ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ប្រារព្ធ​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី ៦៥ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​ស្អាង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កណ្តាល ៖ កាលពី​រសៀល​ថ្ងៃ​ទី ២ ខែកក្កដា ឆ្នាំ ២០១៦​នេះ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​ស្អាង បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍ លើក​ទី ៦៥ ថ្ងៃកំណើត​ទី​(២៨ ខែមិថុនា ១៩៥១​មកដល់​ថ្ងៃ​ទី​២ ខែកក្កដា​២០១៦) ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ។​

​នៅក្នុង​ពិធី​នេះ មាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតី​របស់ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង ជា​ប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​ស្អាង​ក្រុមការងារ ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​កណ្តាល ។

​ជា​កិច្ច​ចាប់ផ្តើម លោក ព្រំ ឈឺ​ន អនុប្រធាន​ប្រចាំការ​គណបក្ស​ស្រុក​ស្អាង ប្រធាន​គណៈ​ពង្រឹក​ស្រុក​ស្អាង​បាន​អាន​សុន្ទ​រកថា​របស់​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ក្នុង​អង្គពិធី​នេះ​ ​ក្នុង​ខ្លឹមសារ រំលឹក​ឡើងវិញ នូវ​សាវតា​របស់​គណ​បក្ស ដែល​មាន​វ័យ​ចំណាស់​ជាង​គេ នៅ​ក្នុង​ទំព័រ​ប្រវត្តិ សាស្ត្រ​ថ្មី​របស់​កម្ពុជា ដែល​បាន​ក្រោក​ឡើង​តស៊ូ រំដោះ​ប្រទេស ជាតិ ឲ្យ​រួចផុត​ពី​នឹម​អាណា និគម​និយម ច​ក្រពត្ត័​បរទេស​ឈ្លានពាន និង របប​ទាសករ ជាច្រើន​ដំណាក់កាល ហើយ​បាននិងកំពុង​ ​កសាង​អភិវឌ្ឍន៍​ប្រទេស ឆ្ពោះទៅរក​ការរីកចម្រើន​លើ​គ្រប់​វិស័យ​។​

​ឯកឧត្តម ប្រាក់ សុខុន បាន​គូសបញ្ជាក់ថា ជោគជ័យ​ទាំងឡាយ ដែល​គណបក្ស​ប្រជាជន​សំរេចបាន នា​ពេលកន្លងមក នេះ ធ្វើឲ្យ​យើង​មាន​មោទនភាព​ជ្រាលជ្រៅ ដោយ​យើង​បាន​នាំ​ប្រទេសជាតិ ឲ្យ​ចាក​ផុត​ពី​មហា​វិនាសកម្ម រហូត ដល់​អាច​ពង្រឹង​ជំហរ​របស់​ជាតិ​យើង បាន​ដូច​សព្វថ្ងៃនេះ ។​

​ឯកឧត្តម ​បាន​បន្តថា ៖ ទន្ទឹម​នឹង​ក្តី​មោទនភាព​នេះ យើង​ក៏​ត្រូវ​មើលឃើញ​ច្បាស់ នូវ​សំណូមពរ​នៃ ការងារ​ជាច្រើន​ទៀត ដែល​ត្រូវ​រួម​គ្នា​បន្ត​ដោះស្រាយ ដោយ​ភាព​អំណត់​ព្យាយាម ដើម្បី​សំរេចបាន ជោគជ័យ ថ្មីៗ​ថែមទៀត​ក្នុង​ដំណាក់កាល​ថ្មី មាន​ការពង្រឹង​ពង្រីក​រចនាសម្ព័ន្ធ​ចាត់តាំង​បក្ស ឃុំ សង្កាត់ ស្រុក​នីមួយៗ ការកសាង​ពង្រឹង​សមាជិក​បក្ស ការបង្កើន​សមត្ថភាព​គ្រប់គ្រង និង​ដឹកនាំ​ការងារ ការអប់រំ​ផ្សព្វផ្សាយ​នូវ គោលនយោបាយ របស់​គណបក្ស រាជរដ្ឋាភិបាល ឲ្យបាន​ជ្រួតជ្រាប​ទូលំទូលាយ និង ការប្រមូលផ្តុំ​កម្លាំង​គ្រប់ ស្រទាប់ ដើម្បី​អនុវត្ត​ន៏​គោល នយោបាយ​ទាំង​នេះ​ឲ្យទទួល​បាន​ជោគជ័យ​។​

​ឯកឧត្តម​បាន​ថ្លែង​នូវ​ការ​ កោត សរសើរ​និង​វាយ​តំលៃ​ខ្ពស់ ចំពោះ​ស្នាដៃ​និង​សមិទ្ធិផល​ជាច្រើន ដែល គណបក្ស​ខេត្ត​សម្រេចបាន ក្នុង​ការរួមចំណែក​ចំពោះ​ជោគជ័យ​រួម ដែល​ទទួល​បាន​ក្នុង​ក្របខ័ណ្ឌ ទូទាំង ប្រទេស​។ លទ្ធផល​ទាំងនេះ មិន​អាច​កាត់ផ្តាច់​បាន ពី​ការជួយឧបត្ថម្ភ​គាំទ្រ របស់​ក្រុម​ការងារ ដែល​ជានិច្ចកាល តែង​យកចិត្តទុកដាក់ ចុះ​ជាប់​ដល់​មូលដ្ឋាន ដើម្បី​ស្វែងយល់​អំពី​សុខទុក្ខ និង​ការដោះស្រាយ​សំណូមពរ នានា ជូន​ប្រជាពលរដ្ឋ​។ ហើយ​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​នេះ ទើប​ធ្វើឱ្យ​ប្រជាពលរដ្ឋ ក្នុង មូលដ្ឋាន​ស្រុក​ខេត្ត នៃ​ខេត្ត​កណ្តាល​គាំទ្រ និង បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​ជ័យជម្នះ​ជា​រាងរហូត​មក ៕
​ដោយ ហុក វិបុល​

 

IMG-20160704-WA0029 IMG-20160704-WA0032

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.