ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

លោក​ឌឹន គឹម ប្រធាន​មន្ទីរ​សា​ធា​រណះ​ការ​ខេត្ត​ប៉ៃលិន បាន​សរុប គម្រោង​ផ្លូវ​ថែទាំ​ជួសជុល​ប្រចាំ​កំណាត់​ផ្លូវជាតិ​និង​ផ្លូវ​ក្រុង ស្រុក​មាន​ជាច្រើន​ខ្សែ​ក្នុង​ឆ្នាំ​២០១៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ ផ្លូវ​ជា​ច្រើន​ខ្សែ​នៅក្នុង​ខេត្ត​ប៉ៃលិន ក្នុង​ពេល​នេះ​ត្រូវបាន​ក្រុមការងារ ជំនាញ និង​កម្មករ មន្ទីរ​សាធារណការ និង​ដឹក​បញ្ជូន​ខេត្ត បាន​ចុះ​ថែទាំ​ជួសជុល ប្រចាំ មួយ​ជំហាន​ទៅ​មួយ​ជំហាន ដើម្បី​ស្ថាបនា​បណ្ដើរៗ នៅក្នុង​ពេល​នោះ ផ្លូវ​ទាំង​អស់​ដែល​គម្រោង​ផែនការ ឆ្នាំ​២០១៦  បើ​តាម​លោក​ឌឹន គឹម និង​មន្ត្រី​ជំនាញ មន្ទីរ​សាធារណការ បាន​សរុប ផ្លូវ​ដែល​ថែទាំ ជួលជុល​បន្ទាន់​ឆ្នាំ​២០១៦) (១​គម្រោង​ការងារ ជួសជុល​ផ្លូវ ខេត្ត​លេខ​(១៥៧៩F) ដោយ​ក្រាល​កៅស៊ូ​ជា​ប្រភេទ​(DBST)  មាន​វៃ​ង ២៩០០​ម៉​/​ទទឹង ៧​ម៉​/​និង ជីក​ប្រឡាយ​ប្រវែង ១៧០០​ម៉​/ នៅ​ចន្លោះ PK06+៥៦២​ដល់ PK០៩+៤៦២​និង ស្ថាបនា​លូ​ប្រអប់​មុច​០៣​ចំនួន ០១ កន្លែង​ត្រង់ PK00+៦១៣ និង​គ្រឿង​បរិក្ខារ​ផ្លូវថ្នល់​(​គំនូស​សញ្ញា ២៦៧០​ម៉​,​បង្គោល​បង្ហាញផ្លូវ ចំនួន​៩០៥​ដើម​, ផ្លាកសញ្ញា​ចំនួន ១២០ ស្លាក​បង្គោល គីឡូម៉ែត្រ​ចំនួន​០៩ ដើម​ចាប់​ពី​PK00PK0៩+៥៦២) ស្ថិតនៅ​សង្កាត់​បរ​យ៉ាខា ក្រុងប៉ៃលិន​ខេត្ត​ប៉ៃលិន ។ បើ​សរុប​គិត​ជា​ទឹកប្រាក់ គម្រោង​រួម​ខាងលើ​ចំនួន​១,៧៦៩,០០០,០០០៛ ។​

​លោក ឌឹន  គឹម ប្រធាន​មន្ទីរ​សាធារណការ​បាន​បន្ត​ទៀត​ថា គម្រោង​ការងារ​ជួសជុល បន្ទាន់​ក្នុង​ឆ្នាំ​២០១៦ ដោយ​ក្រុមការងារ​ជំនាញ​ចុះ​អភិវឌ្ឍន៍ ថែទាំ​ជួសជុល ដោយ​ភ្ជួរ​កៀរ កិន បង្ហាប់​គ្រិះ​ថ្នល់​ចាស់​និង​ចាក់​ដី​ក្រូ​សល្បាយ​ថ្មភ្នំ កំរាស់ ០,១៥​ម៉​/​ប្រវែង ៧,២៥០​ម៉​/​ទទឹង ៦​ម៉​/​ចាប់ពី PK ០០,០០​ដល់​PK១៤+៥០០ ស្ថិតនៅ​ផ្លូវ​លេខ PL៥៧៦២ ក្នុង​សង្កាត់​ប៉ៃលិន​,​ឃុំ​ស្ទឹង​កាច់​,​ឃុំ​អូរអណ្ដូង និង​ឃុំ​ស្ទឹងត្រង់ ក្នុង​ខេត្ត​ប៉ៃលិន​) (​សរុប​ទឹកប្រាក់​គម្រោង​រួម​ខាងលើនេះ ចំនួន​៣៩៨,០០០,០០០ ។ នេះ​ក្រុមការងារ ជួសជុល​បន្ទាន​យ​កំណាត់​ផ្លូវ ដែល​នៅក្នុង​ក្រុង ដោយ​ជីក​តួ​ផ្លូវ​កៅស៊ូ​ម៉ា​កា​ដាម កំរាស់ ០,១៥​ម៉​,​រួច​ហើយ​ក្រាល​ថ្ម​មិច កំរាស់​០,១៥​ម៉​, ​និង​ចាប់​កម្រាល​បេតុង​សរសៃដែក ប្រវែង​១៦០​ម៉​,​ទទឹង ២៤,៨៣៧​ម៉​, ចន្លោះ​PK០០+៧០​ដល់​០០+៣៨៥ រួច​ក៏​ចាក់​បេតុង​(​មុខ​ឆ្នៀង​) ទំហំ ១១៤,៧៤​ម៉​២ ​ស្ថិត​នៅលើ​ផ្លូវ​ក្រុង​លេខ ១០៦ ក្នុង​ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន ។ សរុប​ទឹកប្រាក់ គម្រោង​ចំនួន​៣៩៧,៧៥២,០០០៛០០​។​

​លោក​បាន​បន្តថា មាន​គម្រោង​ផែនការ​ឆ្នាំ​២០១៦ ដែល​ថែទាំ​ប្រចាំ​កំណាត់​ផ្លូវជាតិ ,​ផ្លូវ​ខេត្ត​ក្រាល​កៅស៊ូ មាន​ចំនួន​៤​ខ្សែ ប្រវែង​សរុប ៧២,៩៥០​គីឡូម៉ែត្រ  និង​កំណាត់​ផ្លូវ​ខេត្ត ដោយ​ក្រាល​គ្រួស ល្បាយ​ថ្មភ្នំ មាន​៥​ខ្សែ​មាន​ប្រវែង​សរុប ៨៤,២៩​គីឡូម៉ែត្រ និង​ផ្លូវ​ក្នុង មាន​៦​ខ្សែ​មាន​ប្រវែង​សរុប​១០,១៤​គីឡូម៉ែត្រ​) ​គិត​ទឹកប្រាក់​គម្រោង​ចំនួន ១,៧៤៧,៦០០,០០០៛០០ ហើយ​មាន​ការជួសជុល ការងារ​ថែទាំ បន្ត​ជា​ច្រើន​ក្នុង​ផ្លូវ​ក្រុង ស្រុក​ដូច​ជា​ផ្លូវជាតិ​៥៧+៥៩ និង​តាម​ផ្លូវ មូលដ្ឋាន ដូចជា​កំណាត់ ផ្លូវជាតិ​លេខ​៥៧​ចាប់ពី​(​អូរ​រោង​គុក​-​ផ្សារ​ព្រំ​) មន្ត្រី​ជំនាញ​មន្ទីរ​សាធារណការ និង​ក្រុមការងារ​ចុះ​ថែទាំ ផ្លូវ​យក​គ្រឿង​ចាក់​នៅ​ជួសជុល​ទាំង​ភ្លៀងរលឹម​និង​ទាំង​ក្ដៅ ដើម្បី​ស្ថាបនា រួច​ការថែទាំ​ផ្លូវ ក្រាល​កៅស៊ូ​ប្រភេទ (DBST) ប្រវែង ៣៧,៣៤០​ម៉ និង​សំអាត​ប្រឡាយ សងខាង​ផ្លូវ ចំនួន​៥៦០២​ម៉​, ​សំអាន​លូ​កាត់​ទទឹង​ផ្លូវ ២៨​កន្លែង​,​សំអាន​ស្ពាន និង​ជួសជុល​បន្ទាប់បន្សំ ចំនួន ៣៨៩ ម៉​,​គំនូស​ចរាចរ​,៧៥០​ម៉ ជួសជុល​ស្លាក​សញ្ញា ចរាច​រណ៍ ១០ និង​លាបថ្នាំ​
​ពណ៍​បង្គោល សុវត្ថិភាព ២២០ បង្គោល តំឡើង​បង្គោសុ​វត្ថិភាព ២០​បង្គោល ហើយ​លាបថ្នាំ​បង្គោលគីឡូម៉ែត្រ នេះ​ផ្លូវជាតិ​លេខ​៥៧​ពី​ព្រំប្រទល់​ខេត្ត​បាត់ដំបង រហូត​ដល់​ច្រកទ្វារ​ព្រំ ដែន ស្ពាន​ព្រំប្រទល់​កម្ពុជា​-​ថៃ នៅតែ​ថែទាំ​ជួសជុល​ប្រចាំ (​ពាក្យចាស់​លោក​ថា បើ​ធ្វើ​ផ្លូវ ត្រូវតែ​ធ្វើដំណើរ​បាន​វា​ខូច​, បើ​ធ្វើ​ផ្លូវ​មិន​ធ្វើដំណើរ វា​មិន​ខូច​ទេ​, បើសិន​ធ្វើ​ផ្លូវ​ត្រូវតែ​ធ្វើ​ដំណើរ ខូច ត្រូវតែ​ថែទាំ​ជួសជុល​ប្រចាំ ។
​ផ្លូវជាតិ​លេខ​៥៩ ការងារ​ថែទាំ​កំណាត់ ចាប់ពី (​ភ្នំ​កុយ​+​ដល់​រថក្រោះ​ឆេះ​/ ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ​(DBST) ប្រវែង​១៦,៤០០​ម៉ ហើយ​សំអាត​ប្រឡាយ​សងខាង​ ផ្លូវ​ចំនួន ២,៤៦០​ម៉ សំអាត​ស្ពាន និង​ជួសជុល​បន្ទាប់បន្សំ ៩៣​ម៉ គំនូស​ចរាចរ ៧៥០ ម​, ជួលជុល​ផ្លាកសញ្ញា​ចរាចរ ៥ បង្គោល និង​លាបថ្នាំ​ពណ៌​បង្គោល​សុវត្ថិភាព ១២០​បង្គោល តំឡើង​បង្គោល សុ​វត្តិភាព​២០​បង្គោល និង​លាបថ្នាំ​បង្គោលគីឡូម៉ែត្រ ផ្លូវ​នេះ ប​បែក​ចេញពី​ផ្លូវជាតិ លេខ​៥៧ ខាងលិច រូប​សេះ​ប្រាំបី ចំណុច​រថក្រោះ​ឆេះ រហូតដល់​ស្ពាន​កុយ​ជាប់​ព្រំប្រទល់ ស្រុក​កំរៀង ខេត្ត​បាត់ដំបង​។ បន្ទាប់​មក​ផ្លូវ​ខេត្ត លេខ ១៥៧៦B (​ផ្លូវបំបែក​ចេញពី​ផ្លូវ​ជាតិ​៥៧​និង​ផ្លូវជាតិ​៥៩ , ការងារ​ថែទាំ​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ (DBST) ប្រវែង​១២៦៧​ម៉​,​និង​ផ្លូវ​ខេត្ត​លេខ ១៥៧៩F ចាប់ពី​(​វត្ត​អូរច្រា​ទៅ​រហូត​ដល់ប​រ​យ៉ាខា ថែទាំ​ក្រាល​កៅស៊ូ​ ​ប្រភេទ (DBST) ប្រវែង​៦៥៤០​ម ។ ផ្នែក​នាយកដ្ឋាន ផ្លូវថ្នល់​,​គ្រួស​ល្បាយ​ថ្មភ្នំ​, ផ្លូវ​ខេត្ត​លេខ​១៥៧៦ (​ចាប់ពី​ប៉ាងរ​លឹម​រហូតដល់​សួន​អំពៅ​, ថែទាំ​ក្រាល​ដី​គ្រួស​ក្រហម មាន​ប្រវែង​១៦,៩៤​គម ។ ផ្លូវ​ខេត្ត​លេខ ១៥៧៨​ពី​អូរ​ឈើ​ក្រម​ទៅ​សាលា​ក្រៅ ថែទាំ​ចាក់​ក្រាល​ដី​គ្រួស​ក្រហម ១៨ គម​/​ផ្លូវ​លេខ​១៥៧៩ ចាប់ពី​ក្រចាប់ រហូត​ទៅ​ភ្នំ​ដំបង ការ​ការងារ​ថែទាំ​ក្រាល​ដី​គ្រួស​ក្រហម មាន​ប្រវែង​១៤,២០​ម៉ ផ្លូវ​ខេត្ត​លេខ​១៥៩៣, បំបែក​ផ្លូវជាតិ​លេខ ៥ ៩​ពី​រង្វង់​មូល​សាលា​ក្រៅ ទៅ​អូ​រអិល ផ្លូវ​ចាក់​ក្រាល​ដី​គ្រួស​ល្បាយ ថ្មភ្នំ​មាន​ប្រវែង ០៦,៨៤​គម​/ ផ្លូវបំបែក​ផ្លូវជាតិ​លេខ​៥៩, ទៅ​ព្រំ​បាត់ដំបង​, ផ្លូវ​លេខ ១៥៩៤/​បាន​ចាក់ ក្រាល​ដី​គ្រួស​ល្បាយ​ថ្មភ្នំ ២៨,៣១ គម​/ និង​កំណាត់​ផ្លូវ​លេច​១០៨, ចាប់ពី​ផ្លូវជាតិ​លេខ​៥៧ រហូត​ដល់​ចំណុច​ដើម​ត្នោត​, រៀប​(Macadam)​មាន​ប្រវែង​១,៧៥×៦​ម៉​,​បន្ត​ទៀត​ផ្លូវ​កំណាត់​ផ្លូវ​លេខ​១០៨B​ចាប់ពី កន្លែង​(​វិទ្យុ​អូរ​តង​ទៅ រហូតដល់ ចំការ​តា​ង៉ែ​ន គឺ​ការងារ​ថែទាំ​ផ្លូវ​ចាក់​ក្រាល​កៅស៊ូ​ប្រភេទ (DBST)​ប្រវែង ៩០០​ម៉​×៦​ម៉ /​ចំណុច​ផ្លូវ​ក្បាល​ព្រលាន​ទៅ​កូនភ្នំ ផ្លូវ​លេខ​១០២ (​ផ្លូវ​នេះ​បាន​ក្រល​កៅស៊ូ​ប្រភេទ​(DBST) ប្រវែង ២,៥០៣​ម៉​×៦​ម៉​,​កំណាត់​ផ្លូវ​លេខ ១០៦(​ពី​សួន​អំពៅ​ទៅ​ស្ពាន​មេម៉ាយ​ជា​ប្រភេទ​(DBST) ប្រវែង ៩១៨​ម៉​×៧​ម៉​/​កំណាត់​ផ្លូវ​លេខ ១០៦E(​ចាប់​ពី​ស្ពាន​មេម៉ាយ​រហូតដល់​ចំការ​កាហ្វេ​)​មាន​ប្រវែង ១,៧៧០​ម៉​×៧​ម៉ /​កំណាត់​ផ្លូវ​លេខ​១០៤(​រង្វង់​មូល ត្បូង​ទទឹម ទៅ​រហូត​ដល់​មន្ទីរ ស​កដ​) ជា​ប្រភេទ (DBST)​ប្រវែង​១១០០​ម៉​×៧​ម៉​/​កំណាត់​ផ្លូវ​លេខ​១០៣(​បំបែក​ផ្លូវជាតិ​លេខ​៥៧​ទៅដល់​បំបែក​ផ្លូវ​អនុវិទ្យាល័យ​ភ្នំ​យ៉ាត​) ជា​ប្រភេទ​(DBST)​មាន​ប្រវែង​១២០០​ម៉​×៧​ម៉ ។​

​លោក ឌឹន គឹម ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន​បានឲ្យដឹងថា មន្ទីរ​និង​ក្រុម​ការងារ​ជំនាញ​ខិតខំ ការងារ​ដោយ​សារ បាន​ទទួល​ប្រាក់ មកពី​ក្រសួង​តម្រូវ​ឲ្យ​ថែទាំ​ជួសជុល​ផ្លូវ តាម​មូលដ្ឋាន​ទាំង​៨​ឃុំ​សង្កាត់ ក្នុង​ខេត្ត ។​

​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើដំណើរ​លើ​ផ្លូវ​ថែទាំ ជួសជុល ឲ្យដឹងថា បាន​ថ្លែងអំណរគុណ​ថ្នាក់ដឹកនាំ ជាពិសេស​សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​រាជ​រដ្ឋា​ន​បាល​ដែល​យកចិត្តទុកដាក់​៕
​ស សារឿ​ន​

 

 

IMG-20160825-WA0018

IMG-20160825-WA0017 IMG-20160825-WA0020 IMG-20160825-WA0021 IMG-20160825-WA0022 IMG-20160825-WA0023

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.