ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

សកម្មភាព​ជី​ករក​រ៉ែ​មាស ដោយ​ប្រើ​រំសេវ​បំផ្ទុះ​កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី​៖  សកម្មភាព​ជី​ករក​រ៉ែ​មាស ដោយ​ប្រើ​រំសេវ​បំផ្ទុះ នៅ​ខេត្ត​មណ្ឌលគិរី ហើយ​ថែមទាំង​បង្ក​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ការរស់នៅ និង​សុខភាព​របស់​ប្រជាពលរដ្ឋ ដោយ​ការជីក​រក​រ៉ែ​ទាំងអស់​នេះ ត្រូវបាន​គេ​អះអាងថា ពុំមាន​ច្បាប់​ទម្លាប់រឺ​អាជ្ញាប័ណ​ត្រឹម​ត្រូវ ពី​អាជ្ញាធរ​ពាក់ព័ន្ធ​នោះឡើយ​។​

​ប្រជាពលរដ្ឋ គណៈកម្មការ អាចារ្យវត្ត និង ព្រះសង្ឃ​គង់នៅ​វត្ត​ព្រៃ​មាស ភូមិ​អូរ​ក្ល ឃុំ​ង​ផ្លាស់ ស្រុក​កែវ​សីមា បាន​បង្ហើប​ប្រាប់​អ្នកយកព័ត៌មាន​ថា ជា​រៀងរាល់ថ្ងៃ​សកម្មភាព​ជី​ករក​រ៉ែ ដែល​នៅ​ជាប់​បរិវេណ​វត្ត បាន​កើតមាន​យ៉ាង​គគ្រឹកគគ្រេង ហើយ​ការជីក​រក​រ៉ែ​នេះ ក្រុម​ឈ្មួញ​នាំ​គ្នា​ប្រើ​គ្រាប់រំសេវ​បំផ្ទុះ​រណ្តៅ​ដី​លាន់​ទ្រហឹង​អឹងកង​។ ក្រៅពី​ការប្រើ​រំសេវ​បំផ្ទុះ​បំបែក​ថ្ម និង​ដី​ហើយ​នោះ ក្រុម​អ្នក​ជីក​រក​រ៉ែ​មាស បាន​នាំ​គ្នា​ប្រើ​ម្ស៉ៅ​គីមី ចម្រាញ់​យក​មាស​ថែមទៀត​ផង​ដែរ​។​

​ប្រជាពលរដ្ឋ ក៏ដូចជា​ព្រះសង្ឃ បាន​សម្តែង​ការធុញទ្រាន់ និង​សកម្មភាព​ជីក​យក​រ៉ែ​អនាធិបតេយ្យ​នេះ ព្រោះ​វា​បាន​រំខាន​យ៉ាងខ្លាំង​ដល់​ការរស់នៅ ជាពិសេស​ការប្រើ​ម្ស៉ៅ​គីមី បាន​និង​កំពុង​បង្ក​គ្រោះថ្នាក់ ដល់​សុខភាព របស់​ប្រជាពលរដ្ឋ និង​សត្វ​ចិញ្ចឹម​របស់​ពួកគាត់ ហើយ​លើសពីនេះ ម្ចាស់​រណ្តៅ​រ៉ែ​មាស​ទាំងអស់នោះ បាន​ដើរ​អួត​ក្អេងក្អាង​ថា ពួកគេ​ជា​ក្មួយ​មន្ត្រី ធំៗ ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា ដូច្នេះ​ពួកគេ​មិន​ខ្លាច រអា​អាជ្ញាធរ​ណា​មក​បង្ក្រាប​ស​កម្ម​ភាព របស់​ពួកគេ​ឡើយ​។​

​ក្រុម​ឈ្មួញ​អាងខ្នង​សែស្រឡាយ​ជា​អ្នកធំ ធ្វើ​សកម្មភាព​បំផ្លាញ​រ៉ែ​ធម្មជាតិ​ក្នុង​ខេត្ត​មណ្ឌលគិរី​នេះ ត្រូវបាន​គេ​អះ អាង​ថា មានឈ្មោះ ឈុំ មូ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត ឈ្មោះ ឆាន់ ទៀង ឈ្មោះ តែ គឹម​សាន ឈ្មោះ លឹម និង ម្នាក់ទៀត ឈ្មោះ លាង​។​

​ដោយឡែក មេឃុំ​ចុង​ផ្លាស់ បាន​ទទួលស្គាល់ថា ពិត​ជា​សកម្មភាព​បំផ្ទុះ​រំសេវ​រក​រ៉ែ​មាស យ៉ាង​អនាធិបតេយ្យ​ក្នុង​តំបន់​ខាងលើ នោះ​មែន ហើយ​កន្លងមក​សមត្ថ​កិច្ច​ធ្លាប់​បាន​បង្ក្រាប និង​ដកហូត​វត្ថុតាង ដូចជា​ជី​បំផ្ទុះ​ចំនួន ៦​បាវ គ្រឿង​បំផ្ទុះ​ចំនួន​១៣​ដុំ និង​សម្ភារៈ​មួយចំនួន​ធំ​ទៀត ព្រមទាំង​ធ្វើ​ការឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ៣​នាក់​ពាក់ព័ន្ធ និង រ៉ែ​មាស ។​

​លោក សាន់ ដា​រិទ្ធ ប្រធាន​មន្ទីរ​រ៉ែ​នង​ថាមពល​ខេត្ត អ្នកយក​ព័ត៌មាន​មិន​អាច​សុំ​ការបំភ្លឺ​បានទេ ព្រោះ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង ហើយ​មិន​មាន​អ្នក​ឆ្លើយតប​។​
​ចំណែក​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​ក៏​មិនអាច​សុំ​ការបំភ្លឺ បាន​ទេ​ព្រោះ​លោក​ជាប់​ប្រជុំ​។​

​ប្រភព​ក្រៅផ្លូវការ​បាន​បង្ហើប​ឲ្យដឹងថា កន្លងមក​នៅ​ក្រោយ​ពេល​លោក ស្វាយ សំ​អ៊ាង បាន​ឡើងកាន់​តំណែង​ជា​អភិបាលខេត្ត គេ​ឃើញ​មាន​មន្ត្រី​ជំនាញ​រ៉ែ នឹង​ថាមពល​ខេត្ត ចុះ​នៅ​ហាមឃាត់​សកម្មភាព​ជីក​យក​រ៉ែ​មាស​ខុស​ច្បាប់​ទាំងនោះ តែ​មិនដឹងថា មានរឿង​អ្វី​បាន​កើតឡើង​ខ្លះ​នោះទេ ព្រោះ​សកម្មភាព​បញ្ជប់​ការជីក​យក​រ៉ែ​មាស ឈប់​បាន​មួយ​ដង្ហើម​ចង្រឹ​ម​ប៉ុណ្ណោះ ក៏​បើក​ឲ្យមាន​ដំណើរការវិញ​៕
​ដោយ ៖​គឹម ចំរើន​

 

IMG-20160329-WA0010 IMG-20160329-WA0011

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.