ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ក្រុម​ចោរ​កំពុង​ធ្វើ​សកម្មភាព​ដាក់​ថ្នាំ​សណ្តំ​យក​លុយកាក់​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ ខណៈ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​រីក​ដុះ​ដូច​ផ្សិត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ បច្ចុប្បន្ននេះ គេ​សង្កេតឃើញថា ក្រុម​ចោរ​កំពុង​តែ​ធ្វើ​សកម្មភាព​គ្រប់បែបយ៉ាង​នៅ​ក្រុង​ប៉ៃលិន ដូចជា លួច ឆក់ ប្លន់ និង​ដាក់​ថ្នាំ​សណ្តំ​យក​លុយកាក់​ជាដើម ជា​ស្តែង​មាន​ករណី​ចោរ​ចូលទៅ​ក្នុង​ផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់ រួច​ដាក់​ថ្នាំ​សណ្តំ​យក​ទ្រព្យសម្បត្តិ​មា ស​ប្រាក់​លុយកាក់​អស់​ជាច្រើន រួច​រត់គេច​ខ្លួន​យ៉ាង​រំភើយ ខណៈ​បន​ល្បែងស៊ីសង​ដូចជា​កន្ទុយ​លេខឆ្នោត បៀរ​អាប៉ោង នៅ​តាម​ភូមិ​មួយចំនួន​កំពុង​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង ជាពិសេស​ល្បែង​កាស៊ីណូ​នៅ​ព្រំដែន​កម្ពុជា​ថៃ កំពុងតែ​ពង្វក់ស្មារតី​ប្រជា​ពលរដ្ឋ​ខ្មែរ​ឱ្យ​ចូ លលេង​ទាំងប្រុស​ស្រី​ក្មេង​ចាស់ វាល់ព្រឹក​វាល់ល្ងាច រហូតដល់​អស់​លុយ ក៏​បែកគំនិត ធ្វើ ចោរ​បែបនេះ​តែម្តង ។

​ហេតុការណ៍ ចោរ​ធ្វើ​សកម្មភាព​ដាក់​ថ្នាំ​សណ្តំ​យក​លុយកាក់​មាសប្រាក់​ប្រជា​ពល រដ្ឋ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​០០​នាទី រសៀល​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៦​នេះ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ក្នុងភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។​
​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ មី​ត សុ​ផា​រី ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជា​មេផ្ទះ មាន​ប្តី​ឈ្មោះ ហាប់ ការី​ម  អាយុ​៥០​ឆ្នាំ ជា​អ្នក​រកស៊ី​ទិញ​លក់​ត្បូង រស់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ ។

​ប្រភព​បន្តទៀតថា ទ្រព្យសម្បត្តិ​ដែល​ត្រូវ​ចោរ​យក​មាន ប្រាក់​ខ្មែរ​ចំនួន​៥,០០០,០០០​រៀល ប្រាក់​ដុល្លារ​ចំនួន​៣៨០​ដុល្លារ ត្បូង​ឆ្នៃ​តូចៗ​ចំនួន​១០​គ្រាប់ លោហៈធាតុ​ពណ៌​លឿង (​ខ្សែ​.​ក​)​ចំនួន​០៣​ជី កូន​កាបូប​ដាក់​លុយ​និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន​០១​សន្លឹក ។

​បើ​តាម​លោក អ៊ុក គា នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ប៉ៃលិន បានឱ្យដឹងថា មុនពេល​កើតហេតុ ប្តី​ស្ត្រី​រងគ្រោះ​ជាប់រវល់​ចេញ​ទៅ​ក្រៅ ដោយ​ប្រពន្ធ​នៅ​ផ្ទះ​តែ​ម្នាក់ឯង ស្របពេល នោះ​មាន​ស្ត្រី​វ័យ​កណ្តាល​ម្នាក់ បាន​ចូល​ទៅក្នុង​ផ្ទះ ហើយ​ក៏​និយាយ​សួរនាំ​បន្តិចបន្តួច រួច​ដាក់​ថ្នាំ​សណ្តំ​យក​ទ្រព្យសម្បត្តិ​ខាងលើ​អស់រលីង​គ្មាន​សល់​តែ​ម្តង ។​

​លោក​បន្ត​ទៀត​ថា រហូតមកដល់​ពេលនេះ ស្ត្រី​រងគ្រោះ​ខាងលើ​មិនទាន់​ស្រួលខ្លួន​មែនទែន​នៅឡើយ​ទេ ដោ យ​កំពុង​រៀប​ដាក់​ពាក្យបណ្តឹង​ទៅ​ខាង​ប៉ុស្តិ៍​លោក ដើម្បី​ចាប់​ជនសង្ស័យ​ខាងលើ​មក​ផ្តន្ទា ទោស​តាមច្បាប់ ។

​ទោះបីជា​យ៉ាងណា​ក៏ដោយ រហូតមកដល់​ពេលនេះ គេ​មិន​ទាន់​រកឃើញ​តម្រុយ​ណា​មួយ ដើម្បី​ឈាន​ទៅ​ចាប់​ស្ត្រី​ជនសង្ស័យ​នោះ មើល​ទៅ​ប្រហែលជា​រួច​ខ្លួន​ទៀត​ហើយ ខណៈ​ប្រជាពលរដ្ឋ​កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​បញ្ហា​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដោយ​សំ​ណូ ម​ពរ​ឱ្យ​បងៗ​សមត្ថកិច្ច​មេត្តា​ធ្វើការ​ដុតដៃដុតជើង​បន្តិច​ទៅ នោះ​ពួកគាត់​មាន​ភាពកក់ក្តៅ​ក្នុ ង​ការរស់នៅ​ប្រចាំ​ថ្ងៃ​ផងដែរ ។

​បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​ការស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ជនសង្ស័យ ដើម្បី​ឈាន​ទៅ​ចាប់​យក​មក​ដាក់ទោស​តាម​ផ្លូវច្បាប់ ៕
​ដោយ ៖ នីយ៉ា​

 

 

IMG-20160825-WA0004 IMG-20160825-WA0003

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.