ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

សកម្មភាព​ដឹកឈើ​នៅក្នុង​ស្រុក​កែវ​សីមា​នៅតែ​បន្ត​ដំណើរការ​យ៉ាង​រលូន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ សកម្មភាព​ដឹកឈើ​នៅក្នុង​ស្រុក​កែវ​សីមា​នៅតែ​បន្ត​ដំណើរការ​យ៉ាង​រលូន ទោះបីជា​មាន​បទបញ្ជា​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដ៏​ក្តៅគគុក​ពី​សម្តេច​នាយករដ្ឋមន្ត្រី​តេជោ ហ៊ុន សែន កាលពី​ថ្ងៃ​១៥ មករា ២០១៦​មក ដែល​មាន​ឯកឧត្តម​នាយ​ឧត្តមសេនីយ៏ សៅ សុខា ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ក៏​ដោយ​រហូតមកដល់​សព្វថ្ងៃនេះ គឺ​នៅតែ​មាន​ក្រុម​ឈ្មួញ​មួយ​ក្តាប់​តូច​នៅតែ​បន្ត​ការ​លួច​ឆ្មក់​ធ្វើចរាចរណ៌​ដឹកជញ្ជូន​ឈើ​យ៉ាង​សស្រាក់សស្រាំ​នៅតាម​បណ្តោយ​ខ្សែរ​បន្ទាត់​ព្រំដែន​គោក ក៏ដូចជា​តាម​ច្រករបៀង​នៅក្នុង​ស្រុក​កែវ​សីមា​ខេត្ត​មណ្ឌលគិរី ។​

​ទាក់ទិន​បញ្ហា​នេះ គេ​សង្កេតឃើញថា ក្រុម​ឈ្មួញ​ទាំង​នោះ​ហាក់ដូចជា​មិន​មាន​ការទប់ស្កាត់ និង​បង្ក្រាប់​ពី​មន្ត្រី​ជំនាញ​ណាមួយ​នោះទេ ពោល​គឺ​ហាក់ដូចជា​មាន​ការឃុបឃិត​គ្នា​រវាង​ឈ្មួញ និង​មន្ត្រី​ជំនាញ​ទាំងនោះ​។​
​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ច្រករបៀង​ក៏ដូចជា​នៅតាម​ដងផ្លូវ​ដែល​ស្រប​នឹង​ខ្សែរ​បន្ទាត់​ព្រំដែន​បាន​រាយ​ការណ៏​ថា​នៅ​តែ​មាន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់​យប់​ដដែល​ដូច​កាល​ពី​សម្តេច​តេជោ ហ៊ុន សែន មិនទាន់​បាន​ចេញ​បញ្ជា​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ។​

​ប្រភព​ក្រៅផ្លូវការ​មួយទៀត​បាន​អោយដឹងថា នៅ​ចំណុច​៣៥​គេ​តែងតែ ឃើញ​មាន​ប្រភេទ​ឡានតូច​ដឹកឈើ​ចូល​ក្នុងផ្ទះ របស់​មន្ត្រីនគរបាល​ឈ្មោះ យ៉ាំង ចា​រៀងរាល់​យប់​ស្ទើរតែ​ទល់​ភ្លឺ​ក្នុង​មួយ​យប់ៗ ។

​ដោយឡែក ប្រពន្ធ​របស់​លោក យ៉ាំង ដែល​ជា​មន្ត្រី​នគរបាល​រូបនោះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ឈើ​ដែល​ដឹក​ចូល​ក្នុងផ្ទះ​របស់​គាត់​នោះ មិនមែន​ជា​ឈើ​របស់​គាត់​ទេ គឺ​ឈើ​របស់​អ្នកដទៃ​គេ​ដឹក​យក​មក​ផ្ញើ​ក្នុងផ្ទះ​របស់​គាត់​តែ​ប៉ុណ្ណោះ​។​

​ចំណែកឯ​លោក ជុ​យ សុខ​ឃាង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ចាប់ពី​ពាក់កណ្ដាល​ខែ​មករា រហូតមកដល់​ថ្ងៃ​ទ​២៩ មិនា នេះ ផ្នែក​រដ្ឋបាល​ព្រៃ​កែវ​សីមា​បាន​ធ្វើ​ការបង្ក្រាប​បាន​ប​ទ​ល្មើស​មួយចំនួន​រួចមក ហើយ​ព្រមទាំង​កំពុងតែ​បន្ត​ខិតខំ​ទប់​ស្កាត​បន្ថែមទៀត​មិន​បញ្ឈប់​ត្រឹមនឹង​នោះទេ ក្នុងនោះ លោក​ក៏​បាន​បញ្ជាក់បន្ថែម​ផងដែរ​ថា ទោះជា​យ៉ាងណា ក៏​នៅតែ​មាន​ចន្លោះប្រហោង​ខ្លះ​ដែរ​វា​មិន​អាច​ទប់ស្កាត់បាន​មួយរយ​ភាគរយ​នោះទេ ៕
​ដោយ ៖ គឹម  ចំរើន​

 

IMG-20160329-WA0002 IMG-20160329-WA0001

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.