ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

សិប្បកម្ម​កែឆ្នៃ​ឈើ ជាច្រើន​កំពុង​ធ្វើ​សកម្មភាព​តាម បណ្តោយ​ផ្លូវ ជាតិ​លេខ​៧៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖​សិប្បកម្ម​កែឆ្នៃ​ឈើ ជាច្រើន​កំពុង​ធ្វើ​សកម្មភាព​អារ ជ្រៀក និង​កែឆ្នៃ ជា​របស់របរ​ផ្សេងៗ​យ៉ាង​អនាធិបតេយ្យ បើទោះបី ជា ខេត្តមណ្ឌលគិរី​កំពុងតែ​ធ្វើ​យុទ្ធនាការ​ក្តៅបង្ក្រាប​បទល្មើស​ព្រៃឈើ​ក៏​ដោយ​។​

​រោង​សិប្បកម្ម​កែឆ្នៃ​ឈើ​ទាំងនោះ ត្រូវ​គេ​ឃើញ​ថា បានដាក់​ដំណើរការ​រាយប៉ាយ ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​រាប់សិប​កន្លែង តាម បណ្តោយ​ផ្លូវ ជាតិ​លេខ​៧៦ ចាប់តាំងពី​ភូមិ​ពូ​ជ្រៃ រហូត​ដល់​ភូមិ​ដេ អេ នៃ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា និង​ក៏​ស្ថិតក្នុង​តំបន់​ព្រៃ កា​ពារ​មណ្ឌលគិរី ផងដែរ​។​

​សេចក្តីរាយការណ៍​បានអោយដឹងថា គេ​តែងតែ​ឃើញ​មាន​សមត្ថកិច្ច​ចូល​ទៅ​ដល់​ដែរ ប៉ុន្តែ​មិនដឹង​ជំនាញ​ខាង​ណា ចុះ​ទៅ​ចំនុច​ទាំងនោះ ម្យ៉ាងទៀត​ហាក់ដូចជា មិន​មាន​វិធានការណ៍​បង្ក្រាប​អ្វី​នោះ​ទេ មកដល់​ក៏​ត្រឡប់​ទៅ​វិញ​។​ហើយ​មួយវិញទៀត​មាន​ការលើកឡើង​ថា មន្ត្រី​ដែល​ស្ថិត ក្នុង​ស្នាក់ការ​នៃ​តំបន់​ព្រៃ​កា​ពារ​មណ្ឌលគិរី​ដែល​គ្រប់គ្រង​ដោយ​លោក ឡុង ប៊ុង ហាក់​មាន​ចេតនា មិន​បង្ក្រាប ដោយ​គេ សង្កេត ឃើញថា ទីតាំង​រោង​សិប្បកម្ម​ទាំងនោះ បាន​ដំណើរការ​យូរយារ​ណាស់​ទៅ​ហើយ ប៉ុន្តែ​មិន​មាន​ការបង្ក្រាប​អ្វី​ទាល់ តែ​សោះ​។​

​សិប្បកម្ម​កែឆ្នៃ​ទាំងនោះ ត្រូវបាន​គេ​និយាយថា មានការ​ស្តុក​ទុក​ឈើប្រណិត​រួម​និង​ឈើ​ប្រភេទ​លេខ​១ សំរាប់​កែឆ្នៃ​ជា​ទ្វា បង្អួច គ្រែ​ជា​ដើម និង​ដាក់​អោយ​រថយន្ត​ប្រភេទ​សាំ​យ៉ុង ដឹង​ចេញ​ទាំង​យប់​ទាំង​ថ្ងៃ​កាត់ ក្រុង​សែន​មនោ​រម្យ ស្រុក​ពេជ្រា​ដា ស្រុក​អូ​រាំង ស្រុក​កែវ​សីមា និង​កាត់​តំបន់​អភិរក្ស​ជីវចំរុះ​សីមា ឆ្ពោះ​ទៅ​បណ្តា ខេត្ត​ដទៃ​ព្រមទាំង​ទីក្រុង​ភ្នំពេញ​ផង​នោះ​ទៀត​។​

​ក្រុមអ្នកតាមដាន​បទ​ល្មើស​ព្រៃឈើ​បាន​លើកឡើង​ថា សកម្មភាព​នេះ​ហាក់​ផ្គើន​ទៅ​និង​ចំណាត់ការ​ក្តៅ​របស់​រដ្ឋាភិបាល ដែល​និង​កំពុង​ចាត់​អោយ​គ​ណះ​កម្មា​ការ​ថ្នាក់ជាតិ ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ចុះ មក​ត្រួតពិនិត្យ​និង​បង្ក្រាប​គ្រប់ បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​នេះ​។​

​សេចក្តីរាយការណ៍​មួយទៀត​ពី​ភូមិ​មេ​ម៉ង់ ដែល​ស្ថិត​ក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា បានអោយដឹងថា គេ​បាន​ឃើញ​មាន​រោង សិប្បកម្ម​កែឆ្នៃ​ដ៏​ធំ​មួយ មាន​ទីតាំង​មិន​ឆ្ងាយ​ពី​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​រលូន​ផងដែរ​។​

​រោង​សិប្បកម្ម​ខាងលើ​ត្រូវបាន​គេ​ស្គាល់​ថា ជា​កម្ម​សិទ្ធ​របស់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​មេ​ម៉ង់​ឈ្មោះ​ទូ ហឿង ហៅ​យាយ​ម៉ាប់ និង​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ម្តង​កាលពី​ជាង​២​ឆ្នាំមុន​។​ក្រោយ​មាន​ការបង្ក្រាប​លើក​មុន​នោះ​សព្វថ្ងៃ​សិប្បកម្ម​កែឆ្នៃ​របស់ យាយ​ម៉ាប់​កំពុងតែ​ជញ្ជួន​ប្រភេទ​ឈើ​កម្រ ស្តុក​ទុក​ក្នុងរ​បង​របស់​គេ និង​ពាសពេញ​ព្រៃ ក្បែរៗ​នោះ សំរាប់​ផ្គត់ផ្គង់​អោយ រោង​សិប្បកម្ម​របស់ខ្លួន ។ តែ​ទោះជា​យ៉ាងណា រោង​សិប្បកម្ម​មួយ​នេះ​ដែល​គេ​អះអាង​ថា ពុំមាន​ច្បាប់​សោះ​នោះ មិន​ត្រូវបាន មន្ត្រី​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដែល​ស្ថិតនៅ​ក្បែរ​នោះ​បង្ក្រាប​ឬ​មាន​វិធានការ​អ្វី ដូចគ្នា​និង​រោង​សិប្បកម្ម​នៅ​ឃុំ ពូ​ជ្រៃ​ផងដែរ​។​យ៉ាងណាក៏ដោយ លេខ​ទូរស័ព្ទ​របស់​លោក សំ​រ៉ង់ ឌី​វិចិត្រ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​និង​ប្រធាន​ព្រៃ កា​ពារ​មណ្ឌលគិរី​លោក​ឡុង ប៊ុង អ្នក​យក​ព៌ត័មាន មិន​អាច​ខ​ល​ចូល  ដើម្បី​សូម​ការបំភ្លឺ​ក្នុង​ករណី​ខាងលើ បាន​នោះ​ទេ នា​ថ្ងៃ​១៧ មិនា​នេះ ៕
​ដោយ ៖ គឹម ចំរើន​

 

IMG-20160318-WA0000 IMG-20160318-WA0001 IMG-20160318-WA0002

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.