ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

សិប្បកម្ម​កែច្នៃ​ឈើ​មួយ​កន្លែង​ដំណើរការ​យ៉ាង​សកម្ម​ឥតឈប់ឈរ អត់​​រំខាន​ដល់​សមត្ថកិច្ច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ ឈ្មួញ​ឈើ​ដុះ​ស្លែ​ហៅ​យាយ​ម៉ាប់ ដែល​មាន​ងារ​ជា​ក្រុមប្រឹក្សា​ឃុំ​ផង​នោះ នៅតែ​បន្ត​ដំណើរការ​សិប្បកម្ម​កែច្នៃ​ឈើ​យ៉ាងសកម្ម​ឥតឈប់ឈរ​។​

​សេចក្តីរាយការណ៍​ពី​ឃុំ​មេ​ម៉ង់​បានឲ្យដឹងថា លោកស្រី ទូ ហៀ​ង ហៅ​យាយ​ម៉ាប់ ជា​សមាជិក​ក្រុម​ព្រឹក្សា ឃុំ​មេ​ម៉ង់ ដែល​គេ​ស្គាល់​ថា ជា​ឈ្មួញ​ឈើ​ដុះ​ស្លែ និង​ជា​ម្ចាស់​សិប្បកម្ម​ដ៏​ធំជាងគេ​ប្រចាំ​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា នៅតែ អាច​បន្ត​ជំនួញ​ឈើប្រណិត​របស់​ខ្លួន​បាន​យ៉ាង​សុខ​ស្រួល ដោយ​មិន​មាន​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ណា ហ៊ាន​ប៉ះពាល់​ឡើ យ ជាពិសេស​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី តែម្តង​។​

​ប្រជាពលរដ្ឋ​មាន​លំនៅឋាន​ក្បែ​រោង​សិប្បកម្ម​យាយ​ម៉ាប់​បាន​លើកឡើង​ថា ប​ច្ច​ប្បន្ន​នេះ​ព្រៃ​សម្បទាន ដែល មាន​លទ្ធភាព​អាច​ផ្តល់​ឈើ​ស្របច្បាប់​ដល់​សិប្បកម្ម​កែឆ្នៃ​ឈើ​នានា នោះ  ត្រូវបាន​គណៈកម្មការ​បង្ការ និង​បង្ក្រាប​បទ ល្មើស​ព្រៃឈើ​របស់​នាយ​ឧត្តមសេនីយ៍សៅ សុខា ចុះ​បិទ​អស់ហើយ ដូច្នេះ​មិន​ដឹង​យាយ​ម៉ាប់  បាន​ឈើប្រណិត​មកពី ណា​អី​ក៏​ច្រើន​ម្លេះ ដឹក​ចូលក្នុង​រោង​សិប្បកម្ម​មួយថ្ងៃៗ​ជា​ច្រើន​ឡាន យក​មក​ចាក់គរ​ចាប់​តាំងពី​ក្នុង​រោង​សិប្បកម្ម និង​ហៀរ​មកដល់​ក្រៅ​។​

​ប្រភព​បន្តថា ឈើ​ទាំង​នោះ សុទ្ធសឹង​ជា​ឈើ​ប្រណិត បេង ធ្នង់ នាងនួន សម្រាប់​កែឆ្នៃ​ជា​គ្រឿងសង្ហារិម​ផ្សេងៗ ដូចជា តុ ទូ​រ កៅអី ជាដើម គឺ​សម្រាប់​ផ្គត់ផ្គង់​ទៅ​លើ​ទីផ្សារ​តាម​ការ​កម្មង់​ទិញ​របស់​អតិថិជន ដោយ​មិន​ចេះ​ចប់ មិនចេះហើយ​។​
​សមត្ថកិច្ច​តួច​តាច​មួយ​រូប​សុំ​លាក់​អត្តសញ្ញាណ​បាន​បង្ហើប​ថា លោកស្រី ទូ ហៀ​ង ហៅ​យាយ​ម៉ាប់ ក្រៅ​ពី​ជា​ម្ចាស់​រោង​សិប្បកម្ម​ដ៏​ធំ​នៅក្នុង​ឃុំ​មេ​ម៉ង់ក៏​ជា​ឈ្មួញ​ទទួល​ទិញនិង​លក់​ឈើ​ទ្រង់ទ្រាយ​ធំ​មួយ​រូប​ផងដែរ ហើយ​លើសពីនេះ​ទៀត យាយ​ម៉ាប់​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និត​ជាមួយ​មន្ត្រី​ធំៗ នៅក្នុង​ខេត្ត​មណ្ឌលគិរី ។  រីឯ​សិប្បកម្ម​គាត់​ក៏​ពុំមាន​ច្បាប់​អនុញ្ញាត្ត​ត្រឹមត្រូវ​ដែរ       ដោយ​បច្ច័យ​ទាំងនេះហើយ​ដែល​ជា​ផ្ទាំង​ខ្មៅ​សម្រាប់​បិទបាំង​នូវ​រាល់​ជំនួញ​ឈើប្រណិត​ខុស​ច្បាប់​របស់​ឈ្មួញ​ឈើ​ដ៏​ធំ​រូប​នេះ មិនឲ្យ​មាន​ការបង្ក្រាប ។​

​ប្រភព​បន្តថា នៅពេល​រថ​ន្ត​ដឹកឈើ​យាយ​ម៉ាប់ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ស្ទាក់​ឃាត់​សួរនាំ ក៏ដូចជា​ពេល​ដែល​អ្នកសារព័ត៌មាន​ថត​បាន​រថយន្ត​ដឹក​ឈើ​របស់​គាត់ យាយ​ម៉ាប់​តែងតែ​យកឈ្មោះ​មន្ត្រី​ធំៗ​ក្នុង​ខេត្ត​មក​កាង   ដោយ​ពោល​ពាក្យ​ថា​ឈើ​ទាំង​នោះ ជា​របស់ ឯកឧត្តម​នេះ របស់​ឯកឧត្តម​នោះ តែ​ធាតុពិត​ឈើ​ទាំង​នោះ  គឺ​គេ​ដឹកជញ្ជូន​ចេញពី​ព្រៃ​ការពារ និង​អភិ​រក្សា​នានា ចូល​ស្តុក​ទុក​ក្នុង​ឃ្លាំង​របស់​យាយ ម៉ាប់​តែប៉ុណ្ណោះ​។​

​ជុំវិញ​ការរិះគន់​របស់​ប្រជាពលរដ្ឋ​ខាងលើ  អ្នកយកព័ត៌មាន​យើង​មិន​អាច​ទទួលបាន​ការបញ្ជា​ក់ណា​មួយ​ពី លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី​បានទេ​ដោយ​ទូរ​សព្ទ​របស់លោក​ពីដំបូង​ចុច​ចូល ហើយ​គ្រាន់តែ​អ្នកសារព័ត៌មាន​យើង​សូរ​នាំ​ពី​រឿង​សិប្បកម្ម​យាយ​ម៉ាប់ លោក​ក៏​ចុច​បិទ ដោយ​ក្រោយមក​ចុច​លែង​ចូល​តែ​ម្តង ។ ទោះ​យ៉ាងនេះក្តី មហាជន​បាន​សំណូមពរ​ដល់ អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អ៊ាង សូម​ចាត់​មន្ត្រី​ចុះ​ត្រូតពិនិត្យ ករណី​ខាងលើ​នេះ​ផង បើ​មិន​ដូច្នោះ​ទេ​សត្វព្រៃ​រាប់​ពាន់​ក្បាល ដែល​កំពុង​រស់នៅ​រំពឹង​លើ​ព្រៃ​នៅ​ស្រុក​កែវ​សីមា​មុខ​ជា​គ្មាន​ជម្រក ដោយសារ​ស្នាដៃ​យាយ​ម៉ាប់ ជាក់​ជា​មិនខានឡើយ ៕

 

IMG-20160511-WA0017 IMG-20160511-WA0018

Filed in: សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.