ខេត្តប៉ៃលិន ៖ គេសង្កេតឃើញនៅតាមដងស្ទឹង ក៏ដូចជានៅលើដីកម្មសិទ្ធិមួយចំនួនប្រ ជាពលរដ្ឋ នៅតែបន្តនាំគ្នាធ្វើអាជីវកម្មជីកដីរែងយករ៉ែត្បូងដ៏មានតម្លៃ សម្រាប់លក់ចិញ្ចឹមជីវិត ជាក់ស្តែងនៅត្រង់ចំណុចម្ខាងស្ទឹងបយ៉ខា ក្នុងភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន មាន ប្រជាពលរដ្ឋបាន ដាក់ម៉ាស៊ីនរ៉ែងត្បូង ដើម្បីបន្តរុករករ៉ែត្បូងដ៏មានតម្លៃទាំងនោះ ។
សូមបញ្ជាក់ផងដែរថា នៅទល់មុខគ្នានោះដែរ មានប្រជាពលរដ្ឋបានជីករែងយករ៉ែត្បូង ហើយក៏កាក់កបប៉ះចំត្បូងដ៏មានតម្លៃលក់បានរាប់ពាន់ដុល្លារផងដែរ បន្ទាប់ពីពួកគាត់បានរត់ ច្បាប់រួចមកនាំគ្នាជីកកកាយរែងរករ៉ែត្បូង អស់រយៈពេលជាយូរមកហើយ ។
ប្រភពព័ត៌មានបានឱ្យដឹងថា រហូតមកដល់ពេលនេះ ត្បូងពណ៌ខៀវ ក្រហម ដ៏មានតម្លៃ ដែលមនុស្សគ្រប់គ្នាប្រាថា្ន ចង់បានដើម្បីយកទៅច្នៃធ្វើគ្រឿងអលង្ការ នោះនៅក្នុងទឹកដី ខេត្តប៉ៃលិន មិនទាន់អស់នៅឡើយទេ ។ ដូច្នេះហើយទើបរាល់ថ្ងៃប្រជាពលរដ្ឋដែលមានជីវភា ពខ្វះខាត ក៏ដូចជាអ្នកសម្រាកពីការងារស្រែចម្ការ បាននាំគ្នាយកកញ្ច្រែងទៅអង្គុយរែងនៅតា មមាត់អូរ ដើម្បីយកទៅលក់បានប្រាក់សម្រាប់ចិញ្ចឹមជិវិត ។
ប្រភពបន្តទៀតថា ចំណែកអ្នកដែលមានដើមទុនច្រើន ហើយមានដីខ្លួនឯងទៀត ពួកគេបានយកគ្រឿងចក្រ និងម៉ាស៊ីនទៅជីកកកាយរែង ជាលក្ខណៈទ្រង់ទ្រាយធំផងដែរ ដោយមានការផ្សងសំណាងច្រើនដែរ ព្រោះក ន្លែងទាំងនោះត្រូវបានជនជាតិថៃជិកកកាយអស់តាំងពីសម័យសង្គ្រាមមកម្លេះ ។ តែក៏នៅមា នសេសសល់ច្រើនដែរ ។
ចំណែកម្ចាស់កន្លែងរែងត្បូងមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ការជីករែងរកត្បូងនេះ មានការសុំអនុញ្ញាតច្បាប់តាំងពីថ្នាក់ក្រោមរហូតដល់លើអស់ហើយ តែរហូតមកដល់ពេលនេះមិនទាន់ប៉ះចំត្បូងមានតម្លៃត្រូវប៉ាន់នៅឡើយទេ ខណៈពួកគេបានជួលកម្មករឱ្យជីកកកា យដីរែងអស់រយៈពេលជាច្រើនថ្ងៃកន្លងមកនោះ ។
ចំណែកប្រជាពលរដ្ឋរស់នៅក្បែរកន្លែងរែងត្បូង បានឱ្យដឹងថា បច្ចុប្បន្នរ៉ែត្បូងនៅមាន សល់ច្រើនទៀត ហើយកាលពីប៉ុន្មានថ្ងៃមុន មានគេរែងត្បូងនៅទល់មុខនោះដែរ ប៉ះចំត្បូងល្អ លក់បានជិត១ម៉ឺនដុល្លារឯណោះ ។ ដូច្នេះបើសិនជាពួកគេមានដីក៏ចង់សាកល្បងរត់ច្បាប់ធ្វើ ការរែងយកត្បូងជាលក្ខណៈគ្រួសារបែបនេះដែរ ៕
ដោយ ៖ នីយ៉ា





