ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ជនខិលខូច​បន្ត​កាប់​រាន​ព្រៃ​ក្នុង​តំបន់​ការពារ​រាល់ថ្ងៃ អស់​រាប់​សិប​ហិកតា ខណៈ​មន្ទីរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​បាន​ត្រឹម​ឆ្លើយ​ដាក់គ្នា យក​រួចខ្លួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជាច្រើន​នាក់ រស់នៅ​ក្នុង​ក្រុង​ប៉ៃលិន បាន​សម្តែង​នូវ​ការ សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ព្រៃឈើ​ជា​ធនធាន​ធម្មជាតិ​ដ៏​សំខាន់បំផុត សម្រាប់​ទាក់ទាញ​ទឹកភ្លៀង និង​ផ្តល់​លំនឹង​អាកាសធាតុ ជួយ​បម្រើ​ផលប្រយោជន៍ ដល់​ជីវិត​មនុស្ស សត្វ​គ្រប់​ប្រភេទ ត្រូវបាន​អ្នកភូមិ និង​មន្ត្រី​កិច្ចសន្យា ខិលខូច​មួយចំនួន បាន​នាំ​គ្នា​កាប់​បំផ្លាញ ដើម្បី​រាន​យក​ដី​ដាំពោត និង​ដំឡូង​មី យ៉ាង​អនាធិបតេយ្យ ដោយ​មិន​គិត​ខ្វល់ខ្វាយ​អំពី​ផល​ប៉ះពា ល់ ចំពោះ​បញ្ហា​គ្រោះរាំងស្ងួត​ហួតហែង​នោះឡើយ ជាពិសេស​នៅ​ត្រង់​ចំណុច​ភូមិ​អូរ​ប្រើ ស អូរ​ខ្ទីង ភូមិ​ក្រចាប់ និង​ចំណុច​អូរ​ធ្លាក់ស ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ត្រូវបាន​គេ​កាប់ ដុត​បំផ្លាញ​ក្លាយជា​វាល​រហោស្ថាន​រាប់សិប​ហិកតា​ឯណោះ ។ តែ​មិនឃើ ញ​មាន​មន្ត្រី​ពាក់ព័ន្ធ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ណា​ម្នាក់ អើពើ​យកចិត្តទុកដាក់​ថែរក្សា​ព្រៃឈើ ដែល​សេសសល់​តិចតួច​ទាំងនោះ​ឱ្យ​បាន​គង់​វង់​នោះឡើយ ដោយ​ចេះ​តែ​បណ្តែត​ប ណ្តោ​យ ពីមួយថ្ងៃ​ទៅមួយថ្ងៃ មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ប្រែ​ក្លាយទៅជា​អស់រលីង ពោល​គឺ​បាន​ត្រឹមតែ​ឆ្លើយ​ដាក់​គ្នា​យក​រួចខ្លួន​ប៉ុណ្ណោះ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​បរិស្ថាន​ខេត្ត បាន​បង្ហើប​ឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែ​មីនា ថា នៅ​រដូវប្រាំង​ឆ្នាំ​២០១៦​នេះ ព្រៃឈើ​នៅ​តំបន់​អភិរក្ស​ជាច្រើន​កន្លែង ក្នុង​ខេត្ត​ប៉ៃលិ ន ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ខាងលើ និង​មន្ត្រី​បុគ្គិ​ក​បណ្តែត​មួយចំនួន​នាំគ្នា​លួច​កាប់​ដុត​ស្ទើរ​រាល់ថ្ងៃ ខណៈ​មន្ត្រី​ការពារ​ព្រៃឈើ និង​សត្វព្រៃ​ទៅដល់ ពួកគេ​នាំគ្នា​រត់​គេ​ខ្លួន​អស់រលីង ដោយ​ជួនកាល រត់ចោល​ម៉ាស៊ីន​កាត់ឈើ​ថែមទៀត​ផង ។​

​ប្រភព​បន្តទៀតថា  ពេលខ្លះ​ចាប់បាន​អ្នក​ដែល​កាប់​នោះ​ហើយ គ្រាន់តែ​ធ្វើ​កិច្ច​ស ន្យា​រាងចា​លរួច​ដោះ​លែង​ទៅផ្ទះ​វិញ លុះ​ថ្ងៃ​ក្រោយ​មក​កាប់​វិញ​ដដែល ហើយ​ពេល​ខ្លះ​ទៀ ត បន្ទាប់ពី​ចាប់បាន​ត្រូវ​គេ​អន្ត​រគ​មន៍​ដោះលែង​ភ្លាមៗ​តែម្តង ។ សូម្បីតែ​នៅ​ក្បែរ​ស្នាក់ការ​អូរ​ធ្លាក់ស ដែល​ធ្វើ​ទុក​ឱ្យ​ម ន្ត្រី​បរិស្ថាន​ចាំ​យាម​ការពារ​ក៏​កាប់​ដុត​វាល​ស្រឡះ​ល្វឹងល្វើយ​ដាច់​កន្ទុយភ្នែក​ផងដែរ ។​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក ថន គឹមហុង នាយក​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំ ឡូត​ប៉ៃលិន បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ មីនា នេះ​ថា ព្រៃឈើ​ត្រង់ចំណុច ខាងលើ ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​កាប់​ទន្ទ្រាន យក​ដី​ដាំ​ដំណាំ ដោយសារតែ​អាជ្ញាធរ​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន ឯកភាព​គ្នា​ខ្វៀល​ជូន​ពួកគាត់​កាន់កាប់​ប្រើប្រាស់​តាំងពី​យូរ​ឆ្នាំ​មកហើយ ។
​លោក​បាន​បន្តទៀតថា  ខាង​លោក​ក៏​បាន​ដាក់​កម្លាំង​នៅ​ទីនោះ​ជា​ច្រើន​នាក់ ដែរ ដើម្បី​ចាប់​ពួក​អ្នក​ដែល​លួច​កាប់​បំផ្លាញ​ព្រៃឈើ លុះ​ក្រោយមក​គេ​យក​លិខិត​ដែល​អភិ បាល​ខេត្ត អនុញ្ញាតិ​បង្ហាញជូន​ព្រះរាជអាជ្ញា ក៏​ត្រូវបាន​ដោះលែង​វិញ ។

​បើតាម លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បានឱ្យ​ដឹង​ដែរ​ថា ព្រៃ​តំបន់​អភិរក្ស​ខាងលើ មិន​អនុញ្ញាតិ​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ចូល​ទៅ​កាប់​ទន្ទ្រាន​យក​ធ្វើ​កម្មសិទ្ធិ​បា ន​ទេ ហើយ​ចំពោះ​ការ​ដែល​ថា អភិបាល​ខេត្ត​ឯកភាព​ឱ្យ​កាប់​ទន្ទ្រាន​យក​ដី​នោះ​បង្កបង្កើន ផល មិនទាន់​មាន​សេចក្តីសម្រេច​ណា​មួ យ​នោះឡើយ គ្រាន់តែ​បែងចែក​តំបន់​ព្រំប្រទល់​រវាង​ខេត្ត​ទាំង​ពីរ​ឱ្យដឹង​ច្បាប់​ប៉ុណ្ណោះ ។​

​លោក​បន្ត​ទៀត​ថា ខាង​លោក​មាន​ឈ្មោះ​អ្នក​លួច​កាប់​ព្រៃឈើ​ទាំងនោះ​អស់ហើយ ដោយ​កំពុង​រៀបចំ​សំនុំរឿង ។​

​ចំណែក លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន មិនអាច​សុំ​ការបំភ្លឺ​បាន​ឡើយ​ពាក់ ព័ន្ធ​នឹង​ការកាប់បំផ្លាញ​ព្រៃ​តំបន់​អភិរក្ស​ខាងលើ  ខណៈ​ភ្នាក់ងារ​សារព័ត៌មាន​ទាក់ទង​សួរនាំ ខាង​លោក​បាន​ប្រាប់ថា កំពុង​ជាប់រវល់​ប្រជុំ ៕
​ដោយ ៖ អ៊ុក ទូច​

 

IMG-20160317-WA0006 IMG-20160317-WA0004 IMG-20160317-WA0007

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.