ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

លោក​ ហ៊ុន​ សុខា ​ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ​ ទាមទារ​ឲ្យ​ស្ថាប័ន មាន​សមត្ថកិច្ច​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជនសង្ស័យ​ដែល​បាន គំរាម​គំហែង​និង​ប្រមាថ​អាយុជីវិត​អ្នកកាសែត​ ៤ ​រូប​ក្នុង​ពេល​បំពេញ​វិជ្ជាជីវៈ​

លោក​ ហ៊ុន​ សុខា ​ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ​ ទាមទារ​ឲ្យ​ស្ថាប័ន មាន​សមត្ថកិច្ច​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជនសង្ស័យ​ដែល​បាន គំរាម​គំហែង​និង​ប្រមាថ​អាយុជីវិត​អ្នកកាសែត​ ៤ ​រូប​ក្នុង​ពេល​បំពេញ​វិជ្ជាជីវៈ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​លោក ហ៊ុន សុខា​ក្លឹប​អ្នកកាសែត​ឯករាជ្យ​ស្នើសុំ​ឲ្យ​អាជ្ញាធ រ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្តល់​យុត្តិធម៌​ដល់​ក្រុមអ្នកកាសែត ៤ រូប ។ ក្លឹប​អ្នកកាសែត ឯករាជ្យ​ក្រោយពី​បាន​ធ្វើ​ការស៊ើបអង្កេត​នូវ​ដំណើ​រឿង ដែល​សារពត៌មាន​គ្រប់រូប​កំពុង​រងគ្រោះ និង​មើលឃើញ​យ៉ាងច្បាស់​ថា​មួយ​រយៈពេល​ចុងក្រោយ​នេះ ក្រុម​អ្នកសារព័ត៌មាន កំពុង​ប្រឈមមុខ​ផុយស្រួយ​ជាមួយ​ក្រុម​បទល្មើស​ផ្សេងៗ​ពិ សេ​សរឿង រ៉ាវ​មិន ប្រក្រតី​ពាក់ព័ន្ធ​នូវ​ការ​គំរាម​គំហែង​យ៉ាងធ្ងន់ធ្ងរ ដោយ​ពាក្យ​សំដី វាយដំ និង​ការបាញ់​កាំភ្លើងខ្លី​ពី​មនុស្ស​មួយក្រុម បន្ទាប់​ពី​អ្នកកាសែត​ទាំង ៤​នាក់ ចុះ​ទៅ​យក​ព័ត៌មាន​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បាន​កើតឡើង​នៅ​ចំណុច​ខាងជើង​រង្វង់​មូល​វត្ត​ភ្នំ​ក្នុង​សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ សកម្មភាព​នោះ បាន​ធ្វើឲ្យ​អ្នកកាសែត​បាត់បង់​សម្ភារៈ​មួយចំនួ​ន រួមមាន ម៉ាស៊ីន​ថត ទូរស័ព្ទដៃ និង​អាយ​ឌី​។​អ្នកកាសែត​ចំនួន ៤​រូបនោះ មក​ពី​ទូរទស្សន៍​ហង្ស​មាស ទូរទស្សន៍បុស្តិ៍​លេខ​៣ ទូរទស្សន៍ CNC និង​គេហទំព័រ CEN​ខណៈ​ក្លឹប​អ្នកកាសែត​ឯករាជ្យ​បានទទួល​ព័ត៌មាន​ថា កាលពី​វេលា​ម៉ោង ១២:៥០​នាទី​យប់ ថ្ងៃទី​២១ ឈានចូល​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៤ នេះ​។​

​ក្លឹប​អ្នកកាសែត​ឯករាជ្យ​ទាមទារ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​ជនសង្ស័យ ដែល​បាន​គំរាម​គំហែង និង​ប្រមាថ​អាយុជីវិត​អ្នកកាសែត ដោយ​មិន​អាច​លើកលែង​បាន​ឡើយ​ខណៈ​ជនសង្ស័យ​ប្រមាថ​អាយុជីវិត​អ្នកកា​សែ ត​ក្នុងពេល​ប្រកប​ការងារ​វិជ្ជាជីវៈ​អ្នកកាសែត​។​

​ក្នុងពេល​បំពេញ​ការងារ​ក្លឹប​អ្នកកាសែត​ឯករាជ្យ​ក៏​ទទូច​ជា ថ្មី​ម្តងទៀត​ចំពោះ​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ទាំង អស់​ត្រូវ​គោរព​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវ​ក្រមសីលធម៌​វិជ្ជា​ជី វៈ​ក្នុងពេល​បំពេញ​ការងារ​ដើម្បី​ចៀសវាង​រាល់​ទង្វើ​ទាំងឡាយណា ដែល​នាំឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​អ្នកសារព័ត៌មាន​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.