះ បាន​សំណូមពរ ដល់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង និង​នាយឩ​ត្ត​ម​សេនី​យ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ចា​ការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូម​ចាត់​មន្ត្រី​ពីលើ​មក​បង្ក្រាប​ផង ព្រោះ​បើ​ទុក​អោយ​មន្ត្រី​នៅ​ខេត្ត​បង្ក្រាប​ហាក់​ទៅ​មិន​រួច​ឡើយ ។

​ជនរងគ្រោះ​បន្ត​ថា “​លោក​មិន​ចង់អោយមាន​អ្នករងគ្រោះ​ដូច​លោក​ទៀត​ទេ​” ហើយ​ការ​ដែល​លោក ហា៑ន​ចូល​មក​លេង ក៏​ព្រោះតែ​ម្ចាស់​ទីតាំង​នេះ​អះអាង​ថា មិនបាច់​ភ័យព្រួយ​រឿង​សមត្ថកិច្ច​ចាប់​នោះទេ ព្រោះ​គេ​បង់​លុយ​អស់​រាប់ពាន់​ដុល្លារ​ទៅ​អោយ​អស់លោក​សមត្ថកិច្ច​ធំៗ​អស់ហើយ​” ។​

​ទាក់ទង​នឹង​ការលើកឡើង​ថា ម្ចាស់​ទីតាំង​ខាងលើ បាន​បង់លុយ​អោយ​អាជ្ញាធរ​ជាន់ខ្ពស់ គ្រប់​លំដាប់ថ្នាក់ រួម​ទាំង​ស្ថាប័ន​តុលាការ​ផង​ដែរ ។

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ លោកឩ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ ច័ន្ទ​មធុ​រឹទ្ធ ស្នងការ​នគរបាល ខេត្ត​កំពត​បាន​អោយដឹង តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​២៥ សីហា ២០១៦ ថា លោក​មិន​បានដឹង​រឿង​នេះ​ទេ លោក​នឹង​ចាត់​អោយ​មន្ត្រី​ចុះទៅពិនិត្យ​មើល​ទីតាំង​ខាងលើនេះ ដោយ​លោក​ប្រាប់ថា ពេលនេះ​លោក​កំពុង​នៅ​ប្រទេស​ថៃ ។​

​ចំណែក​លោក ឯក ឆេង​ហួត ព្រះរាជអាជ្ញា​ខេត្តកំពត បានអោយ​ដឹង​តាម​ទូរស័ព្ទ​ដែរ​ថា “​ខាង​លោក​បាន​ទទួល​ពាក្យបណ្តឹង ហើយ​នៅ​សប្តាហ៍​ក្រោយ​លោក​នឹង​ចាត់​អោយ​ព្រះរាជអាជ្ញារង​ចាត់ការ​រឿងនេះ​” ។

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​ថា ម្ចាស់​ទីតាំង​ខាង​លើ​បង់លុយ​ខែ អោយ​ស្ថាប័ន​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​នោះ លោក​ព្រះរាជអាជ្ញា​បាន​បដិសេធថា “​លោក​មិន​ដែល​ស្គាល់​ម្ចាស់​ទីតាំង​នោះ ហើយ​ក៏​គ្មាន​ពាក់ព័ន្ធ​លុយកាក់​អ្វី​ដែរ​” ។​

​រហូតមក​ដល់​រសៀល​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១៦​នេះ «​កោះសន្តិភាព​» ព្យាយាម​ទាក់ទង​ទៅ​លោក ជិន យ៉ា​ន្នី ហៅ ពេជ្រ ជា​ម្ចាស់​ទីតាំង​អ៊ី​ន​ធើ​ណេត​ដែរ តែ​ទំនាក់ទំនង​មិនអាច​ធ្វើទៅបាន​សោះ ។​

​គួរបញ្ជាក់​ថា ទីតាំង​មួយ​នេះ តាម​សេចក្តីរាយការណ៍ គឺ​បាន​បើក​ដំណើរការ​ច្រើន​ឆ្នាំ​មកហើយ មិនដែល​ឃើញ​មាន​អស់លោក​សមត្ថកិច្ច​ណា​មូយ​ចុះ​បង្ក្រាប​សោះឡើយ ។ មិនដឹង​ថា​ម្វាស់​ទីតាំង​មួយនេះ មាន​ខ្នងបង្អែក​ប៉ុណ្ណា​នោះទេ ទើប​បានជា​សមត្ថកិច្ច​នគរបាល​ក៏​ដូចជា​អាវុធហត្ថ​មិន​ហា៑ន​បង្ក្រាប​។​

​បើ​តាម​មន្ត្រី​តុលាការ​មួយ​រូប​លួច​បង្ហើប​ថា មិនមែន​តុលាការ​មិន​ចង់​ធ្វើ​នោះទេ កាលពីមុន​មាន​ព្រះរាជអាជ្ញារង​ធ្លាប់​បាន​បង្ក្រាប​ម្តង​ដែរ តែ​ហាក់​មិន​មាន​ប្រសិទ្ធភាព​ឡើយ ខណៈ​មាន​អ្នក​អន្តរាគមន៍​សុទ្ឋតែ​មន្ត្រី​នគរបាល​ជាន់ខ្ពស់ ៕

 

IMG-20160829-WA0060 IMG-20160829-WA0059

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.