ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ប្រធានរដ្ឋសភា​កម្ពុជា ទទួលពាន​រង្វាន់​សន្តិ​ភាព និង​ការអភិវឌ្ឍ ពី UMA

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ ប្រធានរដ្ឋសភា​កម្ពុជា គឺ​សម្តេច ហេង សំរិន កាលពី​ព្រឹក​មិញ​នេះ ត្រូវបាន​សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ អាស៊ាន​ហៅ​កាត់ UMA ប្រគល់​ពានរង្វាន់​សន្តិភាព និង​ការអភិវឌ្ឍ ដល់​សម្តេច ក្នុងនាម​សម្តេច​បាន​លើកស្ទួយ និង​ជួយ​ជ្រោមជ្រែង​ឲ្យមាន​សេរីភាព​សារព័ត៌មាន កា​បញ្ចេញមតិ និង​លំហូរ​សារព័ត៌មាន​ដោយ​សេរី និង​បាន​ផ្សព្វផ្សាយ យ៉ាង​ទូលំទូលាយ​។​

​លោក ប្រា​ស៊ីត សែន​រុងរឿង អគ្គលេខាធិការ UMA បាន​លើកឡើង​ថា UMA បានកើត ឡើង​ពី​សមាគមន៍​ជាច្រើន​មក​ពី​បណ្តា​អ្នកសារព័ត៌មាន​ដែល​មាន​បទពិសោធន៍​ដូចជា​ផ្នែក​សេដ្ឋកិច្ច នយោបាយ និង​សង្គម​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មកពី​ប្រទេស​កម្ពុជា វៀតណាម ឡាវ ភូមា ម៉ាឡេស៊ី និង​ប្រទេស​ថៃ​។ សរុប​សមាគមន៍ ៤៤ សមាជិក UMA ទាំងអស់​៤២១៤​នាក់​។​

​លោក​ថា UMA បាន​យល់ឃើញថា សម្តេច ហេង សំរិន សម្តេ​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សក្តិសម នឹង​ទទួលបាន​ពានរង្វាន់​សន្តិភាព និង​ការអភិវឌ្ឍន៍ ព្រោះថា សម្តេច​បាន​ខិតខំ​ធ្វើ​ការអភិវឌ្ឍន៍​ប្រទេស​ពី​របប​ខ្មៅ​ងងឹត​ខ្មែរក្រហម រហូតមកដល់​មានមុខមាត់​សព្វថ្ងៃនេះ​។​

​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ថ្លែងថា ការប្រគល់​ពានរង្វាន់​ដល់​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ថ្ងៃនេះ គឺ​ជាប្រ​តិ្តសាស្ត្រ​សម្រាប់​កម្ពុជា​ដែលអ​គ្គ​លេខាធិការ នៃ​សហព័ន្ធ​ប្រព័ន្ធ​ផ្សាព្វផ្សាយ​អាស៊ាន (UMA) ប្រគល់​ពានរង្វាន់​សន្តិភាព និង​ការអភិវឌ្ឍ ជូន​សម្តេច ដែល​បាន​លើក​ស្ទួយ​និង​ជួយ​ជ​ម្រោម​ជ្រែង​ឲ្យមាន​សេរីភាព​សារព័ត៌មាន ការបញ្ចេញមតិ និង​លំហូរ​សារព័ត៌មាន​ដោយ​សេរី​និង​បាន​ផ្សព្វផ្សាយ យ៉ាង​ទូលំទូលាយ តាមរយៈ​បញាត្តិ ច្បាប់​នានា ក្នុងប្រទេស​កម្ពុជា​។​
«​ជា​ឧ​ទារហណ៍​ដែល​មាន​ស្រាប់ ច្បាប់​ស្តីពី​របប​សារព័ត៌មាន មិន​មាន​ការត្រួតពិនិត្យ​មុន​ពេល​បោះពុម្ភផ្សាយ និង​គ្មាន​ជន​ណា​ម្នាក់​ត្រូវបាន​ចាប់ចង ឬ​ជាប់​ពន្ធនាគា​ដោយសារ​ការបញ្ចេញមតិ​ឡើយ ក៏ដូចជា​ពង្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ដែល​ទាំងអស់​នេះ​សុទ្ធ​ជា​កត្តា​បញ្ជាក់​ពី​អន្តរ​នីតិបញ្ញត្តិ​ដែល​បាន នឹង​កំពុង​ជួយ​ជ្រោមជ្រែង​លើកស្ទួយ សេរីភាព​សារព័ត៌មាន​»៕
​ដោយ ហុក វិបុល​
 

2016_03_29_03_02_49

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.