ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

លោក ជុំ សែន សុទ្ធា ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កោះហៅ​អ្នក​សារព័ត៌មាន​បំភ្លឺ​ពាក់​ព័ន្ធ​មន្រ្តី​នគរបាល​ស្រុក​សាលា​ក្រៅ​គម្រាម​បាញ់​សម្លាប់​អ្នក​សារ​ព័ត៌មាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ រហូតមកដល់​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៦​កន្លងទៅនេះ អ្នក​សារព័ ត៌មាន​ចំនួន​៣​នាក់ ទី​១.​លោក អុក ទូច អាយុ​៤៣​ឆ្នាំ ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​អភិវឌ្ឍន៍ រស់នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ទី​២.​លោក អៀង សារ៉ូ​ន្នី​យ៉ា អាយុ​៣៧​ឆ្នាំ ភ្នាក់ងារ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ និង​លោក ឡោ សុខ​ហៃ អាយុ​៤៥​ឆ្នាំ ភ្នាក់ងារ​ទូរទស្សន៍​អប្សរា​ANN  ទាំង​ពីរ​នាក់​រស់នៅ​ក្រុងប៉ៃលិន ត្រូវបាន​លោក ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ចេញ​ដី​ការកោះហៅ​បំភ្លឺ ពាក់ព័ន្ធ​នឹង​ករណី​មន្ត្រី​នគរបាល​ស្រុក​សាលា​ក្រៅ​ម្នាក់ ជិះ​ម៉ូតូ​យក​កាំភ្លើង​ម៉ាក អាកា​ស្វាយ​បត់​ទៅ​គម្រាម​ប៉ង​បាញ់សម្លាប់​លោក អុក ទូ ច នៅក្នុង​ផ្ទះ​របស់​ខ្លួន បន្ទាប់ពី​បាន​ចុះ​ទៅ​សួរនាំ​ប្រជាពលរដ្ឋ​មួយ​កន្លែង​នៅក្នុង​ភូមិ ដែល​ត្រូវ​មន្ត្រីនគរបាល​ខិលខូច​រូបនោះ យក​កាំភ្លើង​ទៅ​បាញ់​បោះ​សេរី​អស់​ចំនួន​៤​គ្រាប់ កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ។ លុះ​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ស្រាប់តែ​នគរបាល​រូបនោះ បាន​ជិះ​ម៉ូតូ​ស្លៀកពាក់​ឯកសណ្ឋាន​នគរ​បាល ស្ពាយ​កាំភ្លើង​យក​ទៅ​ភ្ជង់​គម្រាម​បាញ់សម្លាប់​តែម្តង តែ​លោក អ៊ុក ទូច បាន​និយាយ​សម្របសម្រួល ទាន់ពេលវេលា ។​

​គួររំលឹកថា ហេតុការណ៍​គម្រាម​បាញ់សម្លាប់​អ្នកសារព័ត៌មាន​ម្នាក់នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​២០​នាទី​ល្ងាច​ថ្ងៃទី​១០ ខែ​មេសា កន្លងទៅ ស្ថិតនៅ​ក្នុង​ផ្ទះ​របស់​ជ​ន​រងគ្រោះ ឈ្មោះ អ៊ុក ទូច ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​អភិវឌ្ឍន៍ រស់នៅ​ភូមិ ឃុំ​ខាងលើ ។ ចំណែក​ការបាញ់បោះ​សេរី​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩ និង ៣០​នាទី​យប់​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​២០១៦ ដោយ​ជនសង្ស័យ​ម្នាក់ ឈ្មោះ ឃា សុខន ហៅ​ក្តាម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​មន្ត្រី​នគរបាល​ប្រចាំ​នៅ​ស្រុក​សាលា​ក្រៅ បាន​នាំគ្នា​ផឹកស៊ី​ស្រវឹង​ជាមួយ​មិត្តភក្តិ រួច​យក​កាំភ្លើង​អាកា​ស្វាយ​បត់​បាញ់​ចូលទៅ​ក្នុង​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​អស់​ចំនួន​៤​គ្រាប់ នៅក្នុង​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។  តែ​មិន​បណ្តាលឱ្យ​រងរបួស​ន​រណា​ម្នាក់​នោះ​ឡើយ ហើយ​រើស​បាន​សំបក​គ្រាប់​ចំនួន​៤ និង​ក្បាល​គ្រាប់​១​ផងដែរ ។​

​សូមបញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែ​មេសា កន្លងទៅ បន្ទាប់​ពី​អ្នក​សារព័ត៌ មា ន​ទូរទស្សន៍​២​នាក់ ត្រឡប់ទៅផ្ទះ​រៀងៗ​ខ្លួន​វិញ​ហើយ ទើប​ជនសង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​យក​កាំភ្លើង​ទៅ​ភ្ជង់​បាញ់សម្លាប់​ជនរងគ្រោះ​ខាងលើ ។ រហូតដល់​ព្រឹក​ថ្ងៃទី​១១ ខែ​មេសា លោក អ៊ុក ទូច បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អយ្យការ​អម​សាលាដំបូង ដើម្បី​ចាត់ការ​តាម​នីតិ វិធី ។​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ខាង​នេះ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៦​នេះ លោក ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចាប់ផ្តើម​ចេញ​ដី​ការកោះហៅ​ជនរងគ្រោះ លោក អ៊ុក ទូច ចូល​បំភ្លឺ​នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មេសា ចំណែក​ភ្នាក់ងារ​ទូរទស្សន៍​២​នាក់​ទៀត លោក​ព្រះរាជអាជ្ញា​កោះហៅ​ឱ្យ​ចូល​ទៅ​បំភ្លឺ​ធ្វើជា​សាក្សី​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល ។ តែ​មិន​ទាន់​មាន​ចំណាត់ការ​យ៉ាង​ណា​ទៅ​លើ​ជនសង្ស័យ ជា​មន្ត្រី​នគរបាល​នៅ​ឡើយ​ទេ ដោយ​លោក ជា វ៉ាន់​រ៉​ន ក្រឡាបញ្ជី​ព្រះរាជអាជ្ញា​អះអាងថា កំពុង​សាកសួរ​ជនរងគ្រោះ​និង​សាក្សី ហើយ​នៅពេល​ក្រោយ​នឹង​ឈានដល់ កោះហៅ​ជនសង្ស័យ​បាញ់បោះ​សេរី​នោះ​យកមក​សួរនាំ​ម្តង រួច​នឹង​ចាត់ការ​បន្ត​បើសិនជា​មាន​ករណី​គម្រាម​បាញ់​អ្នកកាសែត​មែន​នោះ ។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​យក​កាំភ្លើង​ទៅ​បាញ់​បោះ​សេរី​ពេលយប់​ព្រលប់ បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ ជា​ការ​ខុស​ច្បាប់​រួចទៅហើយ រីឯ ការ​យក​កាំភ្លើង​ចូលទៅ​ក្នុង​ផ្ទះ​ជនរងគ្រោះ លោក អ៊ុក ទូច រួច​គម្រាម ដោយ​មិន​ឱ្យ​ចុះ​ផ្សារ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការបាញ់បោះ​នោះ ក៏​ជា​ការខុសច្បាប់​មួយ​ទៀត​ដែរ ។ ដូច្នេះ​ប្រជាព ល​រដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន ក៏​ដូចជា​ភ្នាក់ងារ​សារព័ត៌មាន​ទាំងអស់ ដែល​ប្រចាំការ​នៅក្នុង​ខេត្ត​ប៉ៃលិន រង់ចាំ​មើល​ថា​តើ​ចំណាត់ការ​របស់​លោក ព្រះរាជអាជ្ញា ខេត្ត​ប៉ៃលិន នឹង​ធ្វើ​យ៉ាងម៉េច​ចំពោះ​មន្ត្រី​នគរបាល​ខិលខូច​បែបនេះ ឬ​មួយ​បណ្តែតបណ្តោយ​ឱ្យ​ដើរ​ហើរ សេរី​បង្ក​រឿ ង​ក្នុងសង្គម​ថែម​ទៀត ? ។​

​ចំណែក​លោក អ៊ុក ទូច ក៏​ដូចជា​ភ្នាក់ងារ​សារព័ត៌មាន​ទូរទស្សន៍​២​នាក់​ទៀត កំពុង តែ​ព្រួយបារម្ភ​ពី​សុវត្ថិភាព ខណៈ​មន្ត្រីនគរបាល​ដែល​បាញ់បោះ​សេរី​នោះ​មិន​ទាន់​ត្រូវបាន ខាង​តុលាការ​ចាត់ការ ឬ​យក​ទៅ​ណែនាំ​ដាក់​កិច្ចសន្យា​ឱ្យបាន​តឹងរឹង​បំផុត​នោះ ៕

 

IMG-20160422-WA0005 IMG-20160422-WA0000 IMG-20160422-WA0003 IMG-20160422-WA0004

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.