ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង

លោក ម៉ាន សុ​គ្រី ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​វេទិកាសាធារណៈ​ជាប់​មូលដ្ឋាន​ក្រុង​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​ខេត្ត​កំពត​)៖ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២០ នៅ​សាលាក្រុង​កំពត លោក ម៉ាន សុ​គ្រី រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ក្រុង​កំពត បាន​ដឹកនាំ​កិច្ចប្រជុំ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​កំពត ខេត្ត​កំពត ដើម្បី​បូក​សរុប​លទ្ធផល​ការងារ​វេទិកាសាធារណៈ​រយៈពេល​៩ ខែ ឆ្នាំ​២០២០ និង​លើក​ទិសដៅ​បន្ត​។​

​តាម​របាយការណ៍​រប​ស់លោ​កលាង រឿន​សុធី អភិបាលក្រុង​កំពត និង​ចៅសង្កាត់​ទាំង​៥ នៃ​ក្រុង​កំពត​បានឲ្យដឹង វឌ្ឍនភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​កំពត​ធ្វើ​វេទិកាសាធារណៈ​ស្វែងរក​តម្រូវការ បញ្ហា​ប្រឈម​និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០២០ នេះ​បាន​ចំនួន​១៩​លើក​មាន​សមាជិក​ក្រុម​ការងារ​ចំនួន​៤០៥​នាក់ និង​ប្រជាពលរដ្ឋ​ចំនួន​១៤៥១​នាក់​ប្រមូល​បាន​បញ្ហា​សំណូមពរ ៧៧​ករណី ក្នុងនោះ​បាន​ដោះស្រាយ​ចំនួន​១៧​ករណី កំពុង​ដោះស្រាយ​ចំនួន​៤៦​ករណី នឹង​មិន​ទាន់​ដោះស្រាយ​ចំនួន​១៤​ករណី​។​

​ក្នុងឱកាស​នោះ លោក ម៉ាន សុ​គ្រី រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​និង​ជា​ប្រធាន​ក្រុម​ការងារ​បាន​បញ្ជាក់ថា គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ពិតជា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការបំរើ​សេវា​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​ទាន់ពេលវេលា​ប្រកបដោយ​ទទួល​ការខុសត្រូវ​ខ្ពស់​។
​ជា​ការពិត ចាប់តាំងពី​ក្រុមការងារ​នេះ​បាន​បង្កើត គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បាន​ខិតខំ​អនុវត្ត​ភារកិច្ច​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​ការអប់រំ ផ្សព្វផ្សាយ និង​ការដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា ក្នុង​សកម្មភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​យ៉ាង​ល្អប្រសើរ​។ ពិសេស ក្នុង​ស្ថាន​ជួប​វិបត្តិ​ជំងឺ​ឆ្លងកូវី​ដ ១៩ ក្រុមការងារ​រាជរដ្ឋាភិបាល​បាន​ធ្វើ​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ គ្រប់គ្រង​ទិន្នន័យ ពលករ​ត្រឡប់មក​ក្នុងប្រទេស​និង​ក្រៅប្រទេស និង​ចូលរួម​បរិច្ចាគ តាម​រូបភាព​ផ្សេងៗ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រជាពលរដ្ឋ​ខ្វះខាត​និង​បង្ការ​ទប់ស្កាត់​មិន​មែន​ជំងឺ​កូវី​ដ​១៩​ឆ្លង​ដល់​សហគមន៍​ឡើយ​។​

​លោក ម៉ាន សុ​គ្រី ក៏​បាន​ក្រើនរំលឹក​ដល់​ក្រុមការងារ ឲ្យ​បន្ត​ពង្រឹង​សកម្មភាព​ការងារ​ថ្នាក់ក្រុង ដើម្បី​អោយ​មាន​ការទទួល​ខុស​ត្រូវ​ច្បាស់លាស់ ខិតខំ​ដោះស្រាយ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​បាន​សំណូមពរ បញ្ហា​ទំនាស់​នានា បញ្ចៀស​ភាព​អសកម្ម ដែល​អាច​បង្ក​ឱ្យ​មានភាព​ថ្នាំងថ្នាក់​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​នាំ​ឲ្យ​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​គ្រាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល ជំរុញ​មន្ត្រីរាជការ ក្រុម​ការងារ​អោយ​ខិតជិត​និង​ប្រជាពលរដ្ឋ​ដើម្បី​ស្តាប់​និង​ទប់ស្កាត់​ឲ្យទាន់​ពេលវេលា​ពី​សំណាក់​ជន​អគតិ​មួយចំនួន​ដែល​តែងតែ​បំភ្លើស​បំភ្លៃ​ព័ត៌មាន​ការពិតដ​ល់​ប្រជាពលរដ្ឋ ពង្រឹង​ការងារ​នៅ​មូលដ្ឋាន​ភូមិ​សង្កាត់​ឲ្យបាន​រឹងមាំ ពិសេស​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព បន្ត​ចុះ​រៀបចំ​វេទិកា​សាធារណៈ នៅតាម​បណ្ដា​សង្កាត់ តាម​ផែនការ​ដែល​បាន​គ្រោងទុក នឹង​បន្ត​ធ្វើ​ការសម្របសម្រួល​ទំនាស់​រវាង​ប្រជាពលរដ្ឋ​និង​ប្រជាពលរដ្ឋ រាល់​ដំណោះស្រាយ​ដើម្បី​កែលម្អ​ចំណុច​ខ្វះខាត អភិវឌ្ឍ​និង​ជំរុញ​យន្តការ​នេះ​ឲ្យ​កាន់តែ​មាន​ដំណើរការ​ល្អ​ប្រសើរ​ថែម​ទៀត​៕
​សេង ណា​រិទ្ធ​
​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.