ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

សកម្មភាព​របស់​អង្គការ​អភិរក្ស​ព្រៃឈើ និង​អភិវឌ្ឍ​ធនធានធម្មជាតិ​ខេត្ត​កំពត ចុះ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពត ៖ កាលពី​ពេល​ថ្មីៗ​នេះ ដោយ​មាន​ការរៀបចំ​ផែនការ និង​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ដែល​ស្រលាញ់​ធនធានធម្មជាតិ និង​ដោយសារ​ការ​ស្អប់ខ្ពើម​ចំពោះ​ជន​ដែល​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​របស់​រដ្ឋ​នោះ ទើប​លោក ពេជ្រ គឿន ប្រធាន​ស្នាក់ការ​ស្តីទី​អង្គការ​អភិរក្ស​ព្រៃឈើ និង​អភិវឌ្ឍ​ធនធានធម្មជាតិ​ប្រចាំ​ខេត្ត​កំពត​បាន​នាំ​កម្លាំង​របស់​អង្គការ​ចុះ​ឃ្លាំ​មើល​ការកាប់​រុករាន​ទន្ទ្រានព្រៃ យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ក្នុង​ចំនុច​ឃុំ​ត្រពាំង​ភ្លាំង និង​ដែន​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស ក៏​ប្រទះឃើញ​ការដឹកជញ្ជូន​ឈើ ចុះ​ពីលើ​ភ្នំ​។​

​ខណៈពេល​នោះ​ផង​ដែរ លោក ពេជ្រ គឿន ក៏​បាន​រាយការណ៍​ជូន​លោក ហ៊ុន សុខា ប្រធាន​អង្គការ​អភិរក្ស​ព្រៃឈើ និង​ធនធានធម្មជាតិ​។ ក្រោយពី​បាន​ទទួល​ការបញ្ជា​ពី​ថ្នាក់លើ លោក​ពេជ្រ គឿន ក៏​បាន​ឃាត់ទុក និង​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ​បរិស្ថាន​ដើម្បី​ប្រមូល​យក​វត្ថុតាង ។​

​បន្ទាប់​ពី  មន្ត្រី​ជំនាញ​ព្រៃឈើ ចុះ​ទៅ​ដល់​ទីតាំង​នោះ​លោក ពេជ្រ គឿន ក៏​បាន​ប្រគល់​វត្ថុតាង និង​ឈ្មោះ​របស់​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ ជូនទៅ​មន្ត្រី​ជំនាញ ដែល​មេ​ឈ្មួញ​រូបនោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ថា ក្អាត់ ហៅ​ប្រុស មាន​នាទី​ជា​មន្ត្រី​នគរបាល​ខេត្ត​កំពត (​នេះ​បើ​តាម​សម្តី​របស់​អ្នក​អូស​ឈើ​ម្នាក់​បាន​ប្រាប់ឲ្យដឹង​)​។​

​បច្ចុប្បន្ន​នេះ​មន្ត្រី​របស់​អង្គការ​អភិរក្ស​ព្រៃឈើ និង​អភិវឌ្ឍ​ធនធានធម្មជាតិ កំពុង​បន្ត​សកម្មភាព​ឃ្លាំ​មើល​ថា​តើ ឈ្មោះ​ក្អាត់​នេះ​បំរើ​នៅ​អង្គភាព​ណា ដើម្បី​រាយការណ៍​ជូន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពត និង​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​កំពត​ដើម្បី​ជ្រាប​ជា​ព័ត៌មាន និង​ចាត់វិធានការ​ទៅលើ​ឈ្មោះ​ក្អាត់ ហៅ​ប្រុស នេះ​រួម​ទាំង​មេ​ឈ្មួញ​៦​ទៅ​៧​នាក់​ទៀត​ដែល​កំពុង​ធ្វើ​សកម្មភាព ទៅតាម​ផ្លូវច្បាប់​។​

​លោក ហ៊ុន សុខា ប្រធាន​អង្គការ​អភិរក្ស​ព្រៃឈើ និង​អភិវឌ្ឍ​ធនធានធម្មជាតិ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​មន្ត្រី​បរិស្ថាន និង​នាយក​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស ដែល​បាន​ចាត់វិធានការ​ទាន់​ពេល​វេលា ចំពោះ​បទល្មើស​ធនធានធម្មជាតិ​ក្នុង​ដែនដី​របស់​លោក​។​

​ចំពោះ​លោក អ៊ុក ឡាយ អភិបាលស្រុក​ទឹកឈូ គឺ​សម្ងំស្ងៀម មិនដែល​ឃើញ​យកចិត្តទុកដាក់​ចំពោះ​ធនធានធម្មជាតិ​ក្នុង​ដែនដី​គ្រប់គ្រង​របស់​លោក​ឡើយ គឺ​រវល់​តែ​កាង​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន​ទៅវិញ​៕

2015_01_03a-(1) 2015_01_03a-(2) 2015_01_03a

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.