ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
(បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦

​អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​មួយ​ខ្នង ដោយ​ពុំ​បាន​ពន្លត់ភ្លើង​ចង្ក្រាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រតនគិរី ៖ អធិការ​ស្រុក​អូរយ៉ាដាវ​លោក​ម៉ៅ សាន់ បាន​ប្រាប់ឲ្យដឹង​ថា​លំនៅដ្ឋាន​មួយ​ខ្នង​សង់​ពី​ឈើប្រក​ស័ង្កសី​មាន​ទំហំ​៩x១២​ម៉ែត្រ ត្រូវបាន​អគ្គីភ័យ​ឆេះ​ម៉ត់​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​យប់​ថ្ងៃ​ទី​២៧ ខែ​មិនា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ​។​

​លោកធិកា​ររូប​នោះ​បន្ត​អោយដឹងទៀតថា​អគ្គីភ័យ​ឆេះ​លំនៅដ្ឋាន​ខាងលើនេះ​បណ្តាលមកពី​ភ្លើងចង្ក្រាន​ដោយសារ​ម្ចាស់ផ្ទះ​ធ្វេសប្រហែស​ព្រោះ​បន្ទាប់​ពី​ចំអិន​អាហារ​ពេល​យប់​រួច​ពុំ​បាន​ពន្លត់ភ្លើង​ចង្ក្រាន​។​

​លោក​ម៉ៅ សាន់ បញ្ជាក់​អោយដឹង​ទៀត​ថា ម្ចាស់ផ្ទះ​មានឈ្មោះ​ពួយ ឈិន អាយុ​៥៥​ឆ្នាំ ជនជាតិ​ច្រាយ មុខរបរ​លក់​ចាប់ហួយ​បន្តិចបន្តួច ប៉ុន្តែ​សំណាងល្អ​ពុំ​មាន​បង្ក​គ្រោះថ្នាក់​ដល់​សមាជិក​ក្រុមគ្រួសារ​និង​រាលដាល​ឆេះ​ដល់​ផ្ទះ​អ្នកជិតខាង​ពោល​គឺ​សមត្ថកិច្ច​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​នៅក្បែរ​នោះ​ជួយ​ទាន់ពេលវេលា​។ ចំណែក​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​រួមមាន​ឆេះ​ស្រូវ​ចំនួន​៥​តោន លុយ​១​ពាន់​ដុល្លា ប្រាក់​ចំនួន​៣០​ម៉ឺន​រៀល ម៉ាស៊ីនភ្លើង​២​គ្រឿង និង​ម៉ា​ស៊ី​កាត់​ស្មៅ​មួយ​គ្រឿង​ត្រូវ​អគ្គីភ័យ​លេប​ត្របាក់​អស់​។​

​លោក​អធិការ​បាន​បន្តទៀតថា មូលហេតុ​ដែល​ធ្វើការ​ជួយ​ពន្លត់​មិន​ទាន់​នោះ​គឺ​រថយន្ត​ពន្លត់​អគ្គីភ័យ​ស្នងការ​ខេត្ត​មក​ជួយ​ដែរ​តែ​ជួយ​មិនទាន់ មាន​ចំងាយ​ឆ្ងាយ​ពី​ខេត្ត​៧០​គីឡូម៉ែត្រ​។​

​បើ​តាម​ពត៌មាន​ពី​លោកពួយ ឈិន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​ម្ចាស់ផ្ទះ​រងគ្រោះ​បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ​កូន​នឹង​ប្រពន្ធ​របស់​គាត់​បាន​នាំគ្នា​ចូល​ដេក​អស់​ហើយ ស្រាប់តែ​ដល់​ពេល​កើតហេតុ​នោះ​មាន​ភ្លើង​ឆេះ​ចេញ​ពី​ចង្ក្រាន​បាយ​ខាងក្រោយ​ផ្ទះ​ធ្វើឲ្យ​ពួកគាត់ភ័​ឆោឡោ ម្ចាស់ផ្ទះ​បញ្ជាក់ថា​ភ្លើង​ដែល​ឆេះ​នេះ​មូលហេតុ​កើតចេញពី​ភ្លើងចង្ក្រាន​ដែល​គាត់​ដាំបាយ​ពី​ល្ងាច​ភ្លេច​ចាប់​ធ្យូង​ចេញពី​ចង្ក្រាន​ទើប​បង្ក​ឲ្យមាន​ភើ្ល​ង​ឆេះ​បែបនេះ​តែម្តង​៕
​សន ចាន់​ឌី​

 

20160327ch1 (5) 20160327ch1 (4)

Filed in: អគ្គិភ័យ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.