ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

សកម្ម​ភាព​​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​​គំរូ​ថ្មី​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មណ្ឌល​គី​រី​​កំពុង​​ដំណើរ​​ការ​យ៉ាង​សស្រាក់ស្រាំ​ ទោះ​ជួប​ផលលំបាកខ្លះៗក៏ដោយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី​ ៖ ការធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មណ្ឌល​គី​ រី​បាន​រង​នឹង​ឧបសគ្គ​ខ្លះៗ​ដោយ សារ​តែ​ប្រជាពលរដ្ឋ ជនជាតិដើម​ភាគតិច​មិន​ព្រម​ធ្វើ ដោយសារតែ​មិន​ចង់​បង់​តម្លៃ​១​ម៉ឺន​រៀល​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​នេះ​។

​ ការ​មិន​ព្រម​ធ្វើ​អត្ត​សញ្ញាប័ណ្ណ​ថ្មី​ដោយ​បញ្ហា​នេះ​ហើយ គឺ​កំពុង​ក្លាយ​ជា​ចំណោទ​ប្រឈម​មួយ​ដែល​កម្ពុជា​កំពុង ជម្រុញ​ការធ្វើ អត្ត​សញ្ញាប័ណ្ណ​ថ្មី​ដល់​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាងមុខនេះ​។

​សេចក្តីរាយការណ៍​ពី​ខេត្ត​មណ្ឌលគិរី​ បានអោយដឹងថា បន្ទាប់​ពី​បាន​ផ្តល់​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ដល់​ប្រជាពលរដ្ឋ ចំនួន​៣២៤៩ នាក់​កាលពី​ឆ្នាំ​២០១៥​រួចមក អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា​ខេត្ត​មណ្ឌល​គី​រី​បាន​បន្ត​សកម្មភាព​ ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី ជូន​ប្រជាពលរដ្ឋ​ក្នុង​ឆ្នាំ​២០១៦ ខណៈ​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​១៥​ឆ្នាំ ក៏​មាន​ការកើនឡើង​ផងដែរ​។​

​ អធិការរង​ទទួលបន្ទុក​អត្តសញ្ញាណ​កម្ម​បានឲ្យដឹងថា កន្លង​មក​មន្ត្រី​ជំនាញ​បាន​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ជូន​ប្រជាពលរដ្ឋ​នៅ តាម​មូលដ្ឋាន នឹង​ផ្តល់ជូន​រួច​ម្តង​ហើយ​កាលពី​ឆ្នាំ​២០១៥​ក្នុង​នោះ​ចាប់ពី​ថ្ងៃ​ទី​១​ មករា​២០១៥​រហូត​ដល់​ថ្ងៃ​១១​កញ្ញា​២០១៥​ប្រជា​ពល រដ្ឋ​ក្នុង​ឃុំ​ចំនួន​០៦​ក្នុងស្រុក​កែវ​សីមា បាន​ទ​ទូល​អត្តសញ្ញាណប័ណ្ណ​២០១២​នាក់​។ ​ហើយ​នៅ​ថ្ងៃ​២៩​មិនា​នេះ អធិការដ្ឋាន នគរបាល ក៏បាន​ផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​ដល់​អជ្ញាធរ​ចំនួន​២៤៣៦​នាក់ ដើម្បី​យក​ទៅ​ប្រគល់​អោយ​ប្រជាពលរដ្ឋ​ដល់​លំនៅដ្ឋាន​ផងដែរ​។​

​ សូមជម្រាបថា កន្លង​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី បានប្រគល់​អត្តសញ្ញាណ​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ សរុប ២៣ ៩២៣ នាក់ ស្រី ៦ ៩៩៥ នាក់​។​

​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​លោក តូច យ៉ុន បញ្ជាក់ថា មន្ត្រី​របស់​លោក​បាន​ជួបប្រទះ​បញ្ហា​ប្រឈម​នានា ដូចជា ការមិន យល់​ពី​តម្លៃ​របស់​អត្ត​សញ្ញាប័ណ្ណ​(​បងប្អូន​ជនជាតិភាគតិច​ខ្វះ​ចំនេះដឹង​) ភូមិសាស្ត្រ​ផ្លូវ​តំបន់​ព្រៃភ្នំ​ពិបាក​ធ្វើ​ដំណើរ (​ត្រូវ​ចុះ​ធ្វើ​ដល់ មូលដ្ឋាន​នា​ពេលកន្លងមក​) ហើយ​ពេល​ថ្មីៗ​នេះ ការធ្វើ​អត្តសញ្ញាណប័ណ្ណ តម្រូវឲ្យ​មាន​ការបង់​ប្រាក់​មួយ​ម៉ឺន​រៀល​។

ប្រជាពលរដ្ឋ​ខ្វះ​ បញ្ជី​អត្រានុកូដ្ឋាន ដូច្នេះ​ហើយ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ដែល​ជា​ជនជាតិ​ភាគតិ​ច មួយចំនួន​គាត់​គិតថា មិនចាំបាច់​ធ្វើ​ទេ ព្រោះ​គាត់​រស់នៅ​ជិត​មួយ​ជីវិត​ហើយ មិន​ដែល​ផង ចឹង​មិនបាច់​ធ្វើ​ក៏​មិន​អី​ដែរ នាំ​តែ​អស់​លុយ នឹង​ប្រជាពលរដ្ឋ​មួយចំនួន ខ្វះ​បញ្ជី អត្រានុកូលដ្ឋាន ។​

កម្ពុជា​កំពុង​ស្ថិត​ ក្នុង​ការ​ជម្រុញ​ការ​ធ្វើ​អត្តសញ្ញាណ​កម្ម​ថ្មី​ដែល​គម្រោង​នឹង​ត្រូវ​ បញ្ចប់​អោយ​ហើយ​នៅ​ចុងឆ្នាំ​២០១៦​នេះ​។ សេចក្តីរាយការណ៍​បានអោយដឹងថា កន្លង​មក​បញ្ហា​ដែល​កើតឡើង​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី​ធ្លាប់​ត្រូវ បាន​លើកឡើង​ដើម្បី​រក​វិធី​ដោះស្រាយ ដោយសារ​ប្រជាពលរដ្ឋ​ជនជាតិភាគតិច​បានស្នើ​អោយ​ទម្លាក់ចោល​ការបង់ប្រាក់​១​ ម៉ឺន​ដែលជា​អាករ​សម្រាប់​បង់​ជូន​ថវិការដ្ឋ ។​

​សេចក្តីរាយការណ៍​ បានអោយដឹងថា បើសិនជា​មាន​ការ ទម្លាក់​ការបង់ប្រាក់​១​ម៉ឺន​រៀល​ចំពោះ​ប្រជាពលរដ្ឋ​ជន ជាតិ​ភាគតិច នៅ​ទីនោះ គឺ​នឹង​នាំអោយ​មាន​ចំណោទ​ប៉ះពាល់​ដល់​កន្លែង​ខ្លះ​ទៀត​ដែល​មាន​សហគមន៍​ ជនជាតិភាគតិច ៕
​គឹម ចំរើន​

 

IMG-20160329-WA0004 IMG-20160329-WA0003

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.