ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

គណៈកម្មាធិការ​ថ្នាក់​ជាតិ​ដើម្បី​ទប់​ស្តាត់ នឹង​បង្ក្រាប​បទល្មើស​ព្រៃឈើ​រក​ឃើញ​ឈើ​ខុសច្បាប់​ជាង​១​ម៉ឺន​ម៉ែត្រការ៉េ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ នាយ​ឧត្តមសេនីយ៏សៅ សុខា  ថ្លែងថា មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នឹង​មន្ត្រី​បរិស្ថាន ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​តុលា ជាពិសេស​លោក​ព្រះរាជអាជ្ញារ ត្រូវ​ជួយ​សម្របសម្រួល​នីតិវិធី​តាម​ផ្លូវច្បាប់ ដើម្បី​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ លើ​ជន​ដែល​មាន​ការពាក់ព័ន្ឋ​នឹង​ករ​ណី​ឈើ​ខុសច្បាប់​ក្នុង​ខេត្ត​មណ្ឌលគិរី ។ នាយ​ឧត្តមសេនីយ៏​បាន​ថ្លែង​បែប​នេះ នៅ​ពេល​លោក​ដឹកនាំ​គណៈកម្មាធិការ​ថ្នាក់ជាតិ​ដើម្បី​ទប់​ស្តាត់ នឹង​បង្ក្រាប​បទល្មើស​ព្រៃឈើ ក្នុង​ខេត្ត​មណ្ឌលគិរី​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​៩ មិនា ២០១៦​។​

​ក្រុមហ៊ុន​ចំនួន​៥​ដែល​មាន​ផ្ទុក​ឈើ​ខុសច្បាប់​នឹង​កំពុង​ប្រឈម​ជា​មួយ​ផ្លូវច្បាប់ ខណៈ​គណៈ​កម្ម​ធិ​ការ​ថ្នាក់ជាតិ​ក៏​កំពុង​រៀបចំ​ឯកសារ​ដើម្បី​ធ្វើ​ពាក្យបណ្តឹង​ទៅ​តុលា​រួមមាន ក្រុមហ៊ុន ប៊ិញ​ភ្វឿ​ក​១ ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ ក្រុមហ៊ុន​ដាយ​ថា​ន់ ក្រុមហ៊ុន​ម៉ា​ស្ទើ​ខេ​សាន់ ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ។ ប្រតិបត្តិកា​ររ​ចុះ​ត្រួតពិនិត្យ​ឈើ​តាម​បណ្តាល​ក្រុមហ៊ុន​ដី​សម្បទាន​រយៈពេល​ពីរ​ថ្ងៃ ក្នុង​ខេត្ត​មណ្ឌលគិរី ប្រធាន​គណៈ​កម្ម​ធិ​ការ​ថ្នាក់ជាតិ បាន​សង្កត់ធ្ងន់​ចំពោះ​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ ក្រុមហ៊ុន​ដាយ​ថា​ន់ នឹង​ក្រុមហ៊ុន​ប៊ិញ​ភ្វឿ​ក​១ ដែល​មាន​ឈើ​ខុសច្បាប់​ច្រើនជាងគេ សរុប​ប្រមាណ​ជិត​៣​ម៉ឺន​ម៉ែត្រគូប​។​

​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បានឲ្យដឹងថា​«​ទោះជា​យ៉ាងណា គេ​នៅ​មិនទាន់​ដឹង​ថា​មាន បុគ្គល​ណា ខ្លះ នឹង​ត្រូវ​ជាប់​ពាក់ព័ន្ឋ​ក្នុង​បទល្មើស​នេះ​នះទេ​…​គណៈ​កម្ម​ធិ​ការ​កំពុងធ្វើការ លើ​រឿង​នេះ​ហើយ ដូច្នេះ​លទ្ឋផល​រង់ចាំ​ពេល​ក្រោយ ទើប​ដឹង​ច្បាស់​»​។​

​នាយ​ឧត្តមសេនីយ៏សៅ សុខា បាន​ថ្លែង​នៅ​ពេល​ចុះ​ទៅ​ដល់​ក្រុមហ៊ុន​ខ្មែរ​អង្គ​រថា «​សូម​មន្ត្រី​ជំនាញ​ត្រូវ​ញែក​ឈើ​ដែល​ល្មើស នឹង​ឈើ​ដែល​ត្រឹមត្រូវ ព្រោះ​ទីតាំង​នេះ​គឺជា​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច តែ​ត្រូវ​រដ្ឋាភិបាល​សម្រច ដក​យក​ដី​ពី​ក្រុមហ៊ុន​វិនិយោគ​វិញ កាលពី​ជាង​១​ឆ្នាំមុន តែ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យមាន​ក្រុមហ៊ុន​ផ្សេង​ប្រមូល​ឈើ​សេសសល់​លើ​ដី​ដដែល​ហ្នឹង​…​កាល​ហ្នុង​មានចំនួន​ប្រមាណ​ជាង ៧០០​ម៉ែត្រគូប តែ​ឈើ​ឥឡូវ​ចូល​ដល់​ជាង​ម៉ឺន​ម៉ែត្រគូប​…​ចឹង​រកឲ្យឃើញ​អា​ឈើ​ចំនួន​៧០០​ម៉ែត្រគូប​ដែល​ឲ្យ​ប្រមូល ចំណែក​អា​នៅសល់ នោះ​ហើយ​គឺជា​ឈើ​ខុស​ទាំង​អស់ ព្រោះ​កន្លែង​នេះ​ជា​កន្លែង​ខុស​ធំជាងគេ​» ។ នាយ​ឧត្តមសេនីយ៏​បាន​បន្ត​ថា «​មិន​ពិបាក​ទេ ត្រូវ​រក​មុខ​ក្រុមហ៊ុន​ណា​ជា​អ្នកប្រមូល​ឈើ ចឹង​ត្រូវ​រក​មុខ​ឲ្យ​ឃើញ នេះ​គឺជា​មុខសញ្ញា​នៃ​ពាក្យបណ្តឹង​…​ហើយ​វត្ថុតាង​នៅទីនេះ គឺ​ជា​វត្ថុតាង​នៃ​បទល្មើស​»​។​

​របាយការណ៍​នៃ​ចំនួន​ឈើ​ខុសច្បាប់​នៅក្នុង​ខេត្ត​មណ្ឌលគិរី មិនទាន់​ត្រូវបាន គណៈកម្មាធិការ​ថ្នាក់​ជាតិ​ទម្លាយ​ឲ្យដឹង​នៅឡើយ​ទេ ប៉ុន្តែ​បើ​យោង តាម​របាយការណ៍​បណ្តោះ​អាសន្ន​របស់​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បានបញ្ជាក់​ថា ក្រុមហ៊ុន​ឈ្មោះ​ប៊ិញ ហ្វឿក​១ មាន​ឈើ​ខុស​ច្បាប់​ចំនួន ៤ ៣៨៤,៧១៤​ម៉ែត្រគូប​, ឈើ​ក្នុង​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ​ជា​ង​១​ម៉ឺន​ម៉ែត្រគូប និង​ឈើ​ដែល មានច្បាប់​៧​រយ​ម៉ែត្រគូប ប៉ុន្តែ​ត្រូវបាន​ដឹក​ចេញ​អស់​ពាក់កណ្តាល​ហើយ​សំរាប់​ឈើ​មាន​ច្បាប់​នោះ​, ក្រុមហ៊ុន​ដាយ​ថា​ន់ ឈើ​ខុស ច្បាប់​ជាង​១​ម៉ឺន ម៉ែត្រគូប​,​ក្រុមហ៊ុន យូ​នីគ្រី​ន​ជាង​១​ពាន់​ម៉ែត្រ​គី​ប និង​ក្រុមហ៊ុន​ម៉ា​ស្ទើរ​ខេ​សាន់ ជិត​១​ម៉ឺន​ម៉ែត្រ​គី​ប ។​

​ចំណែក​ការងារ​បន្ទាប់​គឺ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៏​បាន​ប្រគល់​ទៅ​ជំនាញ​បរិស្ថាន​ខេត្ត​និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី ជា អ្នកចាត់ការ នឹង​ស្រាវជ្រាវ​វែកមុខ​រក​ជនល្មើស ក្រោម​ការ សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្ត​។ កន្លងមក​គេ នៅ​ចាំ​ថា លោក សំ​រ៉ង់ ឌី​វី​ចិត្រ នាយ​យក ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច តែងតែ ពោល​អះអាង​ប្រាប់​អ្នកព័ត៍មាន​ថា ឈើ​ក្នុង​ក្រុមហ៊ុន កសិកម្ម​ខ្មែរ​អង្គរ និង ក្រុមហ៊ុន​ដាយ​ថា​ន់ សុទ្ធតែ​មាន​ច្បាប់​ត្រឹមត្រូវ និង​ចោត ប្រកាន់​ថា អ្នកកាសែត​ផ្សាយ​ព័ត៍មាន​មិនពិត ប៉ុន្តែ​នៅពេល​នេះ រឿងរ៉ាវ​អាថ៍កំបាំង ដែល​លោក សំ​រ៉ង ឌី​វិចិត្រ ព្យាយាម​លាក់បាំង អស់​ជាច្រើន​ឆ្នាំ​នោះ ត្រូវបាន​នាយ​ឧត្តមសេនីយ៍ សៅ សុខា រកឃើញថា ឈើ​រាប់ពាន់​ម៉ឺន​ម៉ែត្រគូប ដែល​ស្ថិត​ក្នុង​ដែន​ជម្រក​សត្វ ព្រៃ​ភ្នំ​ព្រេច គឺ​សុទ្ធតែ​ជា​ឈើ​គ្មាន​ច្បាប់​ទាំងអស់ ដែល​ផ្ទុយស្រឡះ​ពី​ការអះអាង​របស់​លោក សំ​រ៉ង់ ឌី​វិចិត្រ កន្លងមក​នោះ​។​

​ដើមចម​នៃ​ការកាប់​រង្គាល​និង​ធ្វើ​ជំនួញ​ឈើ​ខុសច្បាប់​នៅក្នុង​ខេត្ត​មណ្ឌលគិរី ត្រូវបាន​គេ​លើកឡើងថា ដោយសារតែ​មាន​ការឃុបឃិត គ្នា​ជា​លក្ខណះ​ប្រព័ន្ធ ចាប់តាំងពី​ថ្នាក់​ខេត្ត រហូតដល់​ថ្នាក់​ភូមិ​។​សហគមន៍​ព្រៃឈើ​បានឲ្យដឹងថា ពួកគេ​ស្ទើរតែ​បាត់បង់​របរ​រក​ទទូ​ល ទាន​ដែល​បានមក​ពី​ធម្មជាតិ​នោះ​ទៅ​ហើយ ដោយសារ​តែ​ក្រុម​ឈ្មួញ​ចូល​កាប់​យក សូម្បី​តែ​ដើម​ជ័រ​ច្បោះ ដើម​ជ័រទឹក មិន​លើក លែង​ផង​នោះ​។​

​សូម​រំលឹក​ថា កាលពី​ជាង​២​ឆ្នាំ​កន្លង​ទៅ ផ្លូវ​នានា​រួមទាំង​ផ្លូវជាតិ​លេខ​៧៦ ត្រូវ​បាន​រថយន្ត​កែឆ្នៃ រថយន្ត​យី​ឌុប ផ្ទុក​ឈើ​លើស​ទម្ងន់ ប្រើប្រាស់​បណ្តាលអោយ​រង​ការខូចខាត​យ៉ាងដំណំ និង​មិន​ត្រូវ​បានន​ណាទ​ទូល​ខុសត្រូវ​ឡើយ ៕
​ដោយ​៖   គឹម  ចំរើន​

 

IMG-20160309-WA0016 IMG-20160309-WA0017 IMG-20160309-WA0021 IMG-20160309-WA0023

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.