ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​ស្ត្រី​ម្នាក់​ត្រួវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​លួច​ប្រាក់ ក្រុមហ៊ុន​កាស៊ីណូ​ម្គុដ​ពេជ្រ​

​ស្ត្រី​ម្នាក់​ត្រួវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​លួច​ប្រាក់ ក្រុមហ៊ុន​កាស៊ីណូ​ម្គុដ​ពេជ្រ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​ដែល​សង្ស័យ​ជា​ចោរលួច​ប្រាក់ ក្នុង​ក្រុមហ៊ុន​កាស៊ីណូ​ម្គុដ​ពេជ្រ ចំនួន​៦២៥០០០​បាត​(​ប្រាក់​ថៃ​) ត្រួវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ចុះ​ឃាត់ខ្លួន តាម​ពាក្យបណ្តឹង​របស់​ប្រធាន​ក្រុមហ៊ុន ។ ហេតុ​ការចុះ​ឃាត់ខ្លួន​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៤ ស្ថិតនៅ​ក្នុង​កាស៊ីណូ ម្គុដ​ពេជ្រ ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

​ស្ត្រី​ដែល​ជា​ជនសង្ស័យ​មាន​ឈ្មោះ គីម ឆេន ភេទ​ស្រី អាយុ​៦០​ឆ្នាំ ជា​អ្នក​ចាក់​បៀរ​, មាន​ស្រុកកំណើត​នៅ​ខេត្ត​បាត់ដំបង ។ បច្ចុប្បន្ន​រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​បើ​តាម​ប្រធាន​ក្រុមហ៊ុន បានឲ្យដឹងថា​៖ ដោយ​មាន​ការសង្ស័យ​ពី​ប្រាក់​ក្នុង​ក្រុមហ៊ុន គាត់​បាន​ឲ្យ​បុគ្គលិក​ឆែក​កា​ម៉េរា​សុវត្ថិភា​ពមើល ក៏​ឃើញ​ឈ្មោះ​គីម ឆេន ដែល​ជា​ជនសង្ស័យ រួច​បានឲ្យ​សន្តិសុ​ខឃាត់ខ្លួន ហើយ​ប្តឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​តែ​ម្តង ។​

​លោក ស៊ិន តាំ នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖ ក្រោម​ការបញ្ជា​ពី​លោក នង វណ្ណ​នី ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត និង​តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន  លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ផ្ទាល់ ចុះ​ទៅ​កន្លែងកើតហេតុ ព្រមទាំង​ឃាត់ខ្លួន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ។ ស្ត្រី​ដែល​ជា​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា​៖ ខ្លួន​បាន​លួច​ប្រាក់​នៅ​ក្នុង​ការិយាល័យ អគ្គនាយក​ក្រុមហ៊ុន​ម្គុដ​ពេជ្រ ចំនួន​២​ដង គឺ​លើក​ទី​១  នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៤ មាន​ចំនួន​២២៥០០០​បាត់​(២​សែន​២​ម៉ឺន​៥​ពាន់​បាត​) ប្រាក់​ថៃ  ហើយ​លើក​ទី​២ នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​កន្លែង​ដដែល ចំនួន​ទឹកប្រាក់​៤​សែន​បាត (​ប្រាក់​ថៃ​) ។​

​បច្ចុប្បន្ន ស្ត្រី​ដែល​ជា​ជនសង្ស័យ​ត្រួវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ខ្លួន ព្រមទាំង​សំណុំរឿង ទៅ​តុលាការ នៅ​ល្ងាច​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៤ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕
​រិទ្ធ ចំរើន​

2014_12_28a

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.