ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បាត់ដំបង ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាត់ដំបង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦​នេះ​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​តុលាការ​ពាក់ព័ន្ធ​ក្នុងករណី​ជួញដូរ​ថ្នាំញៀន​ដោយ​ខុសច្បាប់​។​

​លោក ស៊ាន សុ​ណាល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ប្រាប់​អោយដឹងថា ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បាន​ចុះ​ប្រតិ​ប​ត្ត​ការបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ទៅនឹង​ករណី​ជួញដូរ​ថ្នាំញៀន​ក្នុង​បទល្មើស​ជាក់ស្ដែង​បាន​ចំនួន​៣​នាក់​កាលពី​វេលា​ម៉ោង​២២-៤៥​នាទី​ថ្ងៃ​ទី​១៣  ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​អូរ​ចារ   សង្កាត់​អូ​ចារ  ក្រុង​បាត់ដំបង​។​

​ជនសង្ស័យ​ត្រូវបាន​ឃាត់​ខ្លួន​មាន ៖ ទី​១​ឈ្មោះ  កែវ  លី​ហេង​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ  រស់នៅ​ភូមិ​ចំការ​ឬ​ស្សី  សង្កាត់​ព្រែក​ព្រះស្តេច  ក្រុង​បាត់ដំបង ។ ទី​២​ឈ្មោះ​ស្រេង  ម៉ា​រ៉ា​ឌី   ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​១៣​មករា  សង្កាត់​ព្រែក​ព្រះស្តេច  ក្រុង​បាត់ដំបង ។ ទី​៣​ឈ្មោះ​ភួង   សុគន្ធា ហៅ​ខួច ភេទ​ស្រី  អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ​១៣​មករា  សង្កាត់​ព្រែក​ព្រះស្តេច  ក្រុង​បាត់ដំបង​។​

​វត្ថុតាង​ដកហូត​បាន​រួម​មាន ៖ ថ្នាំញៀន​ប្រភេទ មេតំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ចំនួន ៧ កញ្ចប់ = ១៧-៨៤​ក្រាម ទូរស័ព្ទដៃ​ចំនួន ៣ គ្រឿង ជញ្ជីង​សំរាប់​ថ្លឹង​ថ្នាំញៀន​លក់​ចំនួន ១ គ្រឿង   ដែកកេះ​ចំនួន​៤​និង​សម្ភា​រះ​កែច្នៃ​សំរាប់​ជក់​និង​វិច​ខ្ចប់​ថ្នាំញៀន​លក់​មួយចំនួនទៀត​។

​ដោយឡែក អធិការ​ស្រុក​កំរៀង​ឃាត់ខ្លួន​បាន​ចំនួន ២ នាក់ ក្នុង​បទល្មើស​ជាក់ស្ដែង កាលពី​វេលា​ម៉ោង​១១:០០​នាទី កាលពី​ថ្ងៃ​ទី​១៣  ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រុមទី​១៤  ស្ថិតក្នុង​ភូមិ​ដូង  ឃុំ​បឹងរាំង  ស្រុក​កំរៀង  ខេត្ត​បាត់ដំបង​។​

​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន ៖ ទី​១​ឈ្មោះ​សាយ  រ៉ូ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​រស់នៅ​ក្រុម​ទី​១៤  ស្ថិតក្នុង​ភូមិ​ដូង  ឃុំ​បឹងរាំង  ស្រុក​កំរៀង  ខេត្ត​បាត់ដំបង​។ ទី​២​ឈ្មោះ​ហៀ​ង  សុខន ហៅ​ង៉ោ​ល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​ដូង  ឃុំ​បឹងរាំង  ស្រុក​កំរៀង  ខេត្ត​បាត់ដំបង ។ ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​(​យ៉ាម៉ា​wy)​ចំនួន​៤​គ្រាប់  និង​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​១​កញ្ចប់​តូច​ផងដែរ ។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ រួម​និង​វត្ថុតាង​ថ្នាំញៀន ត្រូវបាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កសាង​សំណុំរឿង និង​បញ្ជូន​ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​សីហា​ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវ​ច្បាប់ ៕
​ស សារឿ​ន នាគ​ខៀវ ប៉ៃលិន​

 

 

IMG-20160815-WA0034 IMG-20160815-WA0035 IMG-20160815-WA0036 IMG-20160815-WA0037

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.