ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ឈើ​សុ​ក្រំ ឈើ​កាត់​គល់ កាត់​ចុងឈើ ផ្ចិត​ឈើ ថ្លុង និង​ឈើទាល​ជា​ច្រើន​ពាន់​ម៉ែត្រគូប​គរ នៅ​ទឹកអូរ​យិន​តា​យ​ត្រៀម ដឹកយក​ទៅ​វៀតណាម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគិរី ៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ចេញ​សេចក្តីសម្រេច​លេខ​០៩ ស ស រ ពី​ការរៀបចំ​និង​ប្រព្រឹត្តទៅ​នៃ​គណកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នានា នៅ​ភាគ​ឦសាន​នៃ​ប្រទេស ហើយ​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​និង​សកម្មភាព​កាប់​ឈើ​នាំចេញ​លើស​ច្បាប់​ចាប់​ជនល្មើស​និង​វត្ថុតាង​នៃ​បទល្មើស​ព្រៃឈើ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​និតីវិធី​សហការណ៍ជា​មួយ​វៀតណាម និង​ឡាវ ដើម្បី​មាន​សហប្រតិបត្តិ​ល្អ និង​មាន​ប្រសិទ្ធិភាព​ក្នុងករណី​ចាំបាច់ ហើយ​អោយ​បូក​សរុប​អំពី​លទ្ធផល​ការងារ​របស់​គណកម្មាកា​រ​ជាតិ​ជូន​រាជរដ្ឋាភិបាល និង​បំពេញ​ភារកិច្ច​ផ្សេង​ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន​។ នោះ​អនុគណកម្មការ​ខេត្ត​រតនគិរី​បាន​អនុវត្តន៍ តែ​តាម​បណ្តា​ក្រុមហ៊ុន​មួយចំនួន​តូច​តែប៉ុណ្ណោះ​។ ប៉ុន្តែ​គណៈកម្មការ​ជាតិ និង​អនុ​គណកម្មាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខេត្តរតនគិរី​ពុំទាន់​អនុវត្តន៍​គ្រប់គ្រង​ជ្រុងជ្រោយ​នោះ​ទេ ដោយ​គេ​សង្កេតឃើញថា​ការអនុវត្តន៍​តាម​សេចក្តីសម្រេច​ខាង​លើ ។​

​ជាក់ស្ដែង​នៅ​ចំណុច​ក្នុង​ទឹកអូរ​យិន​តា​យ​គេ​សង្កេត​ឃើញ​ឈើ​កំណាត់​និង​ឈើ​សន្លឹក ជាច្រើន​ប្រភេទ​ឈើ​សុ​ក្រំ​ឈើ ផ្ចិត​។ ចំពោះ​ឈើ​ដែល​គេ​គរ​ទុក​ជា​ច្រើន​គំនរ​រួមមាន​ឈើ​ឡាំង​រួច​ជា​៤​ជ្រុង​ដូចជា​សុ​ក្រំ ឈើ​កាត់​គល់ កាត់​ចុងឈើ ផ្ចិត​ឈើ ថ្លុង និង​ឈើទាល​ជា​ច្រើន​ពាន់​ម៉ែត្រគូប​គរ​ទុក​សំរាប់​ដឹកជញ្ជូន​ចេញ​ទៅ​វៀតណាម​នៅពេល​ដែល​សភាពការណ៍​ស្ងប់ស្ងាត់​។ ហើយ​ឈើ​ទាំងនោះ​ត្រូវ​គរ​ទុកច្ក​របៀង​ដូចជា ប៉ុស្តិ៍​ខ្លាធំ អូរ​បឿក អូរ​តាង៉​ន អូរ​តា​ង៉ៃ អូរ​យិន​តា​យ អូរ​លាវ ចំណុច​ទាំង​នោះ​ស្ថិត​នៅក្នុង​ស្រុក​អូរយ៉ាដាវ ជាប់​ព្រំប្រទល់​ស្រុក​លំផាត់ និង​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​។ ប្រភព​ពត៌មាន ផ្សេង​ទៀត​អោយ​យើង​ដឹង​ថា​មាន​ជនជាតិ​វៀតណាម​កំពុង​តែ​មាន​គ្រឿងចក្រ​ចូលមក​ដឹក​ជន្លុង​ម្រេច​នៅពេល​យប់ និង​សំលេងរ​ណា​យន្ត​លាន់​ឮ​រំពង​ពាសពេញ​ព្រៃ​នៅពេល​យប់​ផង ហើយ​គេ​ដឹកជញ្ជូន​ទៅ​ប្រទេស​វៀតណាម ។​

​លោក​ម៉ា វិចិត្រ អភិបាលស្រុក​អូរយ៉ាដាវ​បាន​អោយដឹង​ថា ករណី​នេះ​លោក​បាន​ចុះ​ធ្វើ​ការងារ​នេះ​បាន​ចំនួន​៣​លើក​រួច​ហើយ ថែមទាំង​ធ្វើ​របាយការណ៍​សុំ​គោល​ការសុំ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​និង​ថវិការ​ដើម្បី​ធ្វើការ​ចុះបង្ក្រាប​ជា​យូរ​មក​ហើយ តែ​មកដល់​ពេលនេះ​នៅតែ​មិនទាន់​មាន​ចំណាត់ការ​នោះទេ​។​លោក​បន្តថា​បញ្ហា​នេះ​ពាក់ព័ន្ធ​ដល់​វរៈ​នគ​បាល​ការពារ​ព្រំដែន​គោក​លេខ​៦២៣ និង​មូលដ្ឋានទ័ព​ការពារ​ព្រំដែន​គោក​អតីត​វរ​លេខ​១០២​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី​លោក កែប កត់ ដែល​មានប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​១២​ថ្ងៃទី​១៤​មីនា​ឆ្នាំ​២០១៦​នេះ​ថា​ករណី​នេះ​លោក​នឹង​អោយ​កម្លាំង​ជំនាញ​ចុះ​ទៅ​មើល​។ គេ​កំពង់តែ​ឆ្ងល់​ថា​ទីតាំង​ដែល​មាន​គំនរ​ឈើ​ច្រើន​សន្ធឹកសន្ធាប់​មាន​កម្លាំង ប៉េ អ៊ឹម ៥​ទៅ​៦​នាក់​មាន​ភារកិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ​រ៉ឺ​មួយ​កាង​បទល្មើស​ព្រៃឈើ ៕
​សន ចាន់​ឌី

 

20160317 (1) 20160317 (2)

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.