ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

​រដ្ឋ​មន្ត្រី​សង្គមកិច្ច ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​អំណោយ​ចែកជូន​ដល់​ប្រជាជន​ចំនួន ២០០ គ្រួសារ ដែល​ងាយ​រងគ្រោះ អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩ និង បងប្អូន​រងគ្រោះ ដោយ​ទឹកជំនន់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

សៀមរាប ៖ នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាន​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​អំណោយ​ចែកជូន​ដល់​ប្រជាជន​ចំនួន ២០០ គ្រួសារ ដែល​អ្នក​ទទួល​ផល​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩ និង បងប្អូន​រងគ្រោះ ដោយ​ទឹកជំនន់ នៅក្នុង​សាលា​បឋមសិក្សា រើ​ល ស្ថិតនៅក្នុង​ភូមិ ត្រពាំង​ស្វាយ ឃុំ​រើ​ល ស្រុក ពួក ខេត្តសៀមរាប អំណោយ​ទាំងនេះ មានដូចជា អង្ករ មី ទឹកត្រី ទឹកស៊ិអ៊ីវ មុង ភួយ និង ថវិកា ជាដើម​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​តែងតែបាន​ចុះសួរសុខទុក្ខ ពិនិត្យមើល​ស្ថានភាព​ជីវភាព​របស់​អ្នក​ទទួល​ផល​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ និង អ្នករងគ្រោះ​ដោយ​ទឹកជំនន់​ខ្លះទៀត ដល់ផ្ទះ នៅ​តាម​ភូមិ​មួយចំនួន ហើយក៏​បាន​ទៅ​ពិនិត្យមើល​ដំណើរការ បើកប្រាក់ ជូន​បងប្អូន​អ្នកទទួលផល​ដោយផ្ទាល់​ផងដែរ ។​

​អំឡុង​ពេល​ជួប​សំណេះសំណាល ឯកឧត្តម រដ្ឋមន្ត្រី តែងតែ​បាន​ផ្តាំផ្ញើ​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាជន​ទាំងនោះ​ឱ្យ​យកចិត្តទុកដាក់​កុំ​ធ្វេសប្រហែស ថែរក្សា​សុខភាព និង សុវត្ថិភាព​ផ្ទាល់ខ្លួន ក៏​ដូចជា​សុខភាព និង សុវត្ថិភាព​គ្រួសារ​នៅ​អំឡុង​ពេល​ទឹកជំនន់​នេះ​ឱ្យបាន​ល្អ ហើយក៏​មិន​ត្រូវ​ភ្លេច​ជំងឺ​កូវី​ដ ១៩ ដែរ ព្រោះថា បើ​ទោះបីជា​កម្ពុជា កំពុង​ប្រឈម​នឹង​ទឹកជំនន់​ក្តី​ក៏​កម្ពុជា មិនទាន់​មាន​សុវត្ថិភាព​ទាំងស្រុង​ពី​ជំងឺ​កូវី​ដ ១៩ នៅឡើយ​ទេ ។​

​ឯកឧត្តម​រដ្ឋមន្ត្រី វង សូ​ត ក៏​តែងតែបាន​ផ្តាំផ្ញើ​ដល់​អ្នក​ទទួល​ផល​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ទាំងអស់ ឱ្យ​ប្រើប្រាស់​ថវិកា ដែល​រាជរដ្ឋាភិបាល កម្ពុជា​បើក​ផ្តល់ជូន តាមរយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ ១៩ នោះ​ឱ្យបាន​ត្រឹមត្រូវ ឱ្យបាន​ជា​ប្រយោជន៍​ដល់​គ្រួសារ ចៀសវាង​ការប្រើប្រាស់​មិន​បាន​ត្រឹមត្រូវ ដូច​ជា​យក​ទៅ​ចំណាយ​លើ​គ្រឿង​ស្រវឹង និង ល្បែងស៊ីសង​ជា​ដើម ហើយ​ការ​ផ្តាំផ្ញើ​បែបនេះ មិនមែន​ជា​លើក​ទី​១ ទេ គឺ​គេ​បានឮ​ឯកឧត្តម​រដ្ឋមន្ត្រី វង សូ​ត ថ្លែង​ផ្តាំផ្ញើ​បែបនេះ​ជា​បន្តបន្ទាប់​មក​ហើយ​។​

​គិត​រយៈពេល​២​ថ្ងៃ​មក ពោល​គឺ​នា​ថ្ងៃទី​១៩ និង​ទី​២០ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី វង សូ​ត បាន​ជួប​សំណេះសំណាល​, សួរសុខទុក្ខ​ប្រជាជន ដែលជា​អ្នក​ទទួល​ផល​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ និង​ប្រជាជន​រងគ្រោះ​ដោយ​ទឹកជំនន់ សរុប ៨០០​គ្រួសារ ដែល​រស់នៅ​ក្នុង​ខេត្ត​ចំនួន ៣ គឺ​ខេត្ត បាត់ដំបង​ ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប ហើយ​អំណោយ​ទាំងនោះ​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជា​ជាង​៣​ម៉ឺន​ដុល្លារ​អាមេរិក ។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ១៩ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម វង សូ​ត បាន​ជួប​សំណេះសំណាល សួរសុខទុក្ខ ចែក​អំណោយ ដល់​បងប្អូន​ប្រជាជន អ្នកទទួលផល​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ខាងលើនេះ និង អ្នករងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន ៣០០ គ្រួសារ​នៅ​ឃុំ ជ្រោយ​ស្តៅ ស្រុក ថ្មគោល ខេត្ត បាត​ដំបង​។ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា​ដដែល ឯកឧត្តម រដ្ឋមន្ត្រី វង សូ​ត ក៏​បាន​ចុះ​ជួប​សួរសុខទុក្ខ និង ចែក​អំណោយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ៣០០ គ្រួសា​ផ្សេងរ​ទៀត​នៅ​ខេត្ត បន្ទាយមានជ័យ ដែល​ពិធី​នោះ ធ្វើ​នៅក្នុង​វត្ត​ទឹកថ្លា ក្រុង​សេរី​សោភ័ណ ខេត្ត​បន្ទាយមានជ័យ ។ មកដល់​ពេល​នេះ​ចែក​បាន​ប្រជាពលរដ្ឋ​បាន​៨០០​គ្រួសារ​ហើយ​
​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.