ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

បងប្រុស ថោង សុខ​ខៃ សំណូមពរ​ដល់​សម្តេច​តេជោ ហ៊ុន សែន ជួយ​រក​យុត្តិធម៌​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក រឿង សុ​ខេង អាយុ ៦០​ឆ្នាំ រស់នៅ​ភូមិ​អូរ​ប្រាសាទ ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ បច្ចុប្បន្ន​ជា គណៈកម្មការ​វត្ត​អូរ​ប្រាសាទ ត្រូវ​ជា​បង​ប្រុស​បង្កើត​របស់លោក ថោង សុខ​ខៃ អតីត​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រែ​ណូយ ចូលនិវត្តន៍ ។​

​នៅក្នុង​ពាក្យ​រៀបរាប់​ពាក់ព័ន្ធ​ទៅនឹង​ការចោទប្រកាន់​របស់​សាលា​ឧទ្ធរណ៍​តាម​បណ្តឹង​អ្នកស្រី យស់ លក្ខិណា ថា ឈ្មោះ ថោង សុខ​ខៃ ជា​ប្អូនប្រុស​គាត់ ប្រើ​អំពើហិង្សា មកលើ​ប្រពន្ធ​នឹង​គំរាម​សម្លាប់ គឺជា​រឿង​មិន​ពិត​ទាល់តែសោះ ព្រោះ​បើ​តាម​លោក​ដឹង គឺជា​ករណី​ដណ្តើម ទ្រព្យសម្បត្តិ​តែប៉ុណ្ណោះ ទើប​នៅ​ពេល​ប្តឹង​ចោទ​ប្អូនប្រុស​គាត់​នៅ​សាលាដំបូង​ខេត្តសៀមរាប តុលាការ​សម្រេច​ឱ្យ​ប្អូន​ខ្ញុំ​ឈ្នះ ព្រោះ​តែ​ភាគី​ដើមចោទ​ឈ្មោះ យស់ លក្ខិណា ពុំ​មាន​ភស្តុតាង​ដាក់បន្ទុក​ណាមួយ​នោះ​ឡើយ ។​

​លោក រឿង សុ​ខេង ដែល​ជា​បងប្រុស​លោក ថោង សុខ​ខៃ បាន​សម្តែង​នូវ​ការ​កង្វល់​ចំពោះ​ចំណាត់ការ​សាលាឧទ្ធរណ៍ ដោយ​ពុំ​បាន​ផ្អែក​លើ​ភស្តុតាង​ជាក់ស្តែង ព្រោះ​សមត្ថកិច្ច​មូលដ្ឋាន​មាន​មន្ត្រី​ប៉ុស្តិ៍​គោកចក ក៏​បាន​អះអាង​ដែរ​ថា នៅ​ថ្ងៃ​ទី ១៩ មីនា ឆ្នាំ​២០១៥ រហូតមកដល់​សព្វថ្ងៃ គឺ​ពុំ​មាន​ឈ្មោះ យស់ លក្ខិណា មកប្តឹង​ពាក់ព័ន្ធ​ទៅនឹង​ការប្រើ​អំពើហិង្សា​អ្វី​នោះឡើយ ។ ព្រោះ​ការលើកឡើង​ថា ក្រោយពី​បាន​លែងលះ​គ្នា​រួច​មក លោក ថោង សុខ​ខៃ បាន​វាយ​ធ្វើបាប​ជេរប្រមាថ​ជាច្រើនលើក ហើយ​ពេល​ខ្លះ​គំរាម​សម្លាប់​រហូត​ធ្វើ​ឱ្យ​អ្នកស្រី​រង​បួស​យ៉ាងធ្ងន់ធ្ងរ ដោយ​មាន​ពេល​ខ្លះ​កូនស្រី​បាន​ជួយ​រត់​ទៅ​រក​សមត្ថកិច្ច​ទាន់ កុំ​អី​អាច​ស្លាប់ គឺជា​ករណី​ប្រឌិត​មិន​សម​ហេតុផល​ទាល់តែសោះ ។​

​ពិតណាស់ថា អំពើហិង្សា​បង្ក​របួសស្នាម និង​គំរាម​សម្លាប់​រហូត​ជនរងគ្រោះ​រត់​ទៅរ​កស​ម​ត្ថ​កិច្ច គឺជា​កាតព្វកិច្ច​របស់ សមត្ថកិច្ច​មូលដ្ឋាន​ត្រូវ​កោះហៅ ឬ​នាំខ្លួន​ជន​ប្រព្រឹត្ត​មក​សាកសួរ ដើម្បី​ធ្វើ​កំណត់ហេតុ​បញ្ជូនទៅ​ថ្នាក់​លើ​បន្ត​ប្រសិនបើ​រក ឃើញថា ជនរងគ្រោះ​មានរ​បួ​ស្នាម​ជាក់ស្តែង ។ ប៉ុន្តែ​បើ​តាម​ការអះអាង​តាម​ទូរស័ព្ទ​ពី​លោក ឈុន សំបាន នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលស​ង្កា​ត់​គោកចក កាលពី​ថ្ងៃ​ទី ១១ ខែ​មីនា ឆ្នាំ​២០១៦ លោក​បាន​អះអាង​ថា ពុំដែល​មាន​ករណី​ប្រើ អំពើហិង្សា​ពី​សំណាក់​លោក ថោង សុខ​ខៃ រហូត​មាន​ការប្តឹង​អន្តរាគមន៍​ពី​ប៉ុស្តិ៍​លោក​នោះឡើយ ។​

​ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​លោក ថោង សុខ​ខៃ ដែល​ជា​មន្ត្រី​បំរើ​ជាតិ​ជាង​ពាក់កណ្តាល​ជីវិត សារព័ត៌មាន​សូម​ភ្ជាប់​មក​ជា មួយ​នូវ​ការអះអាង​ពី​រឿងហេតុ​លោក ថោង សុខ​ខៃ និង​ភរិយា​ឈ្មោះ យស់ លក្ខិណា ដែល​លោក​រឿង សុ​ខេង ជា​បង​បង្កើត និង​ជា​បងថ្លៃ​សរសេរ​ដោយ​ដៃ​សុំ​អន្តរាគមន៍​ពី​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោកជំទាវ​កិត្ត្តិ​ព្រឹទ្ធ​បណ្ឌិត និង​មន្ត្រី​ពាក់ព័ន្ធ ពិសេស​ក្រសួង​យុត្តិធម៌​ជួយ​រក​យុត្តិធម៌​ឱ្យ​ប្អូនប្រុស​គាត់​ដោយ​ក្តី​អនុ​រេ​គាះ​ផង​ចុះ ។ ព្រោះ​បើ​ពិត​ដូច​ការចោទប្រកាន់​មែន គឺ​ទាំង​ការសម្រេច​របស់​សាលាដំបូង​ខេត្តសៀមរាប​រួមទាំង​មន្ត្រី​ប៉ុស្តិ៍​សុទ្ធសឹងតែ​ពាក់ព័ន្ធ ទៅ​នឹង​កំហុសឆ្គង​នេះ​ដូច​គ្នា ដោយ​មិន​អាច​ប្រកែក​បាន​នោះឡើយ ៕​

 

 20160310f (1) 20160310f (2) 20160310f (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.