ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

ដីព្រៃ​អភិរក្ស​ជីវចម្រុះ​សីមា​កំពុង​រង​ការកាប់​ទន្ទ្រាន​យ៉ាង​អនាធិបតេយ្យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ ដីព្រៃ​អភិរក្ស​ជីវចម្រុះ​សីមា ខេត្ត​មណ្ឌលគិរី ដែល​លាត​សន្ឋឹក​ក្នុងស្រុក​កែវ​សីមា នឹង​ស្រុក​អូររាំង​ចំនួន​ជាង​២៩​ម៉ឺន​ហិច​តា កំពុង​រង​ការកាប់​ទន្ទ្រាន​យ៉ាង​អនាធិបតេយ្យ​រាល់ថ្ងៃ ខណៈ​ផ្ទៃ​ដី​ព្រៃឈើ​ចំនួន​ជិត​១​ម៉ឺន​ហិច​តា បាន​ក្លាយទៅជា​វាលរហោឋាន​រួចទៅហើយ​។

​ជាក់ស្តែង​ដីព្រៃ​ដែល​ទើប​ត្រូវ​គេ​កាប់​ព្រៃ​យក​ដី​ចំនួន​៩១៩​ហិច​តា ក្នុង​ភូមិ​ស្រែ​អណ្តោ​ល នឹង​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ក្រោយ ពេល​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ចុះ​វាស់វែង កាលពី​អំឡុង​ឆ្នាំ​២០១៣ រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​គេ​ឃើញ​មាន​ការកាប​រាន​បន្ថែម​ទៀត​។

​ប្រភព​បានឲ្យដឹងថា នៅ​ចំនុច​អូរ​រ​យ៉ង់​(​កា​យ៉ង់​ក្រូច​)​នឹង​ចំនុច​អូរ​គគីរ នៃ​តំបន់​អភិរក្ស​ជីវចម្រុះ​សីមា ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ភូមិ​ចក់​ចារ នឹង​ភូមិ​ស្រែ​អណ្តោ​ល ឃុំ​ស្រែ​ឈូក មាន​ប្រជាពលរដ្ឋ​ចំណាកស្រុក ជាច្រើន​គ្រួសារ​មក​ពី​ខេត្ត​កំពង់ចាម ត្បូងឃ្មុំ ក្រចេះ នឹង​បណ្តា​ខេត្ត​មួយចំនួន​ទៀត បាន​នឹង​កំពុង​ចូល កាប់​រាន​ដី​ព្រៃឈើ ទន្ទ្រាន​កាន់កាប់​យក​ដី​ដោយ​ខុសច្បាប់​។​

​ប្រភព​បាន​បន្តថា ប្រជាពលរដ្ឋ​មាន ចំនួន​៥៧​គ្រួសារ ស្មើនឹង​១៦៦​នាក់ នឹង​ប្រជាពលរដ្ឋ​មួយចំនួន​ទៀត​បាន​ចូលមក កាប់​រាន​ដី​ព្រៃឈើ នៅ​ពេល​ថ្ងៃ រួច​វិលត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ពេលយប់​។ ការកាប់​រាន​ដីព្រៃ​អស់​សន្ឋឹក​សន្ឋាប់ នឹង​ឆាប់រហ័ស​បែប​នេះ ត្រូវ​គេ​ព្រួបារម្ភ​ថា មិន​យូរ​ទេ​ព្រៃឈើ ក្នុង​តំបន់​ព្រៃ​អភិរក្ស​ខេត្ត​មណ្ឌលគិរី នឹង​ត្រូវ​បាត់បង់​គ្មាន​សេសសល់​ឡើយ​។​

​សេចក្ដីរាយការណ៍​បានឲ្យដឹងថា មិន​ត្រឹមតែ​ព្រៃឈើ​ទេ ដែល​រលាយ​ហិនហោច សូម្បី​សត្វព្រៃ​រាប់រយ​ប្រភេទ រួម​ទាំង​សត្វ​កម្រ​ដែល​ប្រទេស​នានា លើ​ពិភពលោក​មិនមាន ដែល​ព្រៃ​កម្ពុជា​ធ្លាប់​មាន ក៏​ត្រូវ​ផុត​ពូជ​អស់​ដែរ​។  មន្ត្រីរដ្ឋបាល ព្រៃឈើ​បានឲ្យដឹងថា ក្នង​ឆ្នាំ​២០១៥-២០១៦​ដី​តំបន់​ព្រៃ​អភិរក្ស​ជីវចម្រុះ​សីមា បាន​រង​ការកាប់ ទន្ទ្រាន​យក​ពី​ប្រជាពលរដ្ឋ នឹង​មន្ត្រី​មាន​អំណាច​មាន​ចំនួន​រហូត​ដល់​៨​ពាន់​១៩៨​ហិច​តា ហើយ​ចំនួន​នេះ កំពុង​កើនឡើង​ដល់​ជាង​១​ម៉ឺន​ហិច​តា​ទៅហើយ​។​ប្រភព​ដដែល​បានឲ្យដឹងថា កន្លង​មក​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការខេត្ត នឹង​គណៈ​អភិបាលខេត្ត តាំងពី​ជំនាន់​លោក អេង ប៊ុន​ហៀ​ង ជា​អភិបាលខេត្ត ប៉ុន្តែ​គេ​មិនដែល​ឃើញ​អាជ្ញាធរខេត្ត​ចាត់វិធានការ ចំពោះ​អ្នក​កាប់​ទន្ទ្រាន​ដីព្រៃ​ខុសច្បាប់​ទាំងនោះ​ទេ គឺ​បាន​ត្រឹម​ឲ្យ​អាជ្ញាធរ​ស្រុក​ចុះ​ទៅ​ធ្វើ​ការហាមឃាត់ នឹង​បិទ​សេចក្តីប្រកាស​ឲ្យ​អ្នក​កាន់កាប់​ដី​ខុសច្បាប់​នោះ ចាកចេញ​ពី​ដី​របស់​រដ្ឋ​ប៉ុណ្ណោះ​។ ប្រជា​សហគម​ន៏​បានឲ្យដឹងថា កន្លង​មក​ព្រៃ​តំបន់​នោះ គឺជា​ព្រៃស្តុក​មិន​អាច​ចេញចូល​ស្រេច​នឹង​ចិត្ត បានទេ ព្រោះ​ព្រៃធំ​ណាស់ មាន​ខ្លា ដំរី ខ្ទីង​…​ជាដើម តែ​បច្ចុប្បន្ន​ដី​តំបន់​បានក្លាយ​ទៅ ដី​វាល​ដោយសារតែ ការកាប់​ទន្ទ្រាន​រាល់ថ្ងៃ​ពី​អ្នក​ដែល​ចំណាកស្រុក​ឆ្ងាយៗ​។​

​កាលពី​អំឡុង​ខែមិថុនា ២០១៥ ក្រុម​ការងារ​ចម្រុះ រួម​មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​នឹង​កម្លាំង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រចាំ​នៅ​តំបន់​ព្រៃ​ការពារ​នឹង​អភិរក្ស​ជីវចម្រុះ​សីមា ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា នឹង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ចុង​ផ្លាស់​-​ស្រែ​ព្រះ រួម​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​កែវ​សីមា អាជ្ញាធរ​ឃុំ​ស្រែ​ឈូក ដឹកនាំ​ដោយ​លោក សោ វុទ្ឋី ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្ត នឹង​លោក ស៊ិន វណ្ណ​វុឌ្ឍ អភិបាលស្រុក​កែវ​សីមា បាន​ចុះ​ប្រតិបត្តិការ​រុះរើ​ខ្ទម​នឹង​សំណង់​អនាធិបតេយ្យ​របស់​ជន​ចំណាកស្រុក សរុប​៣៧​កន្លែង​។ ប៉ុន្តែ​ក្រោយពី​ការចុះអនុវត្ត​ន៏​ច្បាប់​រុះរើ​រោង​ចាំ​ដី​ទាំងនោះ​បាន តែ​ប្រហែល​មួយ​សប្តាហ៏ ពួកគេ​ក៏​បាន​បន្ត​សកម្មភាព សាងសង់​សំណង់​ទាំងនោះ​វិញ​ជា​ដដែល​។​

​ដូច្នេះ​នៅ​ថ្ងៃទី​២០ មិថុនា ២០១៥ មន្ត្រីរដ្ឋបាល​ព្រៃឈើ​នឹង​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចុះ​ទៅ​បណ្តេញ​ក្រុម​អនាធិបតេយ្យ​ទាំងនោះ​ម្តងទៀត​។ តែ​សកម្មភាព​ដេញ​នោះ គឺ​ដូច​វែក​ចក ព្រោះ​រហូតមកដល់​ពេលនេះ ពួកគេ​នៅតែ​បន្ត​រស់នៅ​ក្នុង​តំបន់​ហាមឃាត់​ហើយ​ថែមទាំង បង្កើន​ការ កាប់​ទន្ទ្រាន​ព្រៃ​យក​ដី​ខ្លាំង​ជា​ពេល​មុន​ទៅ​ទៀត​។ ប្រជាពលរដ្ឋ​ដែល​ចូល​រស់​នៅ​នឹង​កាប់​ព្រៃ​យក​ដី នៅ​ចំនុច​ខាងលើ​បានឲ្យដឹងថា ពួកគាត់​គ្មាន​ដី​សម្រាប់​ធ្វើ​ផ្ទះ នឹង​សម្រាប់​បង្ករ​បង្កើន​ផល​ទេ ទើប​មក​កាប់​ទន្ទ្រាន​ដី​នៅ​តំបន់​នោះ ។ ដី​ព្រៃ​ក្នុង​តំបន់​ការពារ​នឹង​អភិរក្ស​ជីវចម្រុះ​សីមា ដែល​រង​ការកាប់បំផ្លាញ​ធ្ងន់ធ្ងរ​ជាង​គេ​មាន​៦​ចំនុច ១.​រការ​ថ្មី ៤៤​ហិច​តា ២.​ភូមិ​ចក់​ចារ​នឹង​ភូមិ​ស្រែ អណ្តោ​ល ៩១៩​ហិច​តា ៣.​ចំនុច​ដូច​ពូថៅ ១ ៤២៥​ហិច​តា ៤.​ប៉ោ​ដើម​ស្វាយ វាល​គ្រោះ ត្រ​ញាំ​ង​ទូក ២ ៩៦៣​ហិច​តា ៥.​ភូមិ​អូរ​អាម ១ ៤៤៦​ហិច​តា ៦.​ភូមិ​អូរ​ណា​នឹង​ភូមិ​ស្រែ​ល្វី ១ ៤០១​ហិច​តា សរុប​ចំនួន​៨ ១៩៨​ហិច​តា​។​

​ក្រុមអ្នកតាមដាន​បទ​ល្មើស​ព្រៃឈើ​បាន​និយាយថា បើ​អាជ្ញារ​ខេត្ត​មណ្ឌលគិរី មិន​ចាត់​វិធានការ​ជាបន្ទាន់​ទេ ដំបៅ​មួយ​នេះ​វា​កាន់តែ​រីក​ធំ​ទៅ​ធំ​ទៅ នឹង​ពិបាក​ព្យាបាល មិន​ខាន​។ ព្រោះ​សព្វថ្ងៃ​នេះ មិនមែន​មាន​តែ​ប្រជាជន​ធម្មតា​ទេ ដែលមាន​សកម្មភាព​កាប់​ទន្ទ្រាន យក​ដី​ព្រៃ ធ្វើ​ជា​កម្ម​សិទ្ឋ​ផ្ទាល់ខ្លួន ត្បិត​រាល់​ថ្ងៃ​មន្ត្រី​មាន​អំនាច​ជាច្រើន​នាក់​កំពុង ប្រើល្បិច​ឲ្យ​ប្រជាជន​ចូល ទៅ​កាប់​ព្រៃ​អភិរក្ស ហើយ​ខ្លួន​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង ដើម្បី​ទទួល​ផលប្រយោជន៏​។​

​ប្រជា​សហគម​ន៏​ដែល​រស់នៅ​តំបន់​ទទួល​រងគ្រោះ​ដោយសារ​ការកាប់បំផ្លាញ​ព្រៃឈើ​យក​ដី​ជាក​ម្ម​សិទ្ឋ​ផ្ទាល់ខ្លួន បាន​សំនូមពរ​ដល់​រាជរដ្ឋាភិបាល ជា​ពិសេស​ក្រសួង​ដែល​ដែល​ពាក់ព័ន្ឋ ជួយ​ចាត់​វិធានការ ជាបន្ទាន់ ចំពោះ​ជន​មួយ​ក្តាប់​តូច​នោះ ដែល​កំពុង​ធ្វើ​សកម្មភាព​កាប់​យក​ដី​ព្រៃ​ជា​រាងរាល់ថ្ងៃ​។ នឹង​សូមឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល ជួយ​វែកមុខ​រក​មន្ត្រី​ខិលខូច​ផង ព្រោះ​សព្វថ្ងៃ​អស់លោក បាន​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ស្រាច់​នឹង​ចិត្ត​នៅ​ខេត្ត​មណ្ឌលគិរី គ្មាន​ខ្លាច​ញញើត​ច្បាប់​អី​បន្តិច​សោះ​៕
​ដោយ ៖  គឹម  ចំរើន​

 

IMG-20160314-WA0014 IMG-20160314-WA0012 IMG-20160314-WA0013

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.