ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​អភិបាល​ខេត្ត​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ការប៉ះពាល់​ដោយ​ខ្យល់ក​ន្ទ្រា​ក់ នៅ​ឃុំ ស្រែ​ណូយ ស្រុក​វ៉ារិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្តសៀមរាប ៖ ក្រោយពេល​ដែល​ទទួល​នូវ​ដំណឹង​ពី​ការ​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់ ធ្វើឲ្យ​ប៉ះពាល់​ភូមិ ចំនួន​៣​ក្នុង ឃុំ ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប កាល​វេលា​ម៉ោង​១៧ និង ០០​នាទី​នា​រសៀល​ថ្ងៃ​ទី​២៨ ខែ មេសា ឆ្នាំ ២០១៦​ដែល​បាន​ធ្វើឲ្យ​លំនៅដ្ឋាន​របស់​បងប្អូន​ប្រជាព​ល​រដ្ឋចំនួន​១៦៣​ខ្នង រលំ និង របើក​ដំបូល ព្រមទាំង​ធ្វើ ឲ្យមាន​រងរបួស​មនុស្ស​ទៀតផង ។​លុះ​នៅ​ព្រឹក​ថ្ងៃ​ទី ២៩ ខែ មេសា ឆ្នាំ​២០១៦​នេះ ឯ​.​ឧ​បណ្ឌិ​តឃឹម ប៊ុន​សុង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង គ្រោះមហន្តរាយ​ខេត្ត បាន​ដឹកនាំ​ប្រតិភូ ខេត្ត​ចុះ​ពិនិត្យ​ពី​ស្ថានការណ៍​នៃ​ការប៉ះពាល់ និង ខូចខាត​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ស្រែណូយ​។​

​តាម​ការបញ្ជាក់​របស់​លោក​មេឃុំ និង លោក​អភិបាលស្រុក​វ៉ារិន បានឲ្យដឹង​ថា​នៅវេលា​ម៉ោង​១៧ និង ០០​នាទី មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ ដោយ​លាយឡំ​នឹង​ខ្យល់ក​ន្ទ្រា​ក់មក​ពី​ទឹស​បូ​ព៌ បាន​ឆ្លងកាត់​លើ​ភូមិសាស្ត្រ​ឃុំ ស្រែ​ណូយ បាន​ធ្វើឲ្យ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ ដួលរលំ និង ប៉ើង​ដំបូល ក្នុងនោះ​ក៏​មាន​មណ្ឌល សុខភាព , សាលារៀន សាលាឃុំ​ព្រមទាំង​ធ្វើឲ្យ​មនុស្ស​រងរបួស​ចំនួន ៣​នាក់ និង ខូចខាត​ទ្រព្យសម្បត្តិ​ផងដែរ ។​

​តាម​របាយការណ៍​របស់​សាខា​កាកបាទក្រហ​ម​កម្ពុជា​ខេត្ត ក្នុងការ​សម្រង​ធ្វើ​ស្ថិតិ​ពី​ផលប៉ះពាល់​ដោយ​ខ្យល់ ក​ន្ទ្រា​ក់​នេះ លោក​ស៊ុំ សំអន​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បានឲ្យដឹងថា លំនៅដ្ឋាន​ដែល​ទទួល​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់​នេះ សរុប​ចំនួន ១៦៣​ខ្នង ក្នុងនោះ​ភូមិ​ស្រែ​ពោធិ៍​ផ្ទះ​បើ​ង​ដំបូល ចំនួន ១០​ខ្នង , ភូមិ​ស្រែ​ណូយ ផ្ទះ​ដួលរលំ ចំនួន ០២​ខ្នង របើក​ដំបូល​២៧​ខ្នង របួស​មនុស្ស ០១​នាក់ , ភូមិ​គោក​វត្ត ផ្ទះ​ដួលរលំ ចំនួន ០៤​ខ្នង របើក​ដំបូល​១២០​ខ្នង មាន​របួស​មនុស្ស ០២​នាក់ ។​

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ស្ថានការណ៍​ខូចខាត​នោះ ឯ​.​ឧ​ឃឹម ប៊ុន​សុង​ក៏​បាន​សម្តែង​នូវ​ការ​សោក ស្តាយ​អាណិតអាសូ ចំពោះ​បងប្អូន​ក្រុម​គ្រួសារ​រងគ្រោះ​ទាំងអស់​ដែល​បាន​ខិតខំ​កសាង​នូវ​ជីវភាព​របស់​ខ្លួន​ដើម្បីឲ្យ​មាន​ទីជម្រង​រស់នៅ​សមរម្យ ប្រកប​ដោយ​សុភមង្គល​។ តែ​នេះ​ជា​អកុសល​នៃ​បាតុភូធម្មជាតិ ដែលជា ប្រធានស័ក្ត​មួយ​ដែល​យើង​មិន​អាច​គេច​ជៀស​បាន​ឡើយ​។​

​ឯកឧត្តម​បណ្ឌិត​ក៏​បាន​បន្តទៀតថា ការ​បម្រែ បម្រួល​អាកាសធាតុ បាន​កំពុង​ធ្វើឲ្យ​ភពផែនដី​យើង​ទទួល​រង​ដោយ​គ្រោះធម្មជាតិ មិន​ថា​នៅ​ប្រទេស​កម្ពុជា​ឡើយ នៅតាម​បណ្តា​ប្រទេស​មួយចំនួន​ក៏​ជួប​នូវ​គ្រោះ​ធម្មជាតិ​នេះ​ផងដែរ​។​ឯ​.​ឧ​ឃឹម ប៊ុន​សុង​ក៏​បាន​បញ្ជាក់ ផងដែរ​ថា​ក្នុង​គ្រា​ដែល​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ស្រុក តំបន់​មួយចំនួន​ខ្វះខាត​ទឹក​ប្រើប្រាស់ ក៏​ត្រូវ​បាន​ប្រមុខ រាជរដ្ឋាភិបាល​ក្រោម​កិច្ច​ដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បើក​នូវ​យុទ្ធនាការ​ក្នុង​ការចុះ ចែក​ទឹក​ដល់​ប្រជាពលរដ្ឋ រហូតដល់​មាន​ធ្លាក់​មក​គ្រប់គ្រាន់​ដោយ​មិន​ទុកឲ្យ​បងប្អូន​ណា​ម្នាក់​ស្លាប់​ដោយ​ឥត​ទឹក បរិភោគ​នោះឡើយ ។
​ក្នុង​ការចុះពិនិត្យ​នៃ​ផល​ខូចខាត​ដោយ​ខ្យល់ក​ន្ទ្រា​ក់​នេះ​ឯកឧត្តម​បណ្ឌិត ក៏​បាន​ធ្វើការ ណែនាំ​ដល់​អាជ្ញាធរ​ស្រុក​សំខាន់​កងកម្លាំង​សមត្ថកិច្ច​នគរបាល កងរាជអាវុធហត្ថ និង កម្លាំងប្រដាប់អាវុធ ត្រូវ​បញ្ចុះ​នូវ​កម្លាំង​ក្នុង​ការជួយ​រុះរើ​លំនៅដ្ឋាន​ដែល​បាន​ដួលរលំ ដើម្បី​រៀបចំ​ទុកដាក់​ឈើ​ដែល​នៅសល់​ក្នុង​ការបន្ត​ធ្វើ​ជម្រក​ថ្មី​ស្នាក់នៅ ព្រមទាំង​ចុះ​ជួយ​ធ្វើការ​ជួសជុល​លំនៅដ្ឋាន​ដែល​ដំបូល​របើក ដើម្បី​ឲ្យបាន​ពួក​គាត់​ស្នាក់នៅ ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​របស់​ពួកគាត់​ផងដែរ ។

​ម្យ៉ាងទៀត នៅ​ថ្ងៃស្អែក​នេះ គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​នឹង​នាំយក​នូវ​អំណោយ​សង្គ្រោះបន្ទាន់​យក​មក​ចែក​ជូន​បងប្អូន​រងគ្រោះ​ផង​ដែរ ដោយ​មិន​ប្រកាន់​គណបក្ស​នយោបាយ​ណាមួយ​ឡើយ​ព្រមទាំង​បាន​ចុះ​សួ​សុខទុក្ខ​អ្នក​រង​របួស​និង​អ្នក​ជម្ងឺ​នៅក្នុង​មណ្ឌល​សុខភាព​ស្រែ​ណូយ​ផងដែរ ៕
​ដោយ​(​លុច​ណា​ម​)​សៀមរាប​

 

20160430a (2) 20160430a (3) 20160430a (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.