ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​មួយ​ខ្នង ដោយសារ​ដាំទឹក​ឆុង​មី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ ផ្ទះ​ឈើ​មួយ​ខ្នង​បាន​រង​ការឆាបឆេះ ក្លាយ​ជា​ផេះ បន្ទាប់​ពី​មិន​មាន​មនុស្ស​ចាស់​នៅ​ផ្ទះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​ម៉ោង​ប្រមាណ​ជា​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៣​មិនា​២០១៦ ស្ថិត​នៅ​ចំនុច ត្រពាំង​តឿន ស្ថិតក្នុង​ភូមិ​ក្បាល​កោះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​។​

​សេចក្តីរាយការណ៍​ពី​អធិការនគរបាល​ស្រុក​លោក​កាន់ ពេញ បានអោយដឹងថា ផ្ទះ​កើតហេតុ​ខាងលើ ត្រូវបាន​ភ្លើង​ឆាបឆេះ អស់​ទាំងស្រុង ខណៈ​មិន​អាច​ជួយ​អន្តរាគមន៍​ទាន់ពេលវេលា ។

​លោក​ថា ផ្ទះ​ឈើ នោះ មាន​ទំហំ​៧​ម៉ែត ×៨​ម៉ែត​ប្រក់​សង្ក​សី ដែល​មាន​ម្ចាស់​ជា​កសិករ​ឈ្មោះ​តឿ ធូ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ​។

​មូលហេតុ​នៃ​ការឆះ​នោះ​នគរបាល​បាន​បញ្ជាក់​ថា ដោយសារតែ​ម្ចាស់ផ្ទះ​ខាងលើ​មិន​នៅផ្ទះ ហើយក៏ អោយ​ក្មួយ​តូច​នៅចាំ ។ ក្រោយមក​ក្មួយ​នោះ​បាន​ដុត​ភ្លើង​ដាំទឹក​បំណង​ឆុង​មី​ហូប ហើយ​មិន​បាន​ពន្លត់ ភ្លើង​ក៏​រាលដាល​ឆាបឆេះ​អស់​តែ​ម្តង ។

​នគរបាល​បន្តថា ទំហំ​នៃ​ការខូចខាត​នោះ​រួមមាន គោយន្ត​កន្ត្រៃ​១ គ្រឿង អង្ករ​៥០​គីឡូក្រាម  ស្រូវ​១០​បេ ឌី​ណា​ម៉ូ​ភ្លើង​មួយគ្រឿង រួម​និង​សម្ភា​រះ ប្រើប្រាស់​ជា​ច្រើន ទៀត​។​

​សូមជម្រាបថា នៅក្នុង​ខេត្ត​មណ្ឌលគិរី​នា​រដូវប្រាំង​នេះ​លំនៅដ្ឋាន​ជាច្រើន​ខ្នង បាន​រង​នូវ​ការ​ឆាប ឆេះ​ជា​បន្ត​បន្តាប់ ដោយសារតែ​មូលហេតុ​ផ្សេងៗ​គ្នា​។​ហើយ​សមត្ថកិច្ច​ក៏​បាន​អំពាវនាវ អោយ​ប្រជា​ពល រដ្ឋ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ត្បិត​អាកាសធាតុ​ក្តៅ​ខ្លាំង ថែមទាំង​មិន​សូវ​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ ផង​នោះ ៕
​ដោយ ៖ គឹម ចំរើន​

 

IMG-20160314-WA0006

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.