ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​លេខ ២១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តកណ្តាល ៖ កាលពី​ព្រឹក​ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ​២០១៦​មន្ត្រីរាជការ​អាជ្ញាធរ​ស្រុក​ស្អាង​និង​ខេត្តកណ្តាល​លោ​គ្រូ​ អ្នកគ្រូ​មេឃុំ​មេភូមិ​និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុៈករ​ ​មក​ជូ​ម​ជុំគ្នា​ក្នង​បរិវេណ​សាលារៀន​វិទ្យា​ល័យស្រុក​ស្អាង​និង​បាន​រៀបចំ ​កម្មវិធី​បដិស​ដ្ឋា​រៈកិ​ច្ច​ទទួល​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​មក បើក​ការដ្ឋាន គម្រោង​ធ្វើអោយ​ប្រសើរ​ឡើង​ផ្លូវជាតិ​លេខ​២១ ដែល​មាន​ប្រវែង ៦៣,៦​គីឡូម៉ែត្រ ក្រោម​កម្ចី​ឥណទាន​លេខ KHM-12 (EDCF-EXIM BANK OF KOREA) ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​មាន​ថវិកា​សរុប ចំនួន ៦១,៦​លាន​ដុល្លារ ក្នុងនោះ​ថវិកា​កម្ចី​សម្បទាន​ពី​សាធារណរដ្ឋ​កូរ៉េ ៥២,៥៤​លាន​ដុល្លារ និង​ថវិកាបដិភាគ ៩,០៦ លាន​ដុល្លារ ។ គម្រោង​នេះ​ត្រួតពិនិត្យ​ដោយ​ទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុន​អន្តរជាតិ DASAN Consultant Co.Ltd និង​សាងសង់​ដោយ​ក្រុមហ៊ុន Hanshin E&C Co.Ltd ។​

​ផ្លូវជាតិ​លេខ ២១ នេះ​គឺជា​ផ្លូវ​មួយ​ដែល​មាន​ចម្ងាយ​ជិត​ជាងគេ​ពី​ភ្នំពេញ​ទៅ​វៀតណាម ផ្លូវ​ជាតិ​នេះ​បាន​ចាប់ផ្ដើម​ធ្វើការ​ស្ដារ​ទន្ទឹមគ្នា​នឹង​នយោបាយ​ត​ ភ្ជាប់​សមាហរណកម្ម​ផ្ទៃក្នុង​ជាតិ​។ ផ្លូវជាតិ​លេខ​២១ នេះ នឹង​ក្លាយទៅជា​សរសៃឈាម​ដ៏​សំខាន់​មួយ​រួមចំណែក​កែប្រែ​តំបន់​ដាច់ស្រយាល​តាម ​ព្រំដែន​អាច​ភ្ជាប់​មក​ជា​ទីប្រជុំជន​បង្ក​លទ្ធភាព​ដល់​ការអភិវឌ្ឍ​ សេដ្ឋកិច្ច​ក្នុង​តំបន់ ជាពិសេស​ក្នុង​ស្រុក​កោះធំ និង​ស្រុក​ស្អាង ។ ម្យ៉ាង​ទៀត​ផ្លូវ​នេះ​នឹង​ក្លាយទៅជា​បណ្ដាញ​ផ្លូវ​ដឹកជញ្ជូន​ទំនិញ និង​ផលិតផល​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​មក​កាន់​ទីក្រុង​ភ្នំពេញ និង​ទៅ​វៀតណាម​ផងដែរ​។ កាលណា​មាន​ផ្លូវ​ល្អ​ហើយ​នោះ តម្លៃ​នៃ​ការដឹកជញ្ជូន​ក៏​ចុះថោក​ដែរ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ប្រទេស​កូរ៉េ​ដែល​តែងតែ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ ជាមួយ​កម្ពុជា ជា​ពិសេស​តាមរយៈ​ការផ្ដល់​ជំនួយ​ផ្សេងៗ ។ ទំនាក់ទំនង កម្ពុជា​–​កូរ៉េ គឺ​បាន​ចាប់បដិសន្ធិ​ឡើង​នៅ​ឆ្នាំ ១៩៩៦ ក្រោម​ការដឹកនាំ​របស់ សម្ដេច​តេជោ ដែល​បាន​ពង្រឹង​ទំនាក់ទំនង និង​សហប្រតិបត្តិការ​រហូត​មក​ទល់​សព្វថ្ងៃ​នេះ​។​

​ទន្ទឹម​នឹង​ ការសាងសង់​ផ្លូវជាតិ​លេខ ២១ នេះ សម្ដេច​តេជោ បាន​សំណូមពរ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ដងផ្លូវ​ជាប់​គម្រោង​នេះ មេត្តា​យោគយល់​ចំពោះ​ផលប៉ះពាល់​ទាំង​ការប៉ះពាល់​លំនៅដ្ឋាន និង​ការដ្ឋាន​សាងសង់​ដែល​អាច​បង្ក​សម្លេង​រំខាន​ផ្សេងៗ​អំពី​គ្រឿងចក្រ​ ជាដើម​។​
​ទន្ទឹម​នឹង​យើង​មាន​ផ្លូវ​ល្អ​ប្រើប្រាស់ សូម​បងប្អូន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ផ្សេងៗ​។ សូម​គោរព​ស្រឡាញ់​ជីវិត​ខ្លួនឯង និង​គោរព​ជីវិត​អ្នក​ដ៏​ទៃ​ផង​។​

​នៅក្នុង​ឱកាស​នេះ​ដែរ សម្តេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស សូម​ជួប​តែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ ជាតិខ្មែរ​ខាងមុខនេះ​។ មុន​នឹង​បញ្ចប់​កម្មវិធី សម្តេច​តេជោ បាន​អញ្ជើញ​បញ្ជា​គ្រឿងចក្រ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​លេខ ២១ ចាប់ពី​ពេលនេះ​តទៅ​៕
​សហការី ហុក វិបុល​

 

2016-03-28-09.35.53

 2016-03-28-09.18.11 2016-03-28-09.35.52 2016-03-28-08.19.06

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.