ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

​ឯកឧត្តម​សាស្ត្រាចារ្យ ធា គ្រុយ អញ្ជើញ​ចូលរួម​ពិធី​មហា​សន្មិបាត​បោះឆ្នោត​ជ្រើសរើស​គណៈ​គ្រូពេទ្យ​ខេត្តកណ្តាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កណ្តាល ៖ កាលពី​ថ្ងៃ​ទី​១១ ខែ​មិនា ឆ្នាំ​២០១៦ នៅ​សាលា​គរុ​កោរ​សល្យ​ភូមិភាគ​តាខ្មៅ បាន​បើ​ពិធី​​សន្មិបាត​បោះឆ្នោះត​គណៈ​គ្រូពេទ្យ​ខេត្ត​កណ្តាល​និង​អាណត្តិ​៦​ឆ្នាំ​លើក​ទី​៣​លើក​ទិសដៅ​ជូនដំណឹង​ដល់​បុគ្គ​លឹក​ជា​ពេទ្យ​ដែល​មិន​បាន​ចុះ​បញ្ចីរ​នៅ​គណៈ​គ្រូពេទ្យ​ជាតិ នឹង​ប្រឈមមុខ​នឹង​ច្បាប់​ជា​ធរមាន  ដើម្បី​ធានាបាន​នូវ​គុណភាព​សុខាភិបាល ឯកឧត្តម​សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​និង​ប្រធាន​គណៈ​គ្រូពេទ្យ​ជាតិ​បាន​សង្កត់​ថា ពេទ្យ​ទាំងអស់ ត្រូវតែ​មាន​ជំនាញ សមត្ថភាព​ពិតប្រាកដ ក្រ​មសិល​ធ​ម៏ ចរិយា​មាយា​ទ និង​សំដី​ល្អ​ដាក់​អ្នក​ជម្ងឺ  ជៀសវាង​បញ្ហា​រកាំរកូស​នានា​ជាពិសេស ត្រូវ​ទៅ​ចុះ​បញ្ចីរ​នៅ​គណៈ​ពេទ្យ​ជាតិ​អោយ​ខាន​តែ​បាន បើ​មិន​អីចឹង​ទេ នឹង​មាន​វិធានការ​ផ្លូវច្បាប់​ជាមិនខាន ។​

​ឯកឧត្តម ធា គ្រុយ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ ក្នុង​ពិធី​ប្រកាស​ជ្រើសរើស​ប្រធាន​គណៈ​ពេទ្យ​ខេត្ត​កណ្កាល​នា​រសៀល​ថ្ងៃ​ទី ១១ ខែ​មីនា នេះ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត​នេះ ក្នុង​មន្ត្រូរាជការ​ពាក់ព័ន្ធ ព្រមទាំង​ពេទ្យ​ជាច្រើន​នាក់​ផងដែរ នៅ​សាលា​គរុកោសល្យ​មឃ្ឍិម នៅ​ទីក្រុង​តាខ្មៅ ។​

​ឯ​.​ឧ ធា គ្រុយ បាន​បន្តថា​ មន្ត្រី​សុខាភិបាល​ត្រូវ​ខិតខំ​បំពេញ​ភារកិច្ច​ក្នុង​ការព្យាបាល​ពលរដ្ឋ​អោយបាន​ល្អ បើទោះបីជា​សេវា​សុខាភិបាល​នៅ​កម្ពុជា មាន​ការរីកចម្រើន​ក៏ដោយ ក៏​ប៉ុន្តែ​មន្ត្រី​សុខាភិបាល​ទាំងអស់​ត្រូវ​ខិតខំ​សិក្សា​បន្ថែមទៀត ក្នុង​ការបម្រើ​សេវា​សុខាភិបាល​ជូន​ពលរដ្ឋ​។ ដើម្បី​លើក​កំពស់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា ឲ្យ​កាន់តែ​ល្អប្រសើរ ឯកឧត្តម​សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​នៃ​ក្រសួង​សុខាភិបាល បាន​ជំរុញ​ទៅដល់​មន្ត្រី​សុខាភិបាល​នៅ​ទូទាំង​ប្រទេស​ត្រូវ​ធ្វើ​យ៉ាងណា​ខិតខំ​បំពេញ​ភារកិច្ច​របស់​ខ្លួន ក្នុង​ការផ្តល់​សេវា​សុខាភិបាល​ទៅ​ដល់​ពលរដ្ឋ​។​

​ការអំពាវនាវ​ធ្វើឡើង​ក្នុង​ពិធី​បិទ​សន្និបាទ បោះឆ្នោត​ជ្រើសរើស ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ប្រចាំ​ខេត្ត​កណ្តាល នៅ​សាលា​គរុ​កោរ​សល្យ​ភូមិភាគ​តាខ្មៅ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​២០១៦​នេះ​។​

​ឯកឧត្តម​សាស្ត្រាចារ្យ ធា គ្រុយ មាន​ប្រសា​ស​ន៏​អំពាវនាវ​ទៅ​ដល់​ប្រធាន​ក្រុមប្រឹក្សា គណៈ​គ្រូ ពេទ្យ​អាណត្តិ​ទី​៣ ដែល​ទើបបាន​ជាប់ឆ្នោត​ថ្មី ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ប្រធាន​គណៈ​គ្រូពេទ្យ​មាន​តួនាទី​សំខាន់ ក្នុង​ការជំរុញ​ទៅដល់​មន្ត្រី​សុខាភិបា​នៅក្នុង​ខេត្ត​របស់​ខ្លួន ធ្វើ​យ៉ាងណា​ត្រូវ​បំពេញ​ភារកិច្ច​ឲ្យបាន​ល្អ​ប្រសើរ ក្នុង​ការផ្តល់​សេវា​សាធារណៈ​ទៅ​ដល់​ពលរដ្ឋ ហើយ​ត្រូវ​ឈរ​លើ​គោល​ការណ៏ស្មគ្រ័ចិត្ត គោរព​ក្រុម​សីលធម៌​បំពេញ​វិជ្ជាជីវៈ ក្នុងការ​លើកកម្ពស់​វិស័យ​សុខាភិបាល​ឲ្យ​កានតែ​ប្រសើរ កាត់បន្ថយ​នូវ​ពាក្យ​រិះគន់​ទាំងឡាយ​ពី​ពលរដ្ឋ ដែល​តែង​កើត​មាន​នា​ពេលកន្លងមក​។​

​ឯកឧត្តម សាស្ត្រាចារ្យ​មាន​ប្រសា​ស​ន៏​ថា ក្នុងនាម​លោក​ជា​គណៈ​គ្រូពេទ្យ​ថ្មី គឺ​មាន​តួនាទី​ក្នុង​ការពិនិត្យ​ការបំរើ​ស​សេវា​សុខាភិបាល​ទាំងឡាយ នៅតាម​គ្រិះស្ថាន​សាធារណៈ ឬ​សេវា​សាធារណៈ​តាម​គ្លីនិក មន្ទីរពេទ្យ​គ្លីនិក​ឯកជន​តើ​គ្រូពេទ្យ​មាន​សញ្ញា​ប​ត្រ័ ហើយ​បាន​ចុះបញ្ជី​ការត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ឬ​យ៉ាងណា​។​

​លើសពី​នេះ​គ្រូពេទ្យ​ទាំងអស់ ត្រូវ​ខិតខំ​ពង្រឹង​សមត្ថភាព​ខ្លួន​ទោះជា​មាន​សញ្ញា​ប​ត្រ័ពី​សាលាក៏នៅ​មិន​ទាន់​គ្រប់គ្រាន់​នោះ​ក៏​ដោយ​
​ព្រោះថា​បច្ចុប្បន្ន​មាន​ជំងឺ​ប្រភេទ​ថ្មីៗ កើតឡើង​ជា​បន្តបន្ទាប់ ដូច​ជា​ជំងឺ​ផ្តាសាយ​ជ្រូក​ធ្វើ​ឲ្យ​អ្នកសែត​ម្នាក់​ស្លាប់ កាលពី​ពេល​ថ្មីៗ​នេះ​។

​ជា​ឆ្លើយតប​ទៅ​នឹង​ការអំពាវនាវ​ខាងលើ លោក គា​ម ពិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ ដែល​ទើប​ជាប់ឆ្នោត​ថ្មី​ក្នុង​អាណត្តិ​ទី​៣ មាន​រយៈពេល​៦​ឆ្នាំ​ម្តងនេះ បាន​ប្តេជ្ញាចិត្ត​ធ្វើយ៉ាងណា នឹង​ខិតខំ​ពង្រឹង​សមត្ថភាព​មន្ត្រី​សុខាភិបាល ក្នុង​ក្របខណ្ឌ​រដ្ឋ​ទាំងអស់ ឲ្យមាន​សមត្ថភាព​កាន់តែ​ប្រសើ​រ ក្នុង​ការផ្តល់​សេវា​សុខាភិបាល​ដល់​ពលរដ្ឋ​។ លោក​មាន​ប្រសា​ស​ន៏​ថា គ្រូពេទ្យ​ទាំងអស់​ត្រូវ​ខិតខំ​ពង្រឹង និង​កែលំអរ​ចំណុច​ខ្វះខាត​ជា​ចាំបាច់ ជា​ការឆ្លើយតប​កា​រិះគន់​និង​ភាព​អសកម្ម​ទាំងឡាយ ដើម្បី​លើក​កំពស់​សុវត្ថិភាព សុខមាលភាព និង​កាត់បន្ថយ​ភាពក្រីក្រ​ក៏ ដូច​ជា​ការ​ក្នុង​ការអភិវឌ្ឍ​ន៏​ធនធានមនុស្ស ក្នុង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​៕
​ហុក វិបុល​

 

20160310c (3) 20160310c (1) 20160310c (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.